KPT+
សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សដែលមិនគោរពខ្លួនឯង ឬឲ្យតម្លៃទាប
មនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ ចូលចិត្តសម្លឹងមើលជីវិតដោយពន្លឺសុទិដ្ឋិនិយម។ ចំណែកមនុស្សដែលមានការគោរពខ្លួនឯងទាប មានទំនោរមិនចង់ដឹងពីគុណតម្លៃខ្លួនឯងទាល់តែសោះ។

សញ្ញាទាំង ៨ បង្ហាញថា អ្នកមានការគោរពខ្លួនឯងទាប និងមិនសូវឲ្យតម្លៃខ្លួន។
១ គ្មានទំនុកចិត្ត ជាញឹកញាប់ មិនជឿជាក់។ មិនស្រួលក្នុងការធ្វើអ្វីមួយ ភ័យៗគ្មានទំនុកចិត្ត និយាយម្ដងៗញ័រសម្លេងហើយអ្វីក៏មិនអាចធ្វើបាន ត្រឹមធ្វើបន្លំៗ។
២ តែងតែដាក់ខ្លួនឯងនៅក្នុងការប្រៀបធៀបជាមួយគេ មនុស្សដែលមិនមានមោទនភាពចំពោះខ្លួនឯង តែងចូលចិត្តប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ។ ល្អឬអាក្រក់ជាការពិត ពេលខ្លះវាអាចជួយជំរុញអ្វីមួយ ប៉ុន្តែនៅទីបញ្ចប់ វាអាចធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងកាន់តែពិបាកជាងមុនទៅវិញនោះទេ។
៣ ចូលចិត្តវិនិច្ឆ័យខ្លួនឯងពីអតីតកាល មនុស្សប្រភេទនេះ តែងតែវិនិច្ឆ័យខ្លួនឯងជាមួយរឿងអតីតកាល។ បើមួយថ្ងៃៗគិតតែរឿងអវិជ្ជមាន តើយើងអាចធ្វើឲ្យខ្លួនឯងប្រសើរឡើងបានយ៉ាងដូចម្ដេច ហើយជារឿយៗ បើយើងគិតតែលង់ក្នុងអតីតកាល សឹងតែមិនលោះពេលនោះ។ តើរឿងល្អ អាចចូលមកជីវិតយើងបានយ៉ាងដូចម្ដេច។
៤ និយាយជាមួយខ្លួនឯងតែរឿងអវិជ្ជមាន យើងមានទំនោរបន្ទោសខ្លួនឯង ជាជាងសរសើរ ហើយមានទំនោរចង់និយាយអវិជ្ជមានអំពីខ្លួនឯង យើងតែងតែបន្ទោសអ្វីៗគ្រប់យ៉ាង ដែលទាក់ទងនឹងខ្លួនយើង។ នោះជីវិតក៏ជួបតែរឿងអវិជ្ជមានប៉ុណ្ណឹងឯង។
៥ ភ័យខ្លាចនៃការបរាជ័យ ដោយសារតែគាត់ខ្វះភាពទាក់ទាញ យើងតែងគិតថា យើងមិនអាចធ្វើអ្វីបានទេ ដើម្បីឈានទៅរកជោគជ័យដូចគេ។ ការភ័យខ្លាចក្នុងការធ្វើអ្វីមួយ តែងតែបរាជ័យ ជារឿយៗយើងក៏បោះបង់ចោលដោយមិនព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពសិន។

៦ មិនហ៊ានកំណត់ព្រំដែនផ្ទាល់ខ្លួន មនុស្សគួរតែមានព្រំដែនផ្ទាល់ខ្លួន។ មានកន្លែងផ្ទាល់ខ្លួនដែលមិនគួរជ្រៀតជ្រែកអ្នកដទៃខ្លាំងពេក មនុស្សដែលមានការគោរពខ្លួនឯងទាប មានទំនោរខ្លាចអ្នកដទៃ។ អនុញ្ញាតឲ្យអ្នកដទៃធ្វើអ្វីតាមតែពួកគេចង់បាន។ បើគេធ្វើឬលូករឿងអ្នកច្រើនពេក រៀនថាឲ្យ រៀនបដិសេធខ្លះ។
៧ តែងតែរកវិធីដើម្បីពឹងផ្អែកលើអ្នកដទៃ ជាការពិត នៅក្នុងជីវិតយើងមិនអាចធ្វើអ្វីម្នាក់ឯងបានគ្រប់ពេលនោះទេ ប៉ុន្តែមនុស្សដែលមានជំនឿលើខ្លួនឯងទាប មាននិន្នាការរកវិធី ដើម្បីពឹងផ្អែកលើអ្នកដទៃគ្រប់ពេលវេលា។
៨ ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា វាគឺជារោគសញ្ញាទូទៅមួយទៀត ដែលត្រូវទទួលយក ដែលជារឿយៗផ្តល់ភាពសុខសាន្តដល់មនុស្ស។ ជាពិសេសគឺតែងតែញញឹមរីករាយ ប៉ុន្តែតែងតែមិនអើពើនឹងតម្រូវការផ្ទាល់ខ្លួនឯងទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
ចុចអាន៖នេះជាហេតុផល អ្នកកើតទុក្ខ ត្រូវការអ្នកជិតស្និទ្ធ ហើយអ្នកសប្បាយចិត្ត បែរជារកអ្វីថ្មីប្លែក

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា