សុខភាព
ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
ចាស់ៗពីដើម ចូលចិត្តត្រងទឹកភ្លៀងទុកប្រើប្រាស់ ឲ្យតែរដូវភ្លៀងចូលមកដល់ ត្រៀមពាង ត្រៀមប៉ោត ទឹកឆៅ ក្មេងជំនាន់ឆ្នាំ ៨០ ទើបដឹងច្បាស់រឿងនេះ។ ចុះទឹកឆៅ សម្តៅលើទឹកធម្មជាតិ ទឹកហូរចូលបឹង ទឹកអណ្តូង ដែលទទួលបានពីទឹកភ្លៀង មិនទាន់បានចម្រោះ ឬដាំឲ្យឆ្អិន ដែលអ្នកស្រុកស្រែចម្ការចំណាំផឹក មានផលប៉ះពាល់ ឬគុណប្រយោជន៍អីខ្លះ? ស្វែងយល់ជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។

១- គុណសម្បត្តិទឹកឆៅ
– សម្បូរជាតិរ៉ែ៖ ទឹកឆៅពីធម្មជាតិ “ទឹកភ្លៀង” សម្បូរទៅដោយសារធាតុរ៉ែជាច្រើន បើប្រៀបទៅនឹងទឹកក្បាលរ៉ូប៊ីនេ ព្រោះទឹកភ្លៀងនៅមានសារធាតុរ៉ែពីធម្មជាតិ ពុំបានឆ្លងកាត់ការបន្សុទ្ធ ឬត្រូវការដាក់ថ្នាំ Fluoride នោះទេ។ ថ្នាំ Fluoride នេះត្រូវបានគេប្រើបង់នៅក្នុងប្រភពទឹកញ៉ាំចាប់តាំងពីឆ្នាំ ១៩៤៥ (នៅសហរដ្ឋអាមេរិក)។
– មានជាតិក្បុង (Alkaline)៖ ជាតិក្បុង ឬអាល់កាឡាំង (Alkaline) សម្តៅទៅលើកម្រិត pH ខ្ពស់នៅក្នុងទឹក។ កម្រិត pH មានចាប់ពី ១-១៤ បង្ហាញពីកម្រិតជាតិអាស៊ីដ និងជាតិក្បុងក្នុងអាហារ ឬទឹក។ កម្រិត pH ត្រឹមលេខ៧ ចាត់ទុកថាធម្មតា pH មានកម្រិតទាប បង្ហាញថាមានជាតិអាស៊ីដខ្លាំង ខណៈ pH មានកម្រិតខ្ពស់ មានន័យថាមានជាតិក្បុងខ្លាំង។
កាលណាទឹកសម្បូរជាតិក្បុងខ្លាំង គឺជួយបន្សាបជាតិអាស៊ីដនៅក្នុងរាងកាយ ប្រឆាំងភាពចាស់ ជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងជំងឺមហារីក។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តនៅកំពុងសិក្សាស្រាវជ្រាវលើករណីនេះនៅឡើយ។
– មានបាក់តេរីល្អ៖ ទឹកឆៅពីទឹកភ្លៀងធម្មជាតិ អាចមានផ្ទុកបាក់តេរីល្អ តែក៏អាស្រ័យទៅតាមតំបន់ផងដែរ ជាឧទាហរណ៍ទឹកភ្លៀងធម្មជាតិនៅប្រទេសអ៊ីស្លង់ អាចហូបបានដោយសុវត្ថិភាព តែយ៉ាងណា នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន តួយ៉ាងប្រទេស យ៉េមែន ការផឹកទឹកភ្លៀងធម្មជាតិ ពិតជាគ្រោះថ្នាក់ដល់សុខភាព ព្រោះវាសម្បូរបាក់តេរីមិនល្អ។

២- គុណវិបត្តិ
ទន្ទឹមនឹងគុណសម្បត្តិពីទឹកឆៅ ទឹកភ្លៀងធម្មជាតិ វាក៏មានគុណវិបត្តិដូចគ្នា ដោយទឹកភ្លៀងធម្មជាតិមានផ្ទុកបាក់តេរី វីរុស និងសមាសធាតុគីមីលាយឡំជាមួយផង។
– ទឹកភ្លៀងធម្មជាតិមានដោយបាក់តេរីបង្កមេរោគ៖ ដោយគ្មានការចម្រោះសម្អាត និងបន្សុទ្ធត្រឹមត្រូវ ទឹកភ្លៀងធម្មជាតិ មានដោយហានិភ័យបង្កមេរោគ ប្រកបដោយគ្រោះថ្នាក់។ មេរោគទាំងនោះ អាចបង្កឲ្យរាករូស អាសន្នរោគ ឆ្លងមេរោគក្នុងឈាម អាចបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតទៀតផង។
ការសិក្សា ៣ ករណីនេះ នៅប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលី ឃើញថា ទឹកភ្លៀងធម្មជាតិមានផ្ទុកបាក់តេរីអ៊ីកូឡាយ (E.Coli) ដែលបង្កជាជំងឺ ធ្វើឲ្យប្រព័ន្ធស៊ាំការពាររាងកាយមនុស្សចុះខ្សោយ។
– ផ្ទុកសារធាតុគីមី៖ ទឹកភ្លៀងធម្មជាតិ អាចមានសមាសធាតុគីមី ដូចជា អាស៊ីដអាសេនិច ទង់ដែង វិទ្យុសកម្ម ក៏ដូចជា សារធាតុគីមីពុលមួយចំនួនទៀត ដូចនេះ ទឹកភ្លៀងប្រភេទនេះ អាចបង្កឲ្យមនុស្សឈឺ រហូតដល់បាត់បង់ជីវិតក៏មាន។
ទឹកភ្លៀងអាចថ្លា បរិសុទ្ធ ប៉ុន្តែវាមានលាយឡំនឹងបាក់តេរី ក៏ដូចជាសមាសធាតុគីមីមកជាមួយផង។ អ្នកជំនាញសុខភាពជាច្រើន បានណែនាំសម្រាប់អ្នកចូលចិត្តផឹកទឹកតាមបែបធម្មជាតិ ក៏គួរឆ្លងកាត់ការត្រួតពិនិត្យដោយស្តង់ដារត្រឹមត្រូវ តួយ៉ាងនៅបណ្តាប្រទេសជឿនលឿនមួយចំនួន គេអាចញែកផលិតទឹកភ្លៀងធម្មជាតិបាន ដោយយកតែគុណប្រយោជន៍របស់វា ប៉ុន្តែវាក៏មានតម្លៃថ្លៃផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


