KPT+
ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
ស្ត្រេសគឺជាស្ថានភាពនៃអារម្មណ៍តានតឹង ហើយវាអាចកើតមានចំពោះមនុស្សគ្រប់គ្នា មិនរើសភេទ អាយុ និងពេលវេលាឡើយ។ ប្រសិនបើយើងកំពុងប្រឈមមុខនឹងបញ្ហា ដែលអាចនាំឲ្យមានអារម្មណ៍មិនស្រួលការថប់បារម្ភឬសម្ពាធនោះអាចបង្កឲ្យមានភាពតានតឹងដោយមិនដឹងខ្លួន។
ខាងក្រោម ជាវិធីកាត់បន្ថយភាពតានតឹង ជួយឲ្យយើងធ្វើការបានរលូនជាងមុនជារៀងរាល់ថ្ងៃ។
១ រៀបចំផែនការ និងពេលវេលាមុនពេលចាប់ផ្ដើមការងារជារៀងរាល់ថ្ងៃ មុនពេលអ្នកចាប់ផ្ដើមអង្គុយលើកៅអី ចាប់កាន់ការងាររៀងរាល់ព្រឹក។ សូមចំណាយពេលរៀបចំផែនការថ្ងៃធ្វើការ ៨ ម៉ោង រយៈពេល ១០ នាទីសិន (ឬមានបញ្ជីដែលត្រូវធ្វើឲ្យហើយ។ គោលការណ៍នេះ គឺរៀបចំជីវិតនិងគំនិតផ្ទាល់ខ្លួនមុនពេលអ្នកចាប់ផ្ដើមធ្វើការ នោះនឹងបង្ហាញយើងពីអ្វីដែលត្រូវធ្វើនៅថ្ងៃនេះ តើមានអ្វីបន្ទាប់? វាក៏មិនខុសអីពីកាលយើងនៅរៀន ហើយត្រូវរៀបកាលវិភាគសម្រាប់រៀនស្អែកឡើយ។

២ ផ្លាស់ទីរាងកាយរបស់យើង ជាញឹកញាប់យើងអាចមានអារម្មណ៍តានតឹងខ្លាំង មិនអាចគិតអ្វីបានរហ័សទាន់ពេល។ដូច្នេះ សូមចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរចលនារាងកាយ ឲ្យមានថាមពលនិងស្រស់ស្រាយមកវិញ ដោយចេញពីតុ ហើយដើរលាតសន្ធឹង ឬធ្វើចលនាដៃជើង និងដើរឡើងចុះជណ្ដើរពីរបីដង។ ប្រសិនបើធ្វើការនៅផ្ទះ យើងក៏អាចឆ្លៀតលេងជាមួយសត្វចិញ្ចឹមក៏បាន។
សកម្មភាពទាំងនោះ នឹងជួយរំញោចអ័រម៉ូននៃសុភមង្គល ក្នុងការធ្វើការឲ្យរហ័ស និងមានភាពឈ្លាសវៃជាងមុន។
៣ សមាធិនៅពេលណាក៏បាន ខណៈយើងកំពុងមានស្រ្តេស សម្ពាធនៅពីមុខអ្នក បញ្ហាអស់នេះនឹងនាំយើងឲ្យឆាប់អស់កម្លាំង។ កុំរុញច្រានខ្លួនឯងទៅកាន់ស្រេ្តស ព្រោះអ្នកកំពុងលង់ក្នុងភាពតឹងស្រាប់ហើយ។ យកល្អគួរតែដោះស្រាយជាមួយជាមួយវា ដោយការធ្វើសមាធិ ៥ នាទី គឺគ្រប់គ្រាន់ហើយ។
៤ មើលភាពយន្ត និងស្ដាប់តន្ត្រី ឬលេងហ្គេមក្រោយសម្រាក ដោយសារយើងបានចំណាយពេលយូរ ក្នុងការធ្វើការ។ ត្រូវចេះឆ្លៀតយកពេលទំនេរមកធ្វើរឿងដែលនាំឲ្យអារម្មណ៏យើងសប្បាយ និងធូរស្បើយខ្លះៗ។ ប្រសិនបើយើងនៅបន្តធ្វើការទាំងទទឹងទិស ហើយនៅពេលដែលរាងកាយមិនព្រមធ្វើវា នោះនឹងធ្វើឲ្យយើងស្ថិតក្នុងរបៀបនាំសម្ពាធខ្លួនឯង កាន់តែតានតឹងជាងមុន។ ដូច្នេះ ឈប់សំរាក ហើយអង្គុយមើលភាពយន្ត ស្តាប់តន្ត្រី លេងហ្គេម ឬអានសៀវភៅ ដែលអ្នកចូលចិត្ត។ រីករាយនឹងអ្វីដែលយើងកំពុងធ្វើ។ ចងចាំថា យើងស្រឡាញ់ការងាររបស់យើង ប៉ុន្តែកុំភ្លេចស្រឡាញ់ខ្លួនឯងផង។

៥ ឆ្លៀតគេងថ្ងៃ នៅអាស៊ី ការគេងពេលថ្ងៃជួយឲ្យស្រួលខ្លួន ក្រោយចប់ម៉ោងការងារ តែក៏មានការយល់ច្រឡំថា យើងខ្ជិលធ្វើការ ប៉ុន្តែនៅលោកខាងលិចផ្សេងទៀត វាជាវប្បធម៌នាំឲ្យអារម្មណ៍ស្រស់ស្រាយ មុនធ្វើការ ឬការងារផ្សេងទៀត។ អ្នកខ្លះអាចមិនស៊ាំនឹងការគេងពេលថ្ងៃឡើយ ប៉ុន្តែការគេងពេលថ្ងៃ អាចជួយជួយបង្កើនផលិតភាព និងបង្កើនសុភមង្គលឲ្យអាយុយឺនយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់
ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


