KPT+
ចេះគ្រប់គ្នាល្អ! វិធីសង្គ្រោះបឋម ពេលឃើញមនុស្សលង់ទឹក
ករណីលង់ទឹក អាចកើតឡើងបានលឿនមែនទែន ពិសេសចំពោះកូនក្មេង និងគ្នាយើងដែលមិនចេះហែលទឹកតែចូលចិត្តទៅលេងទឹក។ ត្បិតតែពេលខ្លះយើងគិតថាមិនមានអ្វីកើតឡើង ឬលេងទឹកកន្លែងមនុស្សច្រើនមិនសូវភ័យ ប៉ុន្តែរឿងអាក្រក់អាចកើតឡើង ហើយភាគច្រើនមិនសូវមានមនុស្សដឹងពីវិធីសង្គ្រោះបឋមប៉ុន្មានទេ។

វិធីសង្គ្រោះបឋមពេលមនុស្សលង់ទឹក
១. មុននឹងចូលទៅសង្គ្រោះជនរងគ្រោះ យើងត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីចៀសវាងយើងក្លាយជាជនរងគ្រោះមួយរូបទៀត។ មុនពេលចូលទៅជួយគេ យើងគួរពាក់អាវពោង ឬខ្សែពួរសម្រាប់អ្នកដទៃងាយស្រួលទាញយើង និងជនរងគ្រោះឡើងគោកវិញ។

២. ប្រសិនបើមានមនុស្សនៅកន្លែងកើតហេតុច្រើន ឲ្យនរណាម្នាក់ខលហៅឡានសង្គ្រោះបន្ទាន់ (បើអាច)
៣. ក្នុងករណីជនរងគ្រោះ នៅមានស្មារតី យើងអាចឲ្យជនរងគ្រោះតោងខ្សែពួរ ឬមែកឈើ រួចទាញជនរងគ្រោះមកក្បែរខ្លួន។ ត្រូវចាំថា អ្នកជួយសង្គ្រោះមិនគួរព្យាយាមប៉ះជនរងគ្រោះលង់ទឹកដែលកំពុងភ័យស្លន់ស្លោដោយផ្ទាល់ឡើយ ព្រោះអាចមានគ្រោះថ្នាក់ទាំងអស់គ្នា។
៤. ក្នុងករណីជនរងគ្រោះបាត់បង់ស្មារតី យើងគួរប្រើទូកទៅយកជនរងគ្រោះ(បើមាន) ឬអ្នកសង្គ្រោះចងខ្សែពួរនៅចង្កេះ មុនចូលទៅជួយជនរងគ្រោះ រួចឲ្យអ្នកនៅលើគោកទាញទាំងអ្នកសង្គ្រោះ និងជនរងគ្រោះ។
៥. ពេលជនរងគ្រោះដល់លើគោក យើងគួរព្យាយាមសង្គ្រោះជីវិតជនរងគ្រោះ។ ប្រសិនបើ អាកាសធាតុត្រជាក់ ជំហានដំបូងគឺត្រូវដោះសំលៀកបំពាក់ជនរងគ្រោះចេញ រួចយកកន្សែង ឬភួយមករុំជនរងគ្រោះ និងតាមដានបញ្ហាចុះកម្ដៅខ្លួនលើជនរងគ្រោះ។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើម យើងត្រូវធ្វើ CPR។
៦. វិធីសង្គ្រោះ CPR ម្ដងៗ មានការសង្កត់ទ្រូង ៣០ដង រួចផ្លុំខ្យល់ដង្ហើម ២ ដង ធ្វើបែបនេះឲ្យបាន ៥ដង មុននឹងពិនិត្យមើលជីពចរជនរងគ្រោះម្ដងទៀត។ បើនៅតែមិនមានជីពចរដដែលទេ ត្រូវធ្វើ CPR ចំនួន ៥ដងទៀត រហូតទាល់តែមានជីពចរ ឬឡានសង្គ្រោះមកដល់។ បើប្រទះឃើញជនរងគ្រោះមានជីពចរ តែមិនមានដង្ហើម ត្រូវជួយផ្លុំដង្ហើមចំនួនមួយ រៀងរាល់ ៥ វិនាទីម្តង ដោយផ្លុំ ១២ ដង/នាទី។

ជាចុងក្រោយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន យើងគួរចៀសវាងលេងទឹក ប្រសិនបើយើងមិនចេះហែលទឹកស្រួលបួល ឬអាចលេងកន្លែងរាក់ៗ ដែលមានមនុស្សឃ្លាំមើល និងងាយស្រួលចាំសង្គ្រោះ (lifeguard) ទើបមិនសូវមានហានិភ័យដល់ជីវិត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើត្រូវសង្រ្គោះបែបណាពេលមានគ្រោះថ្នាក់រលាកភ្លើង រលាកទឹកក្តៅ ទឹកអាស៊ីត…
ចុចអាន៖ វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


