ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យក្រុមការងារបច្ចេកទេសសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង នៅក្រុងតាខ្មៅ ដើម្បីពន្លឿនការសាងសង់ឱ្យរួចរាល់មុនប្រឡងបាក់ឌុប
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូនៅតាមបណ្ដោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ស្ថិតក្នុងក្រុងតាខ្មៅ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ដើម្បីជួយរំដោះទឹកភ្លៀងមិនឱ្យលិចនៅមណ្ឌលប្រឡងដែលតែងតែរងការជន់លិចជារៀងរាល់ឆ្នាំ។



ក្នុងការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់លូរំដោះទឹកភ្លៀងនៅតាមបណ្តោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល លោកអភិបាល បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ដើម្បីជួយរំដោះទឹកភ្លៀងមិនឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍របស់សិស្សានុសិស្សត្រូវមកប្រលង។



លោកអភិបាល បានបន្តថា ជារៀងរាល់ឆ្នាំ ក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និង វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ តែងតែរងការជន់លិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿន និងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀង បញ្ចៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងពលរដ្ឋនៅតំបន់នេះផងដែរ។



តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោង លូរំដោះទឹកភ្លៀងនេះ មានប្រវែង ៧៩០ ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ ម៉ែត្រ x២ ម៉ែត្រ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ ម៉ែត្រគូប ទៅ ៦០០០ ម៉ែត្រគូប ក្នុង ១ ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះ នឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់អំឡុងពេលអនុវត្តគម្រោងដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត បង្កការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះ អាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀងតែងតែលិចជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


