KPT+
បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម អាចមានផលប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្ត ដូចជាការផ្តល់ព័ត៌មានហួសហេតុ ការរំញោចអារម្មណ៍ខ្ពស់ រួមទាំងត្រូវគេមើលងាយ ឬរិះគន់។
ដូច្នេះការបន្សាបជាតិពុលក្នុងសង្គម (Social Detox) គួរតែត្រូវបានធ្វើឡើង ដើម្បីព្យាបាលផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដោយកាត់បន្ថយការប្រើប្រាស់ឲ្យតិច កាត់បន្ថយការបង្ហាញព័ត៌មានជាតិពុល ពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្តារស្មារតីឡើងវិញ។
វិធីបន្សាបជាតិពុលក្នុងបណ្ដាញសង្គមដោយខ្លួនឯង
វេជ្ជបណ្ឌិត Chawit Tanveerachaisakul មកពីមន្ទីរពេទ្យជូឡាឡុងកន បានបញ្ជាក់ពីវិធីធ្វើបន្សាបជាតិពុលនៅក្នុងសង្គមដោយខ្លួនឯងដូចខាងក្រោម៖
បិទរាល់ការជូនដំណឹងកំឡុងពេលសម្រាកនេះ ខួរក្បាលមានប្រតិកម្មចំពោះការជូនដំណឹង អំពីសំឡេងនិងរំញ័រ។ ដែលបណ្តាលឲ្យរាងកាយ ពិនិត្យមើលការជូនដំណឹងរបស់ទូរស័ព្ទឲ្យបានទៀងទាត់។ ហើយបង្កឲ្យមានការថប់បារម្ភ និងបង្កើនការភ័យខ្លាចក្នុងការនៅម្នាក់ឯង។

កំណត់ពេលវេលាដើម្បីប្រើទូរស័ព្ទ កំណត់ពេលប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ដូចជាឈប់សម្រាករៀងរាល់ ៣០ នាទី ឬកំណត់ពេលវេលា ៥-១០ នាទីម្តង។
ជារៀងរាល់ថ្ងៃឈប់សម្រាក ត្រូវរស់នៅដោយគ្មានអ៊ីនធើណេត ថ្ងៃឈប់សម្រាកគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីសម្រាកនិងរស់នៅដោយគ្មានអ៊ីនធឺណិត និងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម តិចតាមដែលអាចធ្វើទៅបាន ដូច្នេះរាងកាយនិងខួរក្បាលអាចសម្រាកបានល្អ។
ស្រូបយកបរិយាកាសក្រៅអ៊ីនធឺណិត ដោយបិទទូរស័ព្ទ ការរស់នៅក្រៅបណ្ដាញ ការចៀសវាងបង្ហោះរូបភាពឬឋានៈនៅលើបណ្ដាញសង្គម និងការធ្វើសកម្មភាពក្រៅអេក្រង់ ដូចជាការអាន ការធ្វើដំណើរ ការជជែកកម្សាន្តជាមួយមិត្តភ័ក្ដិ។ ចំណាយពេលជាមួយសាច់ញាតិឬគ្រួសារ ដើម្បីទទួលបានបទពិសោធន៍ពេញលេញ ក្រៅប្រព័ន្ធផ្សព្វផ្សាយសង្គម។
គ្រប់គ្រងខ្លឹមសារនៃព័ត៌មានដែលទទួលយកបាន ជ្រើសរើស ដើម្បីទទួលបានព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន។ កាត់បន្ថយដើរតាមអ្នកមានឥទ្ធិពលលើយើង ដែលមិនមានផលចំណេញលើបណ្តាញសង្គម (Infuencer) ។ ហើយជ្រើសរើសធ្វើតាម តែអ្នកដែលធ្វើឲ្យយើងមានអារម្មណ៍ល្អនិងរីករាយ។
ឈប់លេងទូរស័ព្ទមុនពេលចូលគេង ពន្លឺពីអេក្រង់ឧបករណ៍ ឬទូរស័ព្ទឆ្លាត នឹងជួយជំរុញខួរក្បាលឲ្យធ្វើការកាន់តែច្រើនហើយកាត់បន្ថយសកម្មភាពរបស់មេឡាតូនីន ដែលធ្វើឲ្យពិបាកគេង។

ដំបូន្មានពីវេជ្ជបណ្ឌិត
ប្រសិនបើយើងបានធ្វើការបន្សាបជាតិពុលក្នុងសង្គម ដូចការណែនាំខាងលើហើយ នៅតែមានអារម្មណ៍ថាខ្លួនឯងត្រូវបានប៉ះពាល់ដោយការប្រើប្រាស់បណ្ដាញសង្គម ដូចជាអារម្មណ៍តានតឹង ស្តាយក្រោយ ឬធ្លាក់ទឹកចិត្តអស់រយៈពេលជាយូរ។ អ្នកគួរតែទៅពិគ្រោះជាមួយអ្នកចិត្តសាស្ត្រ ឬផ្នែកវិកលចរិតជាបន្ទាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើម៉េចឆ្ពោះទៅមុខ ទាំងដែលគ្មានអ្នកណាគាំទ្រយើង?
ចុចអាន៖ធ្លាប់មានអារម្មណ៍ល្ហិតល្ហៃ ខួរក្បាលប្រែជាទទេស្អាតភ្លាមៗដែរទេ?
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


