ជីវិតកម្សាន្ដ
លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦
លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន អេរ៉ា យូអិលរី ឯ.ក បានប្រកាសឧបត្ថម្ភមូលនិធិប្រចាំឆ្នាំ ជូនសមាគមសិល្បករខ្មែរ រយៈពេល ៥ឆ្នាំ នូវទឹកប្រាក់ចំនួន ៧៥,០០០ ដុល្លារ ដោយសារតែមានទំនុកចិត្តខ្ពស់លើប្រសិទ្ធភាពការងាររបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។ ពិសេសភាពច្បាស់លាស់របស់សមាគមសិល្បករខ្មែរ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចអភិរក្ស ថែរក្សា និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ ក៏ដូចជាជួយដល់សិល្បករសិល្បការិនី។
នេះបើតាមបទសម្ភាស ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ស្តីពី ការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំ ដែលរៀបចំឡើងនៅហាងពេជ្រ ឡុកហ្វុក គ្រឿងអលង្កា (LukFook Jewellery) នារសៀលថ្ងៃទី២៤ ខែមេសានេះ។


ក្រៅពីទំនុកចិត្តលើប្រសិទ្ធភាពការងាររបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ កាលដែលលោកជំទាវរៀបចំឱ្យមានការចុះអនុស្សរណៈនៃការយោគ ស្ដីពី ការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំនេះឡើង ក៏ដោយសារស្មារតីស្រលាញ់ ចូលចិត្ត និងចង់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ផងដែរ។
យ៉ាងណា ដោយទទួលបានការគាំទ្ររួមចំណែកក្នុងស្មារតីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឆាយ លក្ខិណា និងចាត់ទុកការជួយឧបត្ថម្ភមូលនិធិនាថ្ងៃនេះបានឆ្លុះបញ្ចាំងនូវរឿងសំខាន់ៗ ៣ គឺស្ដែងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា; ស្ដែងឱ្យឃើញពីការជឿជាក់ និងផ្តល់ទំនុកចិត្ត និង ស្ដែងឱ្យឃើញពីស្មារតីនៃការចូលរួមកសាងជាតិកម្ពុជាទាំងអស់គ្នា។

បើតាមប្រធានសមាគមសិល្បករខ្មែរ ក្នុងការខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ រួមនិងក្រុមការងារ ពិតជាបានរួមគ្នាក្នុងការជម្រុញប្រសិទ្ធភាពការងារ និងស្វះស្វែងរកជំនួយឧបត្ថម្ភ ដើម្បីទ្រទ្រង់ដំណើរការនៃសមាគមឱ្យប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងនិរន្តរភាព។ តួយ៉ាង គឺដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចអភិរក្ស ថែរក្សា និងអភិវឌ្ឍ វិស័យ សិល្បៈវប្បធម៌ ទេសចរណ៍ ពិសេសគឺដើម្បីជួយដល់សិល្បករសិល្បការិនីដោយផ្ទាល់តាមលទ្ធភាព។
មិនតែប៉ុណ្ណោះ ដ្បិតសមាគមសិល្បករខ្មែរ អាណត្តិទី៦ ទើបតែធ្វើដំណើរបានរយៈពេល ១ឆ្នាំក៏ពិតមែន ប៉ុន្តែបានរួមដៃគ្នាធ្វើការងារជាប្រយោជន៍ជាច្រើនដល់សិល្បករសិល្បការិនី និងសង្គមជាតិ មាតុភូមិ។ ខណៈនេះ បានកសាងទំនុកចិត្តយ៉ាងធំធេងទាំងក្នុងចំណោមសិល្បករសិល្បការិនី មហាជន និងក្នុងចំណោមអ្នកជំនួញ ដូច្នេះហើយ ទើបសមាគមទទួលបានមូលនិធិទ្រទ្រង់ជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាការជួយឧបត្ថម្ភទ្រទ្រង់របស់លោកជំទាវ ឆាយ លក្ខិណា នាពេលនេះ។
ប្រធានសមាគមខ្មែរ អាណិត្តទី៦ សង្កត់ធ្ងន់ថា បេសកកម្មខាងលើនេះ បានស្ដែងឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃការចូលរួមកសាងជាតិកម្ពុជា។ ខណៈការជួយឧបត្ថម្ភរបស់អ្នកទ្រទ្រង់សមាគមទាំងអស់ គឺមិនមែនគ្រាន់តែជាការជួយក្នុងបេសកកម្មរបស់លោកជំទាវអ្នកឧកញ៉ាទេ ហើយក៏មិនមែនត្រឹមតែជាការជួយរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ប៉ុណ្ណោះដែរ តែជាការចូលរួមអភិវឌ្ឍជាតិកម្ពុជារួមគ្នាតែម្ដង។

គួររម្លឹកដែរថា លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន អេរ៉ា យូអិលរី ឯ.ក តែងចូលរួមសកម្មភាពដែលជាផ្នែកមួយនៃការជួយដល់កិច្ចការសង្គមជាតិជាច្រើនមកហើយ និងធ្លាប់បានរួមចំណែកនឹងរាជរដ្ឋាភិបាល បរិច្ចាគទឹកប្រាក់ដើម្បីទិញវ៉ាក់សាំង អំឡុងពេលនៃវិបត្តិកូវីដ-១៩ ផងដែរ។
ពិសេសនៅថ្ងៃនេះ លោកជំទាវ បានចូលរួមនូវចំណែកផ្សេងមួយទៀតដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដូចគ្នា តាមរយៈសមាគមសិល្បករខ្មែរ ដោយឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគម ក្នុងមួយឆ្នាំចំនួន ១៥,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧៥,០០០ ដុល្លារអាមេរិក៕












-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ