សុខភាព
គួរតាមដានលើរាងកាយ ប្រជ្រុយខ្លះ អាចជាសញ្ញាមហារីកស្បែកធ្ងន់ធ្ងរ
Melanoma គឺជាជំងឺមហារីកស្បែកដ៏គ្រោះថ្នាក់បំផុត និងជាជំងឺទូទៅបំផុតទីប្រាំនៅក្នុងចក្រភពអង់គ្លេស។ អ្នកជំនាញតែងតែណែនាំមនុស្សគ្រប់គ្នាគួរតាមដានការលូតលាស់របស់ប្រជ្រុយ ព្រោះនោះអាចជាសញ្ញាបង្ហាញថា ពួកគេផ្ទុកនូជំងឺមហារីក។

ទោះបីជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានផ្សេងទៀត ដែលមិនសូវមានមនុស្សដឹងច្រើន នេះបើយោងតាមវេជ្ជបណ្ឌិត Conal Perrett គ្រូពេទ្យជំនាញខាងសើស្បែកនៅមន្ទីរពេទ្យ University College London និង Devonshire Clinic ។
ជាឧទាហរណ៍ ប្រជ្រុយដែលរមាស់ ឈឺចាប់ ឬងាយរងគ្រោះដែលមនុស្សតែងតែមិនអើពើ។ លើសពីនេះទៀត ប្រជ្រុយដែលហូរឈាម ឬចាប់ផ្តើមស្រក់ ក៏ជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ប្រជ្រុយដែលមានរាងខុសពីធម្មតា ពណ៌ ទំហំ ឈឺចាប់ ឬរមាស់ ក៏អាចបង្កជាដំបៅ ហើយនោះគឺជាសញ្ញាព្រមាននៃជំងឺមហារីកស្បែក។
វេជ្ជបណ្ឌិតរូបនេះថែមទាំងនិយាយទៀតថា រោគសញ្ញាទាំងនេះអាចបង្ហាញថា ប្រជ្រុយកំពុងឆ្លងកាត់ការផ្លាស់ប្តូរមហារីក។ ប្រជ្រុយណាមួយដែលមានអង្កត់ផ្ចិតលើសពី ៧ មីលីម៉ែត្រ គួរតែត្រូវបានវាយតម្លៃដោយអ្នកជំនាញ ឬប្រញាប់ទៅមន្ទីរពេទ្យពិនិត្យឲ្យបានទាន់ពេលវេលា។
មិនតែប៉ុណ្ណោះ សញ្ញាផ្សេងទៀតដែលអាចសម្គាល់បាននៃដុំសាច់មហារីករួមមាន ការលូតលាស់ឆាប់រហ័ស ការផ្លាស់ប្តូរពណ៌ និងការផ្លាស់ប្តូររូបរាង។ វេជ្ជបណ្ឌិត Perrett មានប្រសាសន៍ថា ប្រសិនបើអ្នកសម្គាល់ឃើញថាមានប្រជ្រុយកើនឡើងក្នុងរយៈពេលពីរបីសប្តាហ៍ វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យវាឲ្យដិតដល់បំផុត។
មិនតែប៉ុណ្ណោះ សូម្បីតែប្រជ្រុយដែលផ្លាស់ប្តូរពណ៌ ឬបង្កើតពណ៌ច្រើន ដូចជាពណ៌ត្នោត ខ្មៅ ក្រហម ស ឬខៀវ ឬពណ៌មិនស្មើគ្នា ក៏អាចជាសញ្ញាព្រមាន។ ដូចគ្នានេះដែរ ប្រជ្រុយដែលប្រែជាមិនទៀងទាត់ ឬមិនស្មើគ្នា ជាមួយនឹងការបម្លាស់ទីមិនច្បាស់លាស់ ក៏អាចជាសញ្ញានៃជំងឺនេះដែរ។
វេជ្ជបណ្ឌិត Perrett បាននិយាយថា វាជារឿងសំខាន់ក្នុងការទទួលយកហានិភ័យនៃជំងឺមហារីកស្បែកយ៉ាងធ្ងន់ធ្ងរ ព្រោះវាអាចរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សរីរាង្គខាងក្នុង ដែលឱកាសនៃការរស់រានមានជីវិតត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
Melanoma បណ្តាលមកពីការបំផ្លាញកោសិកាពីកាំរស្មី UV និង UVB ។ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ មានហានិភ័យខ្ពស់ជាង។ ការយល់ខុសជាទូទៅគឺថា ជំងឺមហារីកស្បែក ប៉ះពាល់តែលើស្បែកនៅលើមុខ រាងកាយ និងអវយវៈប៉ុណ្ណោះ ប៉ុន្តែវាក៏អាចវិវឌ្ឍន៍នៅកន្លែងផ្សេងទៀតដែលងាយនឹងទទួលរងការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរដូចជា៖ មាត់ ស្បែកក្បាល ក្រចកដៃ បាតជើង បាតដៃ និងម្រាមដៃ។
ដើម្បីបង្ការជំងឺនេះ អ្នកជំនាញណែនាំឲ្យប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ខ្ពស់ ដោយលាបវា ៣០ នាទីមុនពេលចេញទៅក្រៅ បិទបាំងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការទទួលរងពីកម្ដៅព្រះអាទិត្យដែលបណ្ដាលឲ្យរលាក ហើយគួរតែរក្សាទារកឬកុមារឲ្យនៅឆ្ងាយពីព្រះអាទិត្យ។ គ្រូពេទ្យក៏ណែនាំអ្នកដែលមានប្រជ្រុយ ឲ្យទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យសុខភាពស្បែកជាទៀងទាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើ ៣មុខ បើញ៉ាំច្រើនពេកនឹងបំផ្លាញថ្លើមយ៉ាងឆាប់រហ័ស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


