KPT+
រដូវភ្លៀងរន្ទះកាចណាស់ ត្រូវចេះប្រយ័ត្នប្រយែង អាចអនុវត្តតាមតិចនិកទាំងនេះបាន
រដូវភ្លៀងចូលមកដល់ ក្រៅពីងាយធ្វើឲ្យយើងឈឺ បញ្ហារន្ទះបាញ់ក៏គួរឲ្យបារម្ភដូចគ្នា ជាពិសេសគ្នាយើង ដែលប្រកបរបរតាមដងផ្លូវ ឬកំពុងធ្វើដំណើរ ឬកិច្ចការអ្វីមួយអំឡុងពេលមេឃភ្លៀង។ តាមអបិយជំនឿ រន្ធះបាញ់ចាស់ៗថា ដោយសារពាក្យស្បថស្បែរ ឬមនុស្សមានបាប ប៉ុន្តែវិទ្យាសាស្ត្ររកឃើញថា រន្ទះបាញ់ជាបាតុភូតធម្មជាតិ ពាក់ព័ន្ធជាមួយទំនាញផែនដី មិនមែនរឿងបុណ្យបាបទេ។ គ្នាយើងអំឡុងពេលនេះ សុទ្ធតែប្រឈមហានិភ័យ ហេតុនេះគួរចេះតិចនិកការពារដូចខាងក្រោម។

១- អ្វីគ្នាយើងគួរដឹងពេលមានផ្គររន្ទះ
នៅបរិវេណខាងក្រៅទាំងអស់ សុទ្ធតែគ្មានសុវត្ថិភាព នៅពេលដែលតំបន់នោះកំពុងតែបានផ្គររន្ទះ។ បើគ្នាយើងឮសំឡេងផ្គររន្ទះកើតមានក្បែរខ្លួន សុទ្ធតែប្រឈមហានិភ័យរន្ទះបាញ់កាន់តែខ្ពស់។ នៅពេលយើងឮសំឡេងផ្គរ ត្រូវឆាប់រត់រកកន្លែងជ្រក ឬជំរកសុវត្ថិភាពឲ្យបានលឿនបំផុត ដោយត្រូវពួននៅកន្លែងមានសុវត្ថិភាពយ៉ាងហោចណាស់ ៣០នាទី ក្រោយឮសំឡេងផ្គររន្ទះ។
២- រក្សាសុវត្ថិភាពពីរន្ទះអំឡុងពេលនៅក្នុងផ្ទះ
យើងត្រូវនៅឲ្យឆ្ងាយពីទូរសព្ទ កុំព្យុទ័រ និងឧបករណ៍អគ្គិសនីផ្សេងទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនីដែលជាកត្តាទាក់ទាញរន្ទះបាន។ ក្រៅពីនេះយើងក៏ត្រូវនៅឲ្យឆ្ងាយពីប្រព័ន្ធទឹក រាប់បញ្ចូលទាំងទុយោទឹក ធុងស្តុកទឹក បន្ទប់ទឹក និងម៉ាស៊ីនបូមទឹកដូចគ្នា និងត្រូវចេញឲ្យឆ្ងាយពីបង្អួច ទ្វារ និងរានហាលខាងក្រៅ។ យើងគួរដកឌុយភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និងគ្រឿងអេឡិកត្រូនិកផ្សេងៗ ចាំបាច់ត្រូវតែដកចេញចម្ងាយ ១ ម៉ែត្រពីប្រភពចរន្តអគ្គិសនី។
៣- វិធីកាត់បន្ថយហានិភ័យរន្ទះបាញ់អំឡុងពេលកំពុងស្ថិតនៅខាងក្រៅ

ក្នុងករណីគ្នាយើងកំពុងស្ថិតនៅបរិវេណខាងក្រៅ គ្មានកន្លែងសុវត្ថិភាពក្បែរនោះ ក៏អាចធ្វើតាមតិចនិកទាំងនេះដើម្បីកាត់បន្ថយហានិភ័យរន្ទះបាញ់បានដូចគ្នា។
– ប្រញាប់ចាកចេញពីតំបន់ខ្ពង់រាប មានដូចជា ទីទួល តំបន់ភ្នំ ឬកំពូលភ្នំតែម្តង។
– ហាមដាច់ខាតកុំក្រាបទៅលើដីឲ្យសោះ។
– ហាមដាច់ខាតមិនត្រូវជ្រកដោយដើមឈើនោះឡើយ។
– ក៏មិនត្រូវជ្រកក្រោមផ្ទាំងថ្ម ឬថ្មចោតដែរ ព្រោះអាចបាក់សង្កត់ឬរអិលធ្លាក់មកលើយើង។
– ត្រូវរត់ឲ្យឆ្ងាយពីថ្លុកត្រពាំង បឹងបួរ និងកន្លែងផ្សេងទៀតដែលមានដក់ ឬស្តុកទឹក។
– ចេញឲ្យឆ្ងាយពីកន្លែងអាចចម្លងចរន្តអគ្គិសនីបាន មានដូចជា លួសបន្លា ខ្សែភ្លើង នឹងម៉ាស៊ីនផ្សេងៗ។
– ត្រូវបន្ទន់ខ្លួនបើសិនជាពេលភ្លៀងធ្លាក់ មានផ្លេកបន្ទោរ ផ្គរ ឬរន្ទះ តែចៃដន្យយើងនៅខាងក្រៅ ឬនៅក្រោមបង្គោលភ្លើងនោះ ត្រូវប្រញាប់បន្ទន់ខ្លួន ដោយបញ្ឈរជង្គង់ទាំង២ជិតគ្នា និងយកដៃខ្ទប់ត្រចៀកទាំងសងខាង។
– ត្រូវរត់ចេញពីទឹក ឬស្រែ នៅទីវាលដែលគ្មានដើមឈើ ពិសេសវាលស្រែងាយនឹងមានរន្ទះបាញ់ណាស់ ដូច្នេះបើយើងកំពុងស្ថិតនៅទីនោះ ត្រូវរត់ចេញពីទឹក ឬស្រែជាបន្ទាន់ ទើបមិនគ្រោះថ្នាក់ដល់ជីវិត៕
ចុចអាន៖គន្លឹះថែទាំសម្រស់ទាំង៣ បញ្ចៀសការកើតមុននៅរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


