ព័ត៌មានអន្ដរជាតិ
FBI ព្រមាន កុំឲ្យសាកថ្មទូរស័ព្ទ នៅទីសាធារណៈ
FBI បានជំរុញជនជាតិអាមេរិក នៅឲ្យឆ្ងាយពីកន្លែងសាកថ្មទូរស័ព្ទដោយឥតគិតថ្លៃនៅតាមព្រលានយន្តហោះ សណ្ឋាគារ និងទីតាំងសាធារណៈផ្សេងទៀត ដោយនិយាយថា កន្លែងទាំងនោះ អាចប្រើដើម្បី Hack ចូលឧបករណ៍របស់ពលរដ្ឋ និងអាចគំរាមកំហែងដល់ភាពឯកជន។

ថ្វីបើគេមិនច្បាស់ថាតើមានរឿងអ្វីទើប FBI ចេញការណែនាំនេះក៏ដោយ ប៉ុន្តែការិយាល័យ FBI នៅទីក្រុង Denver កាលពីពេលថ្មីៗនេះ បានលើកឡើងអំពីករណីប្រឆាំងនឹងកន្លែងសាកថ្មសាធារណៈ ដូចការណែនាំនៅលើគេហទំព័ររបស់ FBI ដែរ។
FBI ប្រកាសថា “សូមចៀសវាងការប្រើស្ថានីយសាកថ្មដោយឥតគិតថ្លៃនៅតាមព្រលានយន្តហោះ សណ្ឋាគារ ឬមជ្ឈមណ្ឌលផ្សារទំនើប។ មនុស្សអាក្រក់ បានស្វែងរកវិធីប្រើប្រាស់រន្ធ USB សាធារណៈ ដើម្បីបញ្ចូលមេរោគ និង Software ត្រួតពិនិត្យចូលទៅក្នុងឧបករណ៍នានា”។

គួរបញ្ជាក់ថា FBI មិនមែនជាភ្នាក់ងារសហព័ន្ធតែមួយ ដែលចេញការព្រមានអំពីឆ្នាំងសាកទូរស័ព្ទនោះទេ។ ដោយឡែក គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ក៏អះអាងដែរថា កម្មវិធីបង្កមេរោគអាចប្រើ USB ដើម្បីផ្ទេរវីរុសទៅឧបករណ៍របស់អ្នកប្រើ ដែលវិធីសាស្រ្តនេះត្រូវបានគេឲ្យឈ្មោះថា Juice Jacking”។ មេរោគបែបនេះ អាចចូលមើលទិន្នន័យរសើប រួមទាំងពាក្យសម្ងាត់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទូរស័ព្ទមួយចំនួន រួមទាំង iPhone ខ្លះផងដែរ មានប្រព័ន្ធការពារប្រឆាំងនឹងការវាយប្រហារដោយ “Juice Jacking”។ iPhone ទាំងនោះបានព្រមានអ្នកប្រើប្រាស់អំពីតំណរភ្ជាប់ដែលមិនគួរឲ្យទុកចិត្ត ប៉ុន្តែមេរោគដែលកាន់តែទំនើបនេះ អាចរំលងការជូនដំណឹងព្រមានទាំងនោះបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


