ព័ត៌មានជាតិ
លោកជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យកអំណោយអង្ករវីតាមីន៣០០កេស ស្មើប្រមាណជិត ៤ តោន ផ្តល់ជូនមន្ទីរពេទ្យតេជោសន្តិភាព
ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យ ព្យាបាលជំងឺរបស់ ប្រជាពលរដ្ឋ, នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បាននាំយកអង្ករវីតាមីន ចំនួន៣០០កេស ស្មើប្រមាណជិត ៤ តោន ផ្តល់ជូនមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្ត ទុកដាក់របស់សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងបានយកចិត្តទុកដាក់ ចំពោះសុខុមាលភាពសង្គម ពិសេសសុខភាពស្រ្តី និងកុមារ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺនៃមន្ទីរពេទ្យតេជោសន្តិភាពទាំងអស់ សូមឱ្យមានសុខភាពល្អ និងស្នាមញញឹមជានិច្ចនិរន្ត។

លោកជំទាវ បានកោតសរសើរលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យតេជោសន្តិភាព ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យតេជោសន្តិភាពទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៌សម្បុរនោះ គឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាលមកមានការជាសះស្បើយឡើងវិញ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីនចំនួន៣០០កេស នាឱកាសពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាត របស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។

លោកជំទាវបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានសំណូមពរដល់ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកនូវការស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ បន្ទាប់ពីដំណើរទស្សនៈកិច្ចនៃមន្ទីរពេទ្យរួចមក លោកជំទាវ ទុយសិរីរតនៈ នេត្រភក្រ្តា រួមនឹងគណប្រតិភូបានផ្តល់ជូនអង្ករវីតាមីន ជូនដល់មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ផ្តល់ជូន អ្នកជំងឺដែលសម្រាកព្យាបាលផងដែរ។

បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ តេជោសន្តិភាព បានថ្លែងថា មន្ទីរពេទ្យតេជោសន្តិភាពបានបង្កើតឡើង មកពីបទពិសោធន៍ ដ៏ឈឺចាប់កាលពីឆ្នាំ២០២០ និង២០២១ ដែលពេលនោះកម្ពុជាពុំទាន់មានទីកន្លែងគ្រប់គ្រាន់ ក្នុងការទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ រាប់ម៉ឺននាក់។ មន្ទីរពេទ្យនេះបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា បានចង្អុលបង្ហាញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី សហការជាមួយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរកទីតាំងសាងសង់អគារសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ដែលស្ថានការណ៍នាពេលនោះគឺមានអត្រាឆ្លងខ្ពស់ និងចំនួនអ្នកស្លាប់ក៏មានការកើនឡើង។

ពេលនោះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដ៏មានសារៈសំខាន់ក្នុងការរៀបចំមន្ទីរពេទ្យនេះធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះ ក្លាយជាមន្ទីរពេទ្យអាចផ្ទុកជំងឺទៅតាមបច្ចេកទេសវេជ្ជសាស្ដ្រសម័យទំនើបដូចបណ្ដា មន្ទីរពេទ្យផ្សេងទៀត នៅប្រទេសជឿនលឿនដើម្បីព្យាបាល ប្រជាពលរដ្ឋឱ្យប្រកបដោយ ភាពជឿជាក់ និងផ្តល់នូវស្នាមញញឹម។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សួន សាមិត្ត បានបន្តថា មកទល់ពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យតេជោសន្តិភាព បានដាក់ដំណើរការគ្រែចំនួន៧៥០គ្រែ លើ១០០០០គ្រែ មានចំនួន១៣ផ្នែក រួមមានផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព, ផ្នែកសង្រ្គោះបន្ទាន់, ផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លង, ផ្នែកប្រពោធនកម្មវេជ្ជសាស្រ្ត, ផ្នែកសល្យសាស្ត្រ, ផ្នែករោគកុមារ និងទារកសាស្រ្ត, ផ្នែកសម្ភព និងរោគស្រ្តី, ផ្នែកប្រពោធនកម្មសល្យសាស្រ្ត, ផ្នែកសណ្ដំ, ផ្នែកមន្ទីរពិសោធន៍, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកឱសថ និងផ្នែករថយន្តសង្រ្គោះបន្ទាន់។ ដោយគិតត្រឹមឆ្នាំ២០២៤ មន្ទីរពេទ្យមានបុគ្គលិកសរុប៧៣២នាក់ ដែលក្នុងនោះមានបុគ្គលិក សុខាភិបាលចំនួន ៥៣៦នាក់ និងបុគ្គលិកមិនមែនសុខាភិបាលចំនួន១៩៦នាក់ សម្រាប់ប្រតិបត្តិការ ការងារប្រចាំថ្ងៃប្រកបដោយនិយ័តកម្ម។
ដើម្បីអនុវត្តស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅ កម្មវិធីគ្របដណ្តប់សុខភាពជាសកលការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ ការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. និងមូលនិធិសមធម៌ មន្ទីរពេទ្យបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការព្យាបាល និងបម្រើប្រជាពលរដ្ឋដោយមិនរើសអើងឡើយ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ