KPT+
រោគសញ្ញាបង្ហាញថា អ្នកធ្វើការលើសកម្រិតខ្លាំង ឬញៀននឹងការងារលែងគិតសុខភាព
ធ្លាប់មានអារម្មណ៍ថាខ្លួនឯងធ្វើការលើសកម្រិត គ្មានពេលសម្រាកឬអត់? សូម្បីពេលហូបបាយ ផឹកទឹកក៏គ្មាន ជជែកជាមួយមិត្តរួមការងារក៏គ្មាន ឬពេលធ្វើកិច្ចការអ្វីផ្សេងក៏អត់ទៀត។ បើមួយថ្ងៃនៅតែមុខកុំព្យូទ័រមិនឈប់ចឹង បានអីរីករាយ បានអីសប្បាយដូចគេទៅ!

នេះក៏ដោយសារកត្តានៃសង្គមបច្ចុប្បន្ន កំពុងជំរុញយើងឲ្យធ្វើការកាន់តែច្រើន។ ដើម្បីភាពជឿនលឿន ដើម្បីលុយ ដើម្បីបន្តការប្រកួតប្រជែង ហើយធ្វើឲ្យមនុស្សធ្វើការច្រើនហួសកម្រិត ដែលត្រូវបានគេហៅថា workaholics ឬ Workaholics ។
Workaholic ពាក្យនេះត្រូវបានកំណត់ដោយ ចិត្តវិទូ Wayne Edward Oates ប្រើដើម្បីពិពណ៌នាអំពីអាកប្បកិរិយារបស់មនុស្សដែលធ្វើការយ៉ាងខ្លាំង ឬហួសកម្រិតនៃការធ្វើការ។
រោគសញ្ញានៃអ្នកធ្វើការងារហួសកម្រិត
-ឈ្លក់វង្វេងនឹងគំនិតរបៀបរបស់ខ្លួន រហូតង់ប់ងល់លែងសូវគិតពីពេលហូបបាយ ឬធ្វើអ្វីផ្សេងទៀត។
-ចំណាយពេលធ្វើការច្រើនជាងអ្វីដែលបានគ្រោងទុក។
-ធ្វើការដើម្បីរក្សាតម្លៃខ្លួនឯងតែប៉ុណ្ណោះ។
-ប្រសិនបើបានធ្វើការតិច នោះនឹងមានអារម្មណ៍ថាមានកំហុស និងព្រួយបារម្ភច្រើនហួសម្រមាណ រហូតដេកមិនលក់។
-មិនចង់ឮ មិនចង់ស្ដាប់សំឡេងរំខានរបស់មនុស្សនៅជុំវិញ (ទម្លាប់ដោតកាសស្ដាប់ភ្លេងធ្វើការ)។
-មានបញ្ហានៃទំនាក់ទំនងជាមួយមនុស្សនៅជុំវិញ ដោយសារតែការងារហួសកម្លាំង។
-មានបញ្ហាសុខភាពនៅកន្លែងធ្វើការ ដូចជាងងុយ ភ្នែកស្លក់ ឆាប់ឃ្លានឆាប់ឆ្អែត ហូបមិនទៀងពេល ជួនឈឺក្បាលស្រ្តេសធុញនឹងខ្លួនឯង។
-ជួនដកដង្ហើមធំ ជួនយកដៃជ្រោងសក់ម្នាក់ឯងបែបធុញៗ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា អ្នកធ្វើការងារភាគច្រើនមិនដឹងថាពួកគេជាមនុស្សវក់នឹងការងារទេ។ វាអាចត្រូវបានគេហៅថា ការញៀនការងារ។ ជារឿយៗពួកគេមើលថា វាជាការងារច្រើន ប៉ុន្តែជារឿងល្អវិញទេ។
នៅចំណុចខ្លះវាចៀសមិនរួចទេ ដែលថានឹងមានការងារច្រើនយើងត្រូវធ្វើ ឬមួយយើងរីករាយនឹងការងាររហូតដល់យើងចង់ធ្វើវាជាខ្លាំង។ ប៉ុន្តែយ៉ាងណា អ្នកគួរតែថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តផ្ទាល់ខ្លួនឲ្យមែនទែន។
មើលទំនាក់ទំនងជុំវិញ ថាតើមានបញ្ហាឬអត់? ឧទាហរណ៍ថា តើយើងមានរោគសញ្ញាការិយាល័យដែរឬទេ? ព្រោះវាច្រើនតែជារោគសញ្ញាដែលកើតឡើង នៅពេលយើងខំប្រឹងធ្វើការខ្លាំងហួសប្រមាណ។
បន្ទាប់មក រករបៀបដោះស្រាយបញ្ហា អ្វីដែលងាយស្រួលបំផុតគឺត្រូវកំណត់កាលវិភាគការងាររបស់អ្នកឲ្យច្បាស់។ មានពេលសម្រាកមួយដ៏ល្អ បើអ្នកមានពេលទំនេរ ចូរទៅសម្រាកតាមដែលអ្នកចូលចិត្ត។
ការងារអាចរកបាន តែជីវិតមានតែមួយប៉ុណ្ណោះ ដូច្នេះសូមថែសុខភាពខ្លួនផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម
ចុចអាន៖គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


