Connect with us

ព័ត៌មានជាតិ

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បង្ហើបមូលហេតុយុវជនកម្ពុជា ក្តាប់ឱកាសសិក្សានៅអូស្ត្រាលី ខណៈកំពុងត្រៀមពិព័រណ៍សិក្សា ខែក្រោយ

បានផុស

នៅ

ស្របពេល «ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី» គ្រោងរៀបចំនៅខែក្រោយនេះ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានចែករំលែកវីដេអូសម្ភាសខ្លីមួយជាមួយសិស្សនិស្សិតកម្ពុជា ដែលធ្លាប់ទទួលបានឱកាសទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយបង្ហាញពីមូលហេតុដែលពួកគេជ្រើសរើសទៅនោះ ជាគោលដៅសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចែករំលែករបស់និស្សិតជាច្រើន ដែលទទួលបានឱកាសបន្តការសិក្សានៅទីនោះ បានឱ្យដឹងថា អូស្ត្រាលីមានប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ និងផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាសកល។ មិនតែប៉ុណ្ណោះ សាលាក្នុងនាមជាកន្លែងអប់រំបណ្តុះបណ្តាល ពិតជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការសិក្សារបស់និស្សិតឱ្យដល់គោលដៅ។

ក្រៅពីគុណភាពនៃការសិក្សា និស្សិតកម្ពុជាជាច្រើនក៏បានលើកឡើងពីបរិយាកាសចម្រុះវប្បធម៌ ការទទួលស្គាល់ពីសញ្ញាបត្រក្នុងកម្រិតអន្តរជាតិ ក៏ដូចជាឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង និងទទួលបានបទពិសោធថ្មីៗ ដែលជាកត្តាសំខាន់ជួយពង្រឹងសមត្ថភាព និងបើកទូលាយឱកាសការងារនាពេលអនាគត។

គួរជម្រាបដែរថា គួរជម្រាបជូនថា ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នឹងរៀបចំពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់ដល់សិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សា និងឱកាសអាហារូបករណ៍ នៅប្រទេសអូស្ត្រាលី។

ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅកោះពេជ្រ (អគារ A និង B) រាជធានីភ្នំពេញ ខណៈទីតាំងទី២ នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះត្រូវបានរំពឹងដែរថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស និងស្វែងយល់បន្ថែមអំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី៕

សូមចូលមកកាន់ ៖ ចុចអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម