សុខភាព
គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ
ហេតុផលទាំងនេះហើយ ធ្វើឲ្យយើងធ្វើការកាន់តែយូរ អារម្មណ៍កាន់តែស្ត្រេសខ្លាំង ព្រោះដោយសារគុណភាពខ្យល់នៅកន្លែងធ្វើការតែម្តង។ ព្រោះការសិក្សាថ្មី រកឃើញថា គុណភាពខ្យល់ គឺពាក់ព័ន្ធជាមួយសមត្ថភាពខួរក្បាលយើង។

ទោះជាខ្យល់ គ្មានក្លិន គ្មានពណ៌ មើលមិនឃើញ ចាប់មិនបាន ហើយខ្យល់នៅកន្លែងយើងរស់នៅ និងបន្ទប់ធ្វើការប្រចាំថ្ងៃ ជាអ្វីដែលយើងគួរគិតគូរមែនទែន។ ហេតុអ្វី? ព្រោះខួរក្បាល ត្រូវការអុកស៊ីហ្សែន ពីខ្យល់បរិសុទ្ធ ដើម្បីដំណើរការល្អ និងស្វាហាប់នៅកន្លែងការងារ។ តែបើក្នុងបន្ទប់ធ្វើការ មានខ្យល់មិនល្អ ប៉ះពាល់ដល់ខួរក្បាល នោះលទ្ធផលការងារ ក៏ប្រហែលមិនសូវល្អនោះដែរ។
មានការសិក្សាចំនួន ៨ ធ្វើឡើងក្នុងគោលបំណងបញ្ជាក់ថា តើមានអ្វីកើតឡើងក្នុងការគិតរបស់មនុស្ស ពេលនៅជាមួយខ្យល់មិនល្អ? ពិសេស នៅតាមសាលា និងការិយាល័យ។
បណ្ឌិត William Fisk សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ California បញ្ជាក់ថា បញ្ហាគួរឲ្យព្រួយបារម្ភក្នុងការសិក្សា គឺកាបូនឌីអុកស៊ីត ជាសមាសធាតុមានច្រើនជាងគេ នៅក្នុងខ្យល់ពុល ប៉ះពាល់ដល់មុខងារការគិត។

លទ្ធផល រកឃើញភាពខុសគ្នាយ៉ាងខ្លាំងរវាងការស្រូបខ្យល់បរិសុទ្ធ និងខ្យល់មិនល្អ។ ការស្រូបខ្យល់បរិសុទ្ធ ធ្វើឲ្យការគិតកាន់តែប្រសើរ សម្រាប់អ្នកធ្វើការ។ អ្នកស្រាវជ្រាវ បញ្ជាក់ថា កន្លែងការងារមានគុណភាពខ្យល់ល្អ មានទិន្នន័យវត្ដមានបុគ្គលិកមកធ្វើការទៀងទាត់ រួមជាមួយ ការរៀបចំការងារច្បាស់លាស់ រហ័ស និងកាន់តែប្រសើរ ពីសំណាក់បុគ្គលិក។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវ ណែនាំឲ្យក្រុមហ៊ុន បង្កើតប្រព័ន្ធខ្យល់ឲ្យបានល្អ នៅកន្លែងការងារ ដោយចាំបាច់យកខ្យល់បរិសុទ្ធពីបរិយាកាយខាងក្រៅចូលក្នុង ដោយវាជួយដល់សុខភាព និងផលិតភាពរបស់បុគ្គលិក៕
ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម
ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


