KPT+
៥ យ៉ាងអំពីគ្រាប់ភ្លៀង ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹង
គ្រប់គ្នាស្គាល់ទឹកភ្លៀង ប៉ុន្តែគ្នាយើងមួយចំនួនប្រហែលមិនធ្លាប់ដឹងនូវរឿងរ៉ាវខ្លះពីទឹកភ្លៀងទេ។ តោះ! អ៊ីចឹងមកដឹងជាមួយគ្នា!
តើទឹកភ្លៀងកើតឡើងដូចម្ដេច?
ទឹកភ្លៀងភាគច្រើនមិនធ្លាក់ទៅដីទេ លុះត្រាតែវាមានវដ្តជីវិតរបស់វា។ ទឹកភ្លៀង កើតឡើងដោយសាររំហួតនៃចំហាយទឹក ដែលប្រមូលផ្ដុំគ្នាកកើតជាពពក ហើយពពកធ្វើបម្លាស់ប្តូរទៅជាតំណក់ទឹក។
នៅពេលតំណក់ទឹកទាំងនោះមានទម្ងន់ធ្ងន់បន្តិចម្តងៗ ហើយទៅប៉ះជាមួយនឹងខ្យល់ក្តៅ វាក៏បង្ករទៅជាភ្លៀងធ្លាក់មកលើផែនដី។
តើទឹកភ្លៀងនៅភពសុក្របែបណាដែរ?
មិនមែនទឹកភ្លៀងទាំងអស់ សុទ្ធតែកើតពីទឹកទេ។
ភពសុក្រ(Venus)ស្រដៀងនឹងភពផែនដី ដោយមានទំហំប្រហាក់ប្រហែលគ្នា ហើយមានទំនាញចុះក្រោមដូចគ្នាដែរ។ ភពសុក្រគឺជាភពដែលក្តៅជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានកម្ដៅ ៥០០ អង្សាសេ។ ក្នុងនោះភពសុក្រត្រូវបានព័ទ្ធជុំវិញដោយពពកដែលមានផ្ទុកជាតិបារតក្លរួ កាបូនអ៊ីដ្រូ និងអាស៊ីតស៊ុលហ្វួរី។ ដូច្នេះ ទឹកភ្លៀងនៅលើភពនេះ អាចបង្កើតជាទឹកអាស៊ីតដែលបង្ករច្រេះខ្លាំងបំផុត។
តើគួរដើរឬរត់នៅពេលភ្លៀងធ្លាក់?
អ្នកជំនាញណែនាំថា បើមានភ្លៀងធ្លាក់ស្រិចៗនៅឡើយ យើងគួររត់ឲ្យលឿនតាមដែលអាចធ្វើបានទៅកន្លែងណាដែលស្ងួត។ ផ្ទុយពីនោះ បើភ្លៀងធ្លាក់ខ្លាំង យើងមិនគួររត់ទេ គឺជំនួសដោយការដើរវិញ។ មូលហេតុដោយសារ ការត់នឹងប្រណាំងនឹងគ្រប់ភ្លៀងធ្លាក់ជោគជាំអាចធ្វើឲ្យប៉ះពាល់ស្បែក និងប្រព័ន្ធដង្ហើម។
តើអាចព្យាករណ៍ទឹកភ្លៀងដោយខ្លួនឯងបានទេ?
យើងអាចព្យាករណ៍ពីបរិមាណទឹកភ្លៀងអាស្រ័យលើពពកដែលកំពុងឃើញ ទោះបីមិនមើលកម្មវិធីអាកាសធាតុនៅលើទូរសព្ទក៏ដោយ។
ពពកដែលផលិតទឹកភ្លៀងជាទូទៅមានពីរប្រភេទគឺពពក nimbostratus និងពពក cumulonimbus ។ ពពក nimbostratus គឺងងឹត ពណ៌ប្រផេះ និងស្ថិតនៅទាប។ បើឃើញពពកបែបនេះ មានន័យថាភ្លៀងនឹងមកដល់ឆាប់ៗ។ រីឯពពក Cumolonimbus គឺជាពពកផ្គរលាន់ និងរន្ទះ។ ជាធម្មតា វាមានរាងធំៗដូចភ្នំឬប៉មហើយងងឹតឯនាយ។ បើឃើញពពកប្រភេទនេះ បានន័យថា នឹងមានព្រិល ឬព្យុះកំបុតត្បូង។
តើទឹកភ្លៀងមានរាងដូចទឹកភ្នែក?
នៅក្នុងសៀវភៅជាច្រើន ក៏ដូចជាកម្មវិធីទូរទស្សន៍នានា សុទ្ធតែនិយាយថា ទឹកភ្លៀងមានរាងដូចទឹកភ្នែក។ ប៉ុន្តែការពិត ទឹកភ្លៀងធ្លាក់ដំបូងមានរាងស៊្វែរ រួចក៏ប្រែជាសំប៉ែត ហើយក្លាយជារាងមូលល្អិតៗនៅពេលទង្គិចគ្នាវា ពេលធ្លាក់ដល់ដី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ mnn
ចុចអាន៖រឿងពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១០ អំពីរ៉ែមាស
ចុចអាន៖សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


