Connect with us

KPT+

គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង

បានផុស

នៅ

ដូវ​ភ្លៀង​អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ ជាពិសេស​ការ​កើត​មុន​។ ជាមួយ​​នឹង​សំណើម​កើន​ឡើង និង​ការ​បែកញើស​ច្រើន​ជ្រុល​ រន្ធ​ញើស​អាច​ប្រឈម​នឹង​ការ​កក​ស្ទះ​ញឹកញាប់​ ដោយ​សារ​តែ​ខ្លាញ់ និង​ធូលី​។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​កើត​មុន​ ស្រី​ៗ​យើង​អាច​​សាកល្បង​​អនុវត្ត​តិចនិក​ថែទាំ​សម្រស់​ទាំង ​៣​យ៉ាង​​នេះ​។

១. លាង​សម្អាត​ផ្ទៃ​មុខ​មួយ​ថ្ងៃ​២​ដង​

Are You Overwashing Your Face? Signs You're Cleansing Too Much | Allure
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រដូវ​នេះ ខ្យល់​​នៅ​ជុំវិញ​ខ្លួន​មាន​ភាព​សើម​ និង​ពោរពេញ​ទៅ​ដោយ​បាក់តេរី ដែល​​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​​នាំ​ឲ្យ​កើត​មុន​។ ការ​លាង​សម្អាត​មុខ​ចំនួន​​​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​​សម្អាត​ញើស​ និង​ធូលី​​ ព្រម​ទាំង​ប្រេង​ចេញ​ពី​រន្ធ​ញើស​។ ពិត​ណាស់​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លាង​សម្អាត​មុខ ពីព្រោះ​វា​អាច​កម្ចាត់​​ធូលី​ និង​​ជួយ​ឲ្យ​មុន​ក្បាល​ស និង​មុខ​ក្បាល​ខ្មៅ​​ជ្រុះ​ចេញ​យ៉ាង​ស្រួល។​

២. លាង​សម្អាត​មុខ​២​តង់​ ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស

Mistakes Dermatologists Think You're Making While Washing Your Face

ការ​លាង​សម្អាត​មុខ​២​តង់​ ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធញើស​។​ ជា​ទូទៅ​ យើង​ត្រូវ​លាង​សម្អាត​មុខ​ដំបូង​ជាមួយ​នឹង​ប្រភេទ​​ប្រេង​លាង​មុខ និង​បន្ទាប់​មក ​គឺ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ធម្មតា ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​។ ប្រេង​លាង​មុខ​ អាច​ជួយ​កម្ចាត់​ភាព​កខ្វក់​ដែល​បណ្ដាល​មក​ពី​គ្រឿង​សម្អាត ក្រែម​ការពារ​កម្ដៅ​ថ្ងៃ និង​ជាតិ​ពុល​ផ្សេង​ៗ​ ខណៈ​ដែល​ហ្វូម​លាង​មុខ​អាច​ជួយ​កម្ចាត់​ញើស​ និង​ធ្វើ​ឲ្យ​ស្បែក​​ស្រស់​ថ្លា​។

៣. ប្រើប្រាស់​ម៉ាស​​បិទ​មុខ​ធម្មជាតិ​​មាន​សារធាតុ​ប្រឆាំង​​បាក់តេរី​

Beautiful Girl with Cosmetic Mask Stock Footage Video (100% Royalty-free)  1021466785 | Shutterstock

​​​​​​ម៉ាស​បិទ​មុខ​ដែល​ផ្សំ​ពី​ធម្មជាតិ​ និង​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ គឺ​​ល្អ​បំផុត​សម្រាប់​ការពារ​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​នេះ​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​​ងាប់​ សម្អាត​រន្ធ​ញើស​ ដោយ​កម្ចាត់​ធូលី​ ក៏​ដូចជា​ជាតិ​ប្រេង​ដែល​លើស​។ ស្រី​ៗ​អាច​សាកល្បង​ម៉ាស​បិទ​មុខនឹង​ម៉ាស​ធម្មជាតិ​ដែល​មាន​គ្រឿង​ផ្សំ​តែ​២​មុខ​ប៉ុណ្ណោះ​ គឺ​ស្ត្រប៊ឺរី និង​ទឹក​ដោះ​គោ​ជូរ​។​ ចូរ​ជញ្ជ្រំ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​២​ផ្លែ​ឲ្យ​ម៉ត់​ល្អ​ រួច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូរ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​លាប​ម៉ាស​នេះ​នៅ​លើ​​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ

ចុចអាន៖ មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម