KPT+
ឱកាសអាហារូបករណ៍ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ១០០% វគ្គខ្លី «គរុកោសល្យ និងវិធីសាស្ត្របង្រៀនបែបថ្មី» ២០កន្លែង
វិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសផ្តល់អាហារូបករណ៍ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ១០០% ចំនួន២០កន្លែង សម្រាប់វគ្គសិក្សាខ្លី «គរុកោសល្យ និងវិធីសាស្ត្របង្រៀនបែបថ្មី» (វគ្គទី១១) ក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់វិទ្យាស្ថាន។
អាហារូបករណ៍នេះ ផ្តោតលើការគាំទ្រគ្រូបង្រៀនកិច្ចសន្យា សាមណនិស្សិត និងនិស្សិត ដែលមានបំណងពង្រឹងសមត្ថភាពគរុកោសល្យ និងស្វែងយល់ពីវិធីសាស្ត្របង្រៀនបែបទំនើប ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន។
បើតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន វគ្គសិក្សាខ្លី «គរុកោសល្យ និងវិធីសាស្ត្របង្រៀនបែបថ្មី» (វគ្គទី១១) នឹងបើកដំណើរការនៅខែសីហា ឆ្នាំ២០២៦ ។ ឯកាលវិភាគសិក្សា មានបែងចែកជា ២ ៖
– ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៖ សិក្សាតាមប្រព័ន្ធអនឡាញ។
– ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៖ សិក្សាផ្ទាល់នៅវិទ្យាស្ថាន។
សម្រាប់លោកគ្រូ អ្នកគ្រូ សមណនិស្សិត និងនិស្សិតដែលមានបំណងចង់បានឱកាសអាហារូបករណ៍នេះ អាចទាក់ទងសាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះតាមរយៈលេខទូរសព្ទ ០៩២ ៥៨២ ៧៧២ / ០១២ ៥៤៤ ៦១៦ / ០១៥ ៥៨២ ៧៤២ / ០៩៦ ៦៦៦ ០៩៧៦ ឬចូលទៅកាន់ក្រុមតេឡេក្រាមវគ្គសិក្សា វ.គ.ប ដើម្បីសាកសួរព័ត៌មានលម្អិត៖ https://t.me/btec_cpd ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


