KPT+
ការស្រាវជ្រាវ៖ ពណ៌ខ្មៅមិនបានស្រូបយកកម្ដៅព្រះអាទិត្យ ចូលមករាងកាយឡើយ
មនុស្សគ្រប់គ្នាត្រូវបានលើកទឹកចិត្តឲ្យពាក់អាវពណ៌សនៅរដូវក្ដៅ ពីព្រោះសំលៀកបំពាក់ពណ៌សត្រូវបានគេគិតថា ជួយបណ្ដេញកម្ដៅព្រះអាទិត្យ ប៉ុន្តែ ការពិតវិទ្យាសាស្ត្រមិនឆ្លើយដូច្នោះទេ។
ការស្រាវជ្រាវបង្ហាញថា សំលៀកបំពាក់ខ្មៅ គឺជាវិធីល្អបំផុត ដើម្បីរក្សាភាពត្រជាក់ក្នុងរាងកាយទៅវិញ។ រូបវិទ្យាមូលដ្ឋាននិងជីវវិទ្យា បានស្រាវជ្រាវរកមូលហេតុទាំងនោះ ដើម្បីកុំឲ្យមនុស្សមានចម្ងល់នឹងសំលៀកបំពាក់ពណ៌ខ្មៅ។
ជាទូទៅនៅរដូវក្ដៅ គ្រប់គ្នាតែងទម្លាប់មួយគឺប្រកាន់ពណ៌ខ្មៅ ហើយយកចិត្តទុកដាក់ចំពោះតែសំលៀកបំពាក់ពណ៌ស រលុងៗ ឬពណ៌ស្រាលដើម្បីកាត់បន្ថយកម្ដៅ។ មិនត្រឹមតែពណ៌សដែលត្រូវបានគេណែនាំឡើយ សូម្បីតែពណ៌លេចៗស្រស់ស្អាត ក៏អាចជំនួសពណ៌សបានដែរ។
មនុស្សអះអាងថា ពណ៌សគឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីរក្សាភាពត្រជាក់នៅរដូវក្ដៅ។ នៅពេលយើងឃើញពណ៌ស យើងឃើញពីការរួមបញ្ចូលគ្នានៃពន្លឺដែលអាចមើលឃើញ។ នេះមានន័យថា សំលៀកបំពាក់ពណ៌សឆ្លុះបញ្ចាំងពីចំនួនរលកនៃថាមពលកម្ដៅចូលមកក្នុងរាងកាយ។
បើតាមការស្រាវជ្រាវរូបមន្តនៃរូបវិទ្យានិងជីវវិទ្យា គឺមិនមែនបែបនេះឡើយ កម្ដៅមិនមែនចូលមកពីព្រះអាទិត្យទេ។ គឺវាចេញមកពីរាងកាយរបស់មនុស្សម្នាក់ ដែលបែកញើសឬមានឈាមក្ដៅពីក្នុងរាងកាយ ដែលអាចទាក់ទាញពន្លឺព្រះអាទិត្យ។ ហើយពណ៌ខ្មៅក៏បានស្រូបកម្ដៅពីរាងកាយ ជំនួសឲ្យកម្ដៅពីព្រះអាទិត្យ។
ដូច្នេះឈប់យល់ច្រឡំថាពណ៌ខ្មៅស្រូបកម្ដៅពេលត្រូវពន្លឺព្រះអាទិត្យទៀតទៅ។ ប៉ុន្តែ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសំលៀកបំពាក់ពណ៌ខ្មៅ គឺអាស្រ័យលើការជ្រើសរើសពីកម្រាស់និងភាពធូររលុង ដូចជាសំលៀកបំពាក់ពណ៌សនៅរដូវក្ដៅដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖io9.gizmodo
ចុចអាន៖កូនយំចង់បានរបស់អ្វីមួយ ប៉ាម៉ាក់មិនចង់ឲ្យ តើត្រូវបដិសេធបែបណាមានប្រសិទ្ធភាព
ចុចអាន៖សារចុងក្រោយ មុនទទួលមរណភាពរបស់មហាសេដ្ឋី T. Boone Pickens ដែលគ្រប់គ្នាគួរតែអាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង