Connect with us

KPT+

AMSBB រៀបចំសិក្ខាសាលាឥតគិតថ្លៃមួយ បង្ហាញផ្លូវអ្នកមានបំណងសិក្សានៅអូស្ត្រាលី និងកាណាដា

បានផុស

នៅ

AMS BridgeBlue Cambodia (AMSBB) នឹងរៀបចំសិក្ខាសាលាដោយឥតគិតថ្លៃមួយ «ស្តីពីព័ត៌មាន និងអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី និងកាណាដា» រយៈពេលត្រឹម ១ម៉ោង នាថ្ងៃសៅរ៍ចុងសប្តាហ៍ខាងមុខនេះ ដើម្បីផ្តល់ព័ត៌មាន និងការណែនាំអំពីដំណើរការបន្តការសិក្សា សម្រាប់សិស្ស និស្សិត និងអ្នកដែលមានបំណងសិក្សានៅបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងស្របពេលដែលប្រទេសអូស្ត្រាលី និងប្រទេសកាណាដា នៅតែជាគោលដៅសិក្សាដ៏ពេញនិយមសម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ដោយសារគុណភាពអប់រំខ្ពស់ សាកលវិទ្យាល័យមានការទទួលស្គាល់ជាសកល បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងមានវប្បធម៌ចម្រុះជាតិសាសន៍ ដែលអាចជួយពង្រឹងទាំងចំណេះដឹង បទពិសោធ និងឱកាសការងារនាពេលអនាគត។

ក្នុងសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងការណែនាំអំពី៖
– ជម្រើសសិក្សាយ៉ាងសម្បូរបែបនៅ ប្រទេសអូស្ត្រាលី និងប្រទេសកាណាដា។
– ផ្ដល់ជូនការប្រឹក្សាយោបល់ និងដំណើរការដាក់ពាក្យ (ដោយឥតគិតថ្លៃ) ។
– ឱកាសអាហារូបករណ៍មួយចំនួនសម្រាប់ឆ្នាំសិក្សា២០២៦ និង២០២៧ ។
– លក្ខខណ្ឌនៃការធ្វើការកំឡុងពេលសិក្សា និងទិដ្ឋាការរស់នៅ ធ្វើការងារពេញម៉ោងបន្ទាប់ពីបញ្ចប់ការសិក្សា។ ព័ត៌មានលម្អិត

គួរបញ្ជាក់ថា សិក្ខាសាលានឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០:០០ ដល់ ១១:០០ ព្រឹក នៅជាន់ទី១១ នៃអគារ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (International University) អគារលេខ៣៦ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម