Connect with us

KPT+

ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង

បានផុស

នៅ

ពិតជា​លំបាក​ណាស់​ក្នុង​ការ​អភ័យទោស​ឲ្យ​នរណា​ម្នាក់ ចំពោះអ្វីដែលពួកគេជ្រុលជា​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ប៉ុន្តែ​តាម​ការ​ពិត​ការ​អភ័យទោស​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់ខ្លួន​យើង​មិនមែន​គេនោះទេ។

មាន​យុទ្ធសាស្ត្រ​ជា​ច្រើនដែលគ្រប់គ្នាអាចប្រើដើម្បីជួយឲ្យរៀនអភ័យទោស​ប្រសិនបើ កំពុង​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់ ចង់​បំបាត់​កំហឹង​និង​ស្ត្រេស។ល។

ហេតុអ្វី​ការ​អភ័យទោស​មាន​ប្រយោជន៍​ច្រើន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភ័យទោស​ដល់​នរណា​ម្នាក់ គឺ​សមត្ថភាព​នៃ​ការ​ស្រាយ​នូវ​ភាព​ឈឺចាប់ បោះចោល​កំហឹង​ដែល​ចង​ជាប់​ជ្រៅ​ក្នុង​ចិត្ត​យើង ដែល​កំពុង​សេពគប់​ស្នាក់​នៅ​សន្ធំ​ជាមួយ​យើង​រាល់ថ្ងៃ។  ការ​ទប់​កំហឹង​និង​អារម្មណ៍​ឈឺចាប់ អាច​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​រាងកាយ សុភមង្គល​ទូទៅ​និង​គុណភាព​នៃ​ទំនាក់ទំនង​ក្នុង​សង្គម​ផង ។ បើ​បណ្ដោយ​ឲ្យ​ក្លាយ​ជា​មនុស្ស​ពិបាក​ទុកចិត្ត​អ្នកដទៃ​ផង យើង​កំពុង​ធ្លាក់​ក្នុង​សញ្ញា​ដំបូង​នៃDepression។

តើ​ធ្វើ​ដូចម្ដេច​ទើបអាច​អភ័យទោស​ពិត​ប្រាកដ​បាន?

ក្រោម​នេះ គឺ​ជា​ជំហាន​មួយ​ចំនួន ដែល​អាច​ជួយ​ចិត្ត​យើង​ឲ្យ​ចេះ​អភ័យទោស៖

១ ព្យាយាម​យល់​ពី​ទស្សនៈ​របស់​ពួកគេ

ថា​ហេតុអ្វី​ពួកគេ​ធ្វើបាប​យើង។ ប្រហែល​ជា​ពួកគេ​នឹង​ឆ្លងកាត់​អ្វីមួយ​ដែល​​យើង​មិន​ដឹង។ តើ​វា​ជា​ការ​យល់ច្រឡំ​មែនទេ? ព្យាយាម​ស្រមៃ​មើល​ស្ថានការណ៍​ឬ​ព្រឹត្តិការណ៍​នោះ មាន​អ្វី​កើតឡើង? មើលឃើញភាគីទាំងពីរសិន ថាយើង​បានខុសដែរ? គិតម្តង​ទៀត​នៅ​ពេល​ដែល​សង្ស័យ​ថា​ខុស​ដូចគ្នា ហើយ​ពួកគេ​បានអភ័យទោស​ឲ្យ​យើង​ហើយផង​ក៏​មិន​ដឹង។ យើងទាំងអស់គ្នាជាមនុស្សរមែងតែងមានកំហុស ហើយការពារខ្លួនឯង។ នេះ​ជា​ភាព​លំអៀង​ដែល​បង្ក​រឿង​គុំកួន​ជា​ច្រើន​នៅ​លើ​លោក​យើងនេះ។

តើមានអ្វីកើតឡើងប្រសិនបើចិត្ត​នៅតែមិនអាចអភ័យទោសបាន?

មិនអីទេ ប្រសិនបើធ្វើមិនទាន់បានភ្លាម​! គ្រាន់តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​គិត​សិន​ក៏​បាន​។ ប្រសិន​បើ​សម្រេចចិត្ត​ថា ត្រៀមខ្លួន​រួចរាល់​ហើយ​ ប៉ុន្តែ​មាន​បញ្ហា​ក្នុង​ការ​បំភ្លេច​ភ្លាមៗ​បាន​ចូរ​ធ្វើការ​ជា​ជំហាន ៗ ដូចជានិយាយជាមួយមនុស្សដែលអាចទុកចិត្ត។ ពេល​ខ្លះ​ទស្សនវិស័យ​របស់​ក្រៅ​អាច​ជួយ​បំភ្លឺ​នូវ​រឿងរ៉ាវ​ថ្មីៗដែលយើង​លំអៀងចិត្ត​។

ពេលខ្លះ​ក៏​អាច​និយាយ​ជាមួយ ​អ្នក​ជំនាញ​ ប្រសិន​បើ​ពិបាក​ឬ​ស្មុគស្មាញ​ពេក ហើយ​អ្នក​នោះ​ជា​មនុស្ស​សំខាន់​ឬ​ជា​ញាតិ។ ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​និយាយ​ជាមួយ​អ្នក​ជំនាញ​សុំ​ការ​ផ្ដល់​ប្រឹក្សា។

ការ​អភ័យទោស​មិនមែន​តែងតែ​ជា​ដំណើរការ​ងាយស្រួល​ទេ ​តែ​មនុស្ស​មុនក្រោយ​នៅ​តែ​អាច​ធ្វើ​បាន៕

ប្រែសម្រួល៖ សុភា

ប្រភពau.reachout

ចុចអាន៖ដឹង​ចរិត​ស្នេហារបស់ស្រីៗ តាម​រយៈ​ទំហំ​និងសម្រស់ជើង

ចុចអាន៖មនុស្ស​សម័យ​ថ្មី ស្វែងរក​ឱកាស​រីកចម្រើន ជាជាង​នៅ​ត្រាំត្រែង​ក្នុងសង្គ្រាម​ចិត្តសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១២ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២០ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម