KPT+
វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ
ឆ្កែចិញ្ចឹម ជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ប៉ុន្តែឆ្កែវង្វេងឬឆ្កែឆ្កួតឬឆ្កែកាច បង្កគ្រោះថ្នាក់បំផុត។ ជាទូទៅ ពួកវាមិនខ្លាចមនុស្សទេ ហើយអាចខាំប្រហារគ្រប់ពេល បើមិនបានប្រយ័ត្ន។កុំរត់ ហើយកុំព្យាយាមគប់វា
ប្រសិនបើឃើញឆ្កែកាចតាមផ្លូវ សូមកុំព្យាយាមរត់គេច ឬសូម្បីតែដើរឲ្យលឿនក៏ពុំចាំបាច់ធ្វើដែរ ហើយជំហានដែលគួរធ្វើគឺ៖

-រក្សាចម្ងាយឆ្ងាយពីវាដើម្បីសុវត្ថិភាព ហើយរង់ចាំឲ្យវាដើរចេញ។
-ដើរថយក្រោយយឺតៗ មើលប្រតិកម្មរបស់ឆ្កែ។ បើឆ្កែដើរតាម ចូរឈប់មួយកន្លែងសិន ប៉ុន្តែបើវាមិនដើតាម ពេលដើរបានឆ្ងាយបន្តិច សឹមដើរឲ្យលឿន។
-អាចប្រើវត្ថុដែលនៅជាប់ខ្លួនដូចជា កាបូប ឆ័ត្រ ស្បែកជើង ឬអាវ ដើម្បីបាំងរវាងខ្លួនយើងនិងឆ្កែ ដោយការធ្វើបែបនេះអាចធ្វើឲ្យវាដើរចេញ។
គួរធ្វើយ៉ាងណា បើជួបឆ្កែពេលកំពុងជិះកង់?

សត្វឆ្កែកាចមានប្រតិកម្មនឹងចលនា ហើយជារឿយៗពួកវាតែងតែឈ្លានពានទៅរកកង់ ម៉ូតូ ឡាន និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។ ប្រសិនបើឆ្កែចាប់ផ្តើមដេញតាមខណៈអ្នកកំពុងតែជិះកង់ឬម៉ូតូ នោះគ្រាន់តែឈប់សិន វាលែងដេញតាមហើយ។
គួរធ្វើយ៉ាងណា បើមានសត្វចិញ្ជឹមផ្សេងនៅជាមួយ?

ជាទូទៅ ឆ្កែកាចឬឆ្កែឆ្កួតចាប់អារម្មណ៍ជាមួយសត្វនៅក្បែរអ្នក ជាជាងអ្នក។ ដូច្នេះ ដើម្បីការពារសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ឬសត្វផ្សេងទៀត អ្នកគួរលើកវាឲ្យខ្ពស់ពីដី ចៀសវាងការវាយប្រហារពីឆ្កែឆ្កួត។ ប៉ុន្តែការលើកសត្វរបស់អ្នកចេញ ឆ្កែនឹងលោតតាមប្រមាញ់ដែលអាចធ្វើឲ្យយើងមានរបួសបាន។ ដូច្នេះ បើមានរបងឬដើមឈើគួរដាក់សត្វចិញ្ចឹមនៅទីនោះ។ រីឯវិធីល្អមួយទៀត ប្រសិនបើមានឆ្អឹងឬអាហារ ត្រូវគ្រវែងឲ្យឆ្កែនោះ ដើម្បីជាការបង្វែរ។
ប្រសិនបើឆ្កែបម្រុងវាយប្រហារ សូមកុំមើលភ្នែកវា

កុំព្យាយាមសម្លឹងភ្នែកឆ្កែ បើដល់ស្ថានការណ៍ដែលវាកំពុងត្រៀមវាយប្រហារយើង ហើយក៏កុំកម្រើក ឬព្យាយាមយកដៃទៅប៉ះពាល់វាឲ្យសោះ។ ការប្រើកាយវិការ ឬសម្លឹងចំភ្នែកឆ្កែអាចធ្វើឲ្យវាកាន់តែខឹងថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង
ចុចអាន៖ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


