Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

បានផុស

នៅ

សៀមរាប ៖ នគរបាល​ខេត្ត​សៀមរាប សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​ថត​បង្ហោះហ្វេសបុក វាយស្ត្រីអ្នកសុំទាន​សរសៃខ្ចី និងជេរប្រមាថនៅហាង7 ELEVEN រួចបានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បានបាត់ខ្លួនមិនដឹងជាទៅរស់នៅទីណាដែរ។

សូមរម្លឹក​ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មាន​គណនី​ហ្វេសប៊ុកឈ្មោះ Ro Bito បាន​បង្ហោះ​ឃ្លីប​វីដេអូខ្លី​មួយ​ មានរយៈ​ពេល ២៤វិនាទី ដោយ​ភ្ជាប់​រូប​ភាព​មាន​ប្រើអំពើហិង្សាដោយចេតនា ( វាយ​អ្នក​សុំទាន​សរសៃខ្ចី ) ប្រព្រឹត្តនៅត្រង់ចំណុច មុខម៉ាត 7 ELEVEN ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ (ម៉ោងកាំមេរ៉ាសុវត្ថិភាព) ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ម្នាក់​មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយទៅលើស្ត្រីអ្នកសុំទាន និង​បាន​ជេរ​ប្រមាថ​ផង​ដែរ ក្រោយ​ពី​ធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏​បាន​បាត់​ខ្លួន​មិនដឹងជាទៅរស់នៅទីណាដែរ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាមរយៈ​គណនី​ហ្វេសប៊ុកឈ្មោះ Ro Bito បាន​បង្ហោះឃ្លីបវីដេអូខ្លីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏​ម៉ឺងម៉ាត់ ចាត់​ឱ្យ​កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការគ្នាចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន មាន​ទី​លំ​នៅ​បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។

បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​ស្នើ​សុំ​កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការជាមួយ ធ្វើការស្រាវជ្រាវរហូតដល់នាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) យកមកធ្វើការសាកសួរ ជុំវិញករណីរឿងហេតុខាងលើ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) មាន​ស្រុកកំណើត និង​ទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ខាង​លើ​និង​បាន​ជេរ​ប្រមាថ​ពិតប្រាកដមែន។

ដោយនៅវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិតpub street ក្នុងក្រុងសៀមរាប ពេលនោះរូបខ្លួនបានឃើញស្រ្តីអ្នកសុំទានម្នាក់ និងមានកូនតូច កំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ។ ភ្លាមនោះរូបខ្លួនបានដើរទៅនិយាយណែនាំ និង​ឱ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែ​ស្រ្តីសុំទានរូបនោះមិនព្រមស្តាប់ រូបខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួន ថតវីដេអូ និងបានធ្វើសកម្មភាព វាយទៅលើស្ត្រីសុំទានរូបនោះ ចំនួន០២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថ​ទៅលើស្រ្តីសុំទានថែមទៀតផង។

បន្ទាប់មកស្រ្តីសុំទានរូបនោះបានគេចចេញបាត់ រូបខ្លួនក៏បានយកវីដេអូសកម្មភាពខាងលើ មក​បង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ro BiTo តែម្តង។

សមត្ថកិច្ចក៏សូមធ្វើការ អំពាវនាវស្វែងរកស្ត្រីជាជនរងគ្រោះ ដើម្បីអញ្ជើញ​មក​ដាក់​ពាក្យបណ្តឹងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុង​កសាងសំណុំរឿងបញ្ជូនទៅ​អយ្យការចំណាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ជុន កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម១២ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម