ព័ត៌មានជាតិ
ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា
(ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និងថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់សៀមមកលើអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរកងទ័ពខ្មែរដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។

សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៦ ទីតាំង ក្នុងនោះរួមមាន ការជួបជុំនៅស្រុកអាយកាវ៉ា ខេត្តកាណាហ្គាវ៉ា ការជួបជុំនៅក្រុងតូយ៉ូហាស៊ី ខេត្តអាយឈិ និងការជួបជុំនៅតារាងបាល់ទាត់ NishiGifu នៅខេត្តហ្គិហ្វុ ប្រទេសជប៉ុនជាដើម ដែលសរុបមានប្រមាណជិត ៥០០នាក់។

សូមបញ្ជាក់ថា ក្រៅពីការប្រមូលផ្តុំនាពេលនេះ ពលរដ្ឋខ្មែរនៅជប៉ុន នឹងបន្តប្រមូលផ្តុំជាបន្តបន្ទាប់ដើម្បីបង្ហាញការរួបរួមគ្នាជាមួយពលរដ្ឋក្នុងស្រុក និងរដ្ឋាភិបាលកម្ពុជាប្រឆាំងការឈ្លានពានពីសំណាក់ទាហានថៃមកលើកម្ពុជា។

គួររំលឹកថា ក្រៅពីប្រទេសជប៉ុន ពលរដ្ឋខ្មែរនៅលើពិភពលោកដែលរួមមាន កូរ៉េ និងអូស្ត្រាលីជាដើម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលឱ្យពលរដ្ឋរាប់ម៉ឺននាក់ចាកចេញពីផ្ទះសំបែងថែមទៀតផង៕







-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


