KPT+
ទៅសម្ភាសន៍សុំទិដ្ឋាការនៅស្ថានទូត កុំប្រហែសធ្វើកំហុស៥យ៉ាងនេះឲ្យសោះ
ដើម្បីបង្កើនឱកាសក្នុងការទទួលបានទិដ្ឋាការពិបាកៗ សូមរៀនជាមុនពីកំហុសទូទៅ របស់បេក្ខជន ដែលជារឿយៗបានប្រហែសធ្វើឲ្យធ្លាក់ក្នុងអំឡុងពេលសម្ភាសន៍សុំវីសាទៅអាមេរិក អឺរ៉ុប។ល។
១. ភាពយឺតយ៉ាវ
នៅពេលណាត់ជួបសម្ភាសន៍ទិដ្ឋាការ នៅស្ថានទូតឬស្ថានកុងស៊ុលណាមួយ គេនឹងប្រាប់អំពីកាលបរិច្ឆេទនិងពេលវេលាពិតប្រាកដមិនខាន។ ទស្សនៈអាក្រក់មួយសម្រាប់បេក្ខជនគឺការធ្វេសប្រហែស ពីភាពយឺតយ៉ាវលើការណាត់ជួប។
ផ្ទុយទៅវិញ ព្យាយាមទៅដល់ស្ថានទូត ឬស្ថានកុងស៊ុល ដែលអ្នកសម្ភាសន៍ យ៉ាងហោចណាស់ ១៥ ឬ ២០ នាទីមុន។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកស្ងប់អារម្មណ៍ និងបន្ធូរអារម្មណ៍ ពេលផ្ដល់ចម្លើយដល់សំណួរ ក្នុងពេលសម្ភាសន៍។
២. ចម្លើយមិនសមរម្យ
ធាតុមួយទៀតដែលធ្វើឲ្យមន្ត្រីទិដ្ឋាការ មិនយកចិត្តទុកដាក់លើពាក្យសុំ របស់អ្នក គឺមិនបានរៀបចំចម្លើយក្នុងការសម្ភាសន៍។ អ្នកមិនអាចទស្សន៍ទាយបានទេថា តើសម្ភាសន៍ទិដ្ឋាការ ជាមួយមន្ត្រីទិដ្ឋាការយ៉ាងម៉េចខ្លះ។ ហើយអ្នកក៏មិនបានដឹងថា នឹងទទួលបានសំណួរអ្វីខ្លះ នោះហើយជាហានិភ័យក្នុងការផ្ដល់ចម្លើយមិនសមរម្យ។
ត្រូវរៀបចំផែនការ នៅក្នុងចម្លើយឲ្យបានត្រឹមត្រូវ មុនពេលកំណត់ថ្ងៃសម្ភាសន៍ទិដ្ឋាការ។
៣. រំលងសំណួរឬផ្ដល់ចម្លើយមិនពិត
រាល់ពេលដែលអ្នកដាក់ពាក្យសុំទិដ្ឋាការ ការសម្ភាសគឺគ្រាន់តែជាមធ្យោបាយមួយផ្នែកប៉ុណ្ណោះ។ ប៉ុន្តែបើសិនព័ត៌មាន ដែលបានសរសេរនៅក្នុងទម្រង់ពាក្យសុំទិដ្ឋាការមិនត្រឹមត្រូវ អ្នកនឹងមានផលវិបាក។
ដូចគ្នានេះផងដែរ ការផ្ដល់ព័ត៌មានក្លែងក្លាយ មិនបានផ្ដល់លទ្ធផលល្អនោះទេ ព្រោះការិយាល័យការទូត នឹងត្រួតពិនិត្យរាល់ព័ត៌មានទាំងអស់ ដែលអ្នកផ្ដល់ក្នុងពេលសម្ភាសន៍និងក្នុងទម្រង់ពាក្យសុំ។

៤. តុបតែងខ្លួនមិនសមរម្យ
កំឡុងពេលសម្ភាសន៍ ត្រូវពិនិត្យមើលសំលៀកបំពាក់ ស្បែកជើង ការតុបតែង ចរិតលក្ខណៈរាងកាយ សូម្បីតែបរិមាណទឹកអប់ដែលអ្នកបានបាញ់លើដងខ្លួន។
ចងចាំថា ចំណាប់អារម្មណ៍ទីមួយគឺជាអ្វីៗគ្រប់យ៉ាង ហើយជាធម្មតា អ្នកមិនអាចមានឱកាសទីពីរ ដើម្បីទុកចំណាប់អារម្មណ៍ដំបូងឡើយ។
ការតុបតែងខ្លួននិងក្លិនទឹកអប់ ក៏ជាធាតុផ្សំក្នុងការបន្សល់ទុកចំណាប់អារម្មណ៍ល្អ ពីបេក្ខជនផងដែរ។
៥. ឯកសារអមដែលមិនពេញលក្ខណៈ
ត្រូវប្រាកដថា ឯកសារភ្ជាប់ជាមួយពាក្សសុំ គឺមានគ្រប់គ្រាន់រាល់តម្រូវការរបស់ស្ថានទូតចង់បាន។ ទោះយ៉ាងណា ក៏ត្រូវដឹងថាឯកសារណាដែលការទូតទទួលស្គាល់ ថាជាភស្តុតាងអមទៅជាមួយបាន។
យ៉ាងហោចណាស់ មួយថ្ងៃមុនពេលសម្ភាសន៍ ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ដើម្បីប្រាកដថា អ្នកមិនបានភ្លេចឯកសារណាមួយឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីក្មេងជាងគេបង្អស់របស់រាជាណាចក្រថៃ លោក TOB ស្ថាបនិកអាហារសម្រន់ ថៅកែណយ
ចុចអាន៖ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា