KPT+
អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?
១- តើអ្វីទៅជាអ័រម៉ូនករទីហ្ស៊ូល(Cortisol)?
អ័រម៉ូន ករទីហ្ស៊ូល គឺជាអ័រម៉ូនដែលផលិតឡើងដោយក្រពេញអាដ្រេណាល់ (Adrenal gland) ស្ថិតនៅក្នុងខាងលើតម្រងនោម របស់មនុស្សយើង។ ដោយសារតែអ័រម៉ូននេះផលិតឡើងនៅពេលដែលរាងកាយយើងទទួលរងស្ត្រេស ហេតុនេះហើយទើបគេហៅវាថាជាអ័រម៉ូនស្ត្រេស។
២- ហេតុអីបានជាអ័រម៉ូននេះ មានឥទ្ធិពលលើរាងកាយ?
ករទីហ្ស៊ូល គឺជាអ័រម៉ូនដែលចាំបាច់មួយរបស់រាងកាយ។ ក្រៅពីនាទីឆ្លើយតបនឹងការទទួលរងបញ្ហាស្ត្រេស អ័រម៉ូននេះក៏មាននាទីផ្សេងទៀតដូចជា៖
-បង្កើនកម្រិតជាតិស្ករក្នុងឈាម
-កាត់បន្ថយការរលាក
-ទប់បង្ក្រាប ប្រព័ន្ធភាពស៊ាំ (កុំឲ្យប្រព័ន្ធភាពស៊ាំមានឥទ្ធិពលខ្លាំងហួសហេតុពេក) និង
-ជួយដល់ការធ្វើមេតាបូលីសរបស់រាងកាយ
ជាទូទៅ អ័រម៉ូននេះច្រើនបញ្ចេញនៅពេលព្រឹក ពេលដែលយើងក្រោកពីដំណេកបានប្រហែល ៣០ ទៅ ៤០នាទី ហើយកម្រិតបញ្ចេញរបស់វាត្រូវបានកម្រិតដោយក្រពេញ Pituitary និងក្រពេញ Hypothalamus នៅក្នុងខួរក្បាល។
នៅពេលយើងស្ត្រេស អ័រម៉ូននេះនិងអ័រម៉ូន អាដ្រេណាលីន នឹងបញ្ចេញពីក្រពេញអាដ្រេណាល់ជាហេតុនាំឲ្យយើងកើនឡើងចង្វាក់បេះដូង និងកម្រិតថាមពល ដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាគ្រោះថ្នាក់អ្វីមួយ។ ក្នុងលក្ខខណ្ឌធម្មតា ប្រសិនបើការកើនឡើងអ័រម៉ូនករទីហ្ស៊ូលញឹកញាប់ នោះវានឹងបង្កឲ្យមានផលអវិជ្ជមានដល់រាងកាយបាន។
៣- តើអ័រម៉ូននេះ មានឥទ្ធិពលទៅ លើទម្ងន់រាងកាយរបស់មនុស្សយ៉ាងដូចម្ដេច?
ប្រសិនបើការកើនឡើងករទីហ្ស៊ូលបន្តិចបន្តួចនិងមិនញឹកញាប់ គឺមិនបង្កជាបញ្ហាឡើយ ប៉ុន្តែក្នុងករណីដែលអ័រម៉ូននេះ កើនឡើងញឹកញាប់ អាចនឹងបង្កជាផលអវិជ្ជមានបាន។ បញ្ហាដែលអាចបង្កឲ្យករទីហ្ស៊ូលកើនឡើង គឺបណ្ដាលមកពីស្ត្រេស និងជំងឺមួយចំនួន (ដូចជាជំងឺ Cushing’s Syndrome – ជំងឺដែលមុខរបស់អ្នកជំងឺមូលខ្លាំង) ដែលធ្វើឲ្យកម្រិតអ័រម៉ូននេះ នៅក្នុងឈាមនៅតែមានកម្រិតខ្ពស់។
នៅពេលដែលកម្រិតករទីហ្ស៊ូលនៅតែកើនឡើង ផលរំខានខាងក្រោមនេះនឹងកើតឡើងចំពោះរាងកាយ៖
-កើនទម្ងន់
-សម្ពាធឈាមឡើងខ្ពស់
-អស់កម្លាំង
-អារម្មណ៍ប្រែប្រួលខ្លាំង
-ឆាប់ខឹង
-មុខឡើងក្រហម
-ស្បែកស្ដើង
-ពិបាកផ្ចង់អារម្មណ៍ និង
-មានបញ្ហា អាំងស៊ុយលីន រេស៊ីស្តង់
នៅពេលដែលមនុស្សយើងមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ យើងនឹងពិបាកគ្រប់គ្រងទម្លាប់ការទទួលទានអាហារឲ្យបានត្រឹមត្រូវខ្លាំងណាស់ ដែលនេះហើយជាមូលហេតុដែលយើងកាន់តែឡើងទម្ងន់។ តែផ្ទុយទៅវិញ ប្រសិនបើកម្រិតអ័រម៉ូននេះ មានកម្រិតទាប នោះរាងកាយរបស់យើងនឹងស្រកទម្ងន់ ហើយនឹងបង្កឲ្យមានផលវិបាកមួយចំនួនដល់រាងកាយដូចជា៖
-ធ្លាក់ចុះចំណង់អាហារ និងចុះទម្ងន់
-នឿយហត់
-ជាតិស្ករក្នុងឈាមធ្លាក់ចុះ
-ចង់ញ៉ាំប្រៃកាន់តែខ្លាំង
-វិលមុខ
-ក្អួតចង្អោរ និងឈឺចាប់ក្នុងពោះ
-ឈឺសាច់ដុំនឹងឆ្អឹង
៤- តើត្រូវធ្វើដូចម្ដេចដើម្បីការពារទប់ទល់នឹងបញ្ហាឡើងទម្ងន់ដោយអ័រម៉ូនករទីហ្ស៊ូល?
វិធីសាស្ត្រមួយចំនួនខាងក្រោមនេះ គឺអាចជួយយើងបង្ការបញ្ហាឡើងទម្ងន់ដោយសារអ័រម៉ូននេះបាន រួមមាន៖
-ធ្វើសកម្មភាពឲ្យកាន់តែខ្លាំង
-ត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូវ
-ទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយ
-គេងឲ្យបានគ្រប់គ្រាន់
-ធ្វើសមាធិឲ្យបានញឹកញាប់៕
ចុចអាន៖ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង