Connect with us

សុខភាព

ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?

បានផុស

នៅ

ចាស់ៗ​ពី​ដើម ចូល​ចិត្ត​ត្រងទឹក​ភ្លៀង​ទុក​ប្រើប្រាស់ ឲ្យតែ​រដូវ​ភ្លៀង​ចូល​មក​ដល់ ត្រៀម​ពាង ត្រៀម​ប៉ោត ទឹក​ឆៅ ក្មេង​ជំនាន់​ឆ្នាំ ៨០ ទើប​ដឹង​ច្បាស់​រឿង​នេះ។ ចុះ​ទឹក​ឆៅ សម្តៅ​លើទឹក​​ធម្មជាតិ​ ទឹក​ហូរ​ចូល​បឹង​ ទឹក​​អណ្តូង​ ដែល​ទទួ​ល​បាន​ពី​ទឹក​ភ្លៀង មិន​ទាន់​បាន​ចម្រោះ ឬ​ដាំ​ឲ្យ​ឆ្អិន​ ដែល​អ្នក​ស្រុក​ស្រែ​ចម្ការ​ចំណាំ​ផឹក មាន​ផល​ប៉ះពាល់​ ឬ​គុណ​ប្រយោជន៍​អីខ្លះ? ​ស្វែង​យល់​ជាមួយ​ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- គុណ​សម្បត្តិទឹកឆៅ​

– សម្បូរ​ជាតិ​រ៉ែ៖ ទឹក​ឆៅ​ពី​ធម្មជាតិ “ទឹក​ភ្លៀង” ​សម្បូរ​ទៅដោយ​សារ​ធាតុ​រ៉ែ​ជា​ច្រើន បើ​ប្រៀប​ទៅ​នឹង​ទឹក​ក្បាល​រ៉ូប៊ីនេ ព្រោះទឹក​ភ្លៀង​នៅ​មាន​សារធាតុ​រ៉ែ​ពី​ធម្មជាតិ ​ពុំ​បាន​ឆ្លង​កាត់​ការ​បន្សុទ្ធ​ ឬ​ត្រូវ​ការ​ដាក់​ថ្នាំ Fluoride នោះទេ។ ថ្នាំ​ Fluoride នេះ​ត្រូវ​បាន​គេ​ប្រើ​បង់​នៅ​ក្នុង​ប្រភព​ទឹក​ញ៉ាំ​ចាប់​តាំង​ពីឆ្នាំ ​១៩៤៥ (នៅ​សហរដ្ឋអាមេរិក)។

– ​មាន​ជាតិ​ក្បុង (Alkaline)៖ ជាតិ​ក្បុង​ ឬ​អាល់កាឡាំង (Alkaline) សម្តៅ​ទៅ​លើកម្រិត pH ខ្ពស់​នៅ​ក្នុង​ទឹក​។ កម្រិត​ pH មាន​ចាប់​ពី​​​ ១-១៤ បង្ហាញ​ពី​​​កម្រិត​ជា​តិ​អាស៊ីដ និងជាតិ​ក្បុង​ក្នុង​​អាហារ ឬ​ទឹក។ កម្រិត pH ត្រឹម​លេខ​៧ ចាត់​ទុកថា​ធម្មតា​​ pH មាន​កម្រិត​ទាប បង្ហាញ​ថា​មាន​ជាតិ​អាស៊ីដខ្លាំង ខណៈ​ pH មាន​កម្រិត​ខ្ពស់​​ មាន​ន័យ​ថា​មាន​ជាតិ​ក្បុង​​​ខ្លាំង​។ ​

កាល​ណា​ទឹក​សម្បូរជាតិ​ក្បុង​ខ្លាំង គឺ​ជួយ​បន្សាប​ជាតិ​អាស៊ីដ​នៅ​ក្នុង​រាង​កាយ ប្រឆាំង​ភាព​ចាស់​ ជួយ​ជំរុញ​​ប្រព័ន្ធ​​ភាព​ស៊ាំ​ក្នុង​រាង​កាយ ​​ប្រឆាំង​ជំងឺ​មហារីក​។ យ៉ាងណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​នៅ​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ​នៅ​ឡើយ។

– មាន​បាក់តេរី​ល្អ​៖ ទឹក​ឆៅ​​ពី​ទឹក​​ភ្លៀង​ធម្មជាតិ ​អាច​មាន​ផ្ទុក​បាក់​តេរី​ល្អ តែ​ក៏អាស្រ័យ​ទៅ​តាម​តំបន់​ផងដែរ ជា​​ឧទាហរណ៍​ទឹក​ភ្លៀង​ធម្មជាតិ​នៅ​ប្រទេស​​អ៊ីស្លង់ ​អាច​ហូប​បាន​ដោយ​សុវត្ថិភាព​ តែ​យ៉ាង​​ណា ​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ តួយ៉ាង​​ប្រទេស​ យ៉េមែន ការផឹកទឹក​ភ្លៀង​ធម្មជាតិ​ ពិត​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ព្រោះ​វាសម្បូរបាក់​តេរី​មិន​ល្អ​។

២- គុណវិបត្តិ

​ទន្ទឹម​នឹង​គុណ​សម្បត្តិ​ពីទឹកឆៅ ​ទឹក​ភ្លៀង​ធម្មជាតិ​ វា​ក៏​មាន​គុណវិបត្តិ​ដូច​គ្នា​ ដោយ​ទឹក​ភ្លៀង​ធម្មជាតិ​​មាន​ផ្ទុក​បាក់​តេរី​ វីរុស និង​សមាសធាតុ​គីមី​លាយ​ឡំ​ជា​មួយ​ផង​។

– ទឹក​ភ្លៀង​ធម្មជាតិ​មាន​ដោយ​បាក់តេរី​បង្ក​មេរោគ​៖ ដោយ​គ្មាន​ការ​ចម្រោះ​សម្អាត និង​បន្សុទ្ធ​ត្រឹម​ត្រូវ​​ ទឹក​ភ្លៀង​ធម្មជាតិ​ មាន​ដោយហានិភ័យ​​បង្ក​មេរោគ ប្រកប​ដោយ​គ្រោះ​ថ្នាក់​។ ​មេរោគ​ទាំង​នោះ អាច​បង្ក​ឲ្យ​​​រាក​រូស អាសន្ន​រោគ ឆ្លង​មេរោគ​ក្នុង​ឈាម អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត​ទៀត​ផង។

ការ​សិក្សា​​ ៣ ​ករណីនេះ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ម៉ុងហ្គោលី ឃើញ​ថា ទឹក​ភ្លៀង​ធម្មជាតិ​មាន​ផ្ទុក​បាក់តេរីអ៊ីកូឡាយ (E.Coli) ដែល​បង្ក​ជា​ជំងឺ ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​ការពារ​រាង​កាយ​មនុស្ស​ចុះ​ខ្សោយ។

– ផ្ទុក​សារធាតុ​គីមី៖ ទឹក​ភ្លៀង​ធម្មជាតិ​ អាច​មាន​សមាស​ធាតុ​គីមី​ ដូច​ជា ​អាស៊ីដ​អាសេនិច​ ទង់ដែង​ វិទ្យុសកម្ម ក៏​ដូច​ជា សារធាតុ​គីមី​ពុល​មួយ​​ចំនួន​ទៀត ដូច​​នេះ ​ទឹក​ភ្លៀង​ប្រភេទ​នេះ អាច​បង្ក​ឲ្យ​មនុស្ស​ឈឺ រហូត​ដល់​បាត់​បង់​ជីវិត​ក៏​មាន​។

ទឹក​ភ្លៀង​អាច​ថ្លា បរិសុទ្ធ​ ប៉ុន្តែ​វា​​មាន​លាយ​ឡំ​នឹងបាក់តេរី ក៏​ដូច​ជា​សមាសធាតុ​គីមី​មក​ជា​មួយ​ផង​។ អ្នក​ជំនាញ​សុខភាព​​ជា​ច្រើន​ បាន​ណែនាំ​សម្រាប់​អ្នក​ចូលចិត្ត​​ផឹកទឹក​តាម​បែប​ធម្មជាតិ​ ក៏​គួរ​​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ស្តង់​ដារ​​ត្រឹម​ត្រូវ តួ​យ៉ាង​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ គេ​អាច​​​ញែក​​ផលិត​ទឹក​ភ្លៀង​ធម្មជាតិ​បាន​ ដោយ​យក​តែ​គុណ​ប្រយោជន៍​របស់​វា ប៉ុន្តែ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ៕ ​​​​​​​​​​​​​​

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម