ព័ត៌មានជាតិ
បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅខេត្តឧត្តរមានជ័យ មានកម្រិតពី១០៨,៦ – ១៤០,៨មីលីម៉ែត្រ
ឧត្តរមានជ័យ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ញីន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងថា បវិមាណទឹកភ្លៀងដែលបានធ្លាក់នៅក្នុងខេត្តឧត្តរមានជ័យ ក្នុងកម្រិតពី១០៨,៦ – ១៤០,៨មីលីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្កឲ្យកម្ពស់ទឹកក្នុងអាងហក់ឡើងលើសកម្រិតតម្កល់ទុក បរិមាណធារទឹកបានហូរកាត់លើសំណង់បង្ហៀរកម្ពស់០,១០ – ០,១៥ម៉ែត្រ។

ទ្វារទឹកនេះត្រូវហូរចូលអាងទឹកថ្មី អាងទឹកស្ទឹងស្រែងទី២ និងបន្តចូលអាងទឹកស្ទឹងស្រែងទី១ ស្ថិតនៅឃុចុងកាល់ ស្រុកចុងកាល់ ស្របពេលដែលក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងតែបន្តបញ្ជូនទឹកទៅស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលត្រូវការទឹកចំនួន ៣៨០០ហិកតា ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ផងដែរ៕
ដោយ ៖ ចាន់ ធី








-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


