KPT+
ទម្លាប់ធ្វើសកម្មភាព ៩ ប្រភេទនេះបញ្ជាក់ច្បាស់ៗថា អ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ក្នុងអំឡុងពេលនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយឬបណ្តាញទំនាក់ទំនងផ្សេងៗ យើងនឹងឃើញព័ត៌មានកាន់តែច្រើនឡើងអំពីមនុស្សដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត។ តើអ្នកធ្លាប់ឆ្ងល់ទេថា តើកត្តាអ្វីដែលធ្វើឲ្យកើតជំងឺធ្លាក់ទឹកចិត្ត? ធ្វើឲ្យចំនួនអ្នកកើតជំងឺនេះ កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។

ទន្ទឹមគ្នានេះដែរ ប្រសិនបើយើងបានសង្កេតឃើញថា មួយរយៈនេះខ្លួនឯងកំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តឬអត់។ ថ្ងៃនេះកម្ពុជាថ្មីនឹងលើកឧទាហរណ៍អំពីកត្តាដែលបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត និងឥរិយាបទប្លែកៗ បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្តដោយមិនដឹងខ្លួន។
កត្តាដែលបណ្តាលឲ្យជំងឺធ្លាក់ទឹកចិត្ត
១ ហ្សែន
២ បុគ្គលិកលក្ខណៈរបស់ឪពុកម្តាយ ដូចជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន ការប្រកាន់ខ្ជាប់នូវភាពល្អឥតខ្ចោះពេកក្នុងជីវិត។
៣ ជំងឺនៃប្រព័ន្ធបញ្ជូនសរសៃប្រសាទនៅក្នុងខួរក្បាល អាចត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍មួយចំនួនដូចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ឬជំងឺគ្រោះថ្នាក់។ល។
អាកប្បកិរិយាព្រមាន៩យ៉ាង នៃជំងឺធ្លាក់ទឹកចិត្ត
១ មានអារម្មណ៍មិនសប្បាយចិត្ត សោកសៅ បាក់ទឹកចិត្តគ្រប់ពេលវេលា។
២ តើអ្នកចូលចិត្តធ្វើអ្វីកាលពីអតីតកាល? ប៉ុន្តែឥឡូវនេះ បែរមិនមានអារម្មណ៍ចង់ធ្វើអ្វីន្តទៀត ឬសូម្បីតែអ្នកធ្វើអ្វីដែលធ្លាប់ពេញចិត្ត ប៉ុន្តែអ្នកប្រែជាមិនសប្បាយចិត្ត។
៣ បាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនរហូតដល់ទម្ងន់ប្រែប្រួលច្រើន។
៤ គេងមិនលក់ ឬចង់គេងតែម្នាក់ឯង
៥ ការថប់បារម្ភ មិនសប្បាយចិត្ត ឬមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។
៦ មានអារម្មណ៍ល្ហិតល្ហៃ ងាយអស់កម្លាំង ខ្វះថាមពល។
៧ មានអារម្មណ៍ថាគ្មានតម្លៃ ខកចិត្តនឹងខ្លួនឯងដដែលៗ។
៨ ខ្វះការផ្តោតអារម្មណ៍ វង្វេងវង្វាន់ ការចងចាំខ្សោយ ស្មារតីមិនច្បាស់លាស់។
៩ មានគំនិតចង់ស្លាប់ ចង់សម្លាប់ខ្លួនឯង ប្រសិនបើអ្នកមានបញ្ហាទាំងនេះ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
យ៉ាងណាមិញ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងសព្វថ្ងៃនេះកំពុងធ្វើសកម្មភាព៥ ក្នុងចំណោម៩ ហើយវានៅតែបន្តកើតមានរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា អ្នកគួរតែទៅជួបគ្រូពេទ្យផ្នែកចិត្តសាស្ត្រភ្លាមៗទាន់សភាពជំងឺនៅកម្រិតស្រាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺធ្លាក់ទឹកចិត្ត អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
ចុចអាន៖Daddy issues វិបត្តិផ្លូវចិត្តរបស់ក្មេងស្រី បណ្ដាលមកពីបុរសជាឪពុក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


