ព័ត៌មានអន្ដរជាតិ
ឌូបៃ បង្កើតទឹកភ្លៀងដោយខ្លួនឯង ព្រោះសីតុណ្ហភាពឡើងដល់ជាង ៥០អង្សា ឯណោះ (មានវីដេអូ)
ទីក្រុងឌូបៃ ត្រូវជោកជាំដោយព្យុះភ្លៀងយ៉ាងខ្លាំង បណ្តាលមកពីគម្រោងបណ្តុះពពក ដែលកំពុងបង្កើតជាភ្លៀងធ្លាក់រាយប៉ាយ។

ទីក្រុងរបស់ប្រទេសអារ៉ាប់រួមមួយនេះ កំពុងជួបប្រទះរដូវក្តៅដែលមានសីតុណ្ហភាពខ្ពស់ ដល់ទៅជាង ៥០អង្សាសេឯណោះ។
ជាការឆ្លើយតប មជ្ឈមណ្ឌលជាតិឧតុនិយម អារ៉ាប់រួម (NCM) កំពុងសាកល្បងប្រើបច្ចេកវិទ្យាដ្រូន ដែលបញ្ចេញបន្ទុកអគ្គិសនីទៅក្នុងពពក ដោយជំរុញឲ្យពួកគេច្របាច់បញ្ចូលគ្នានិងបង្កើតជារបបទឹកភ្លៀង។

NCM បានចែករំលែកនូវរូបភាពនៃទឹកភ្លៀង ដូចភ្លៀងមូសុងនិងផ្លេកបន្ទោរផងដែរ។
ពួកគេនិយាយថា ការបណ្តុះពពក បានដើរតួជាផ្នែកមួយក្នុងការបង្កើតទឹកភ្លៀងកាន់តែច្រើន នៅក្នុងប្រទេសនេះ។

ការបណ្តុះពពក គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងបង្កើតទឹកភ្លៀងផ្សេងៗគ្នាទាំង ៩ ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអារ៉ាប់រួម ចាប់តាំងពីឆ្នាំ ២០១៧មក។
បច្ចេកទេសផ្សេងទៀត រួមមានការទម្លាក់អំបិលឬសារធាតុគីមីផ្សេងទៀត ចូលទៅក្នុងពពកដើម្បីបង្កើតទឹកភ្លៀង។

ការបណ្តុះពពក ក៏ត្រូវបានប្រើផងដែរនៅក្នុងបណ្តាប្រទេសដែលងាយរងគ្រោះ ដោយគ្រោះរាំងស្ងួតផ្សេងទៀត រួមមានចិននិងឥណ្ឌាជាដើម។
វាក៏អាចត្រូវបានប្រើ ដើម្បីការពារទឹកភ្លៀងនិងបញ្ឈប់ទឹកជំនន់ ដូចដែលគេបានឃើញនៅក្នុងទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅខេត្តឧត្តរមានជ័យ មានកម្រិតពី១០៨,៦ – ១៤០,៨មីលីម៉ែត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


