KPT+
ការពិត ១០យ៉ាង ពី Mai Davika តារាស្រីជាប់ឈ្មោះជា Queen ផ្ទួនៗ ប្រចាំប្រទេសថៃ
ដាវីកា ហ័រណេ (Davika Hoorne) ដែលហៅតាមថៃថា ម៉ៃដាវីកា (Mai Davika) ជាតារាសម្តែង និងជាតារាម៉ូឌែលជួរមុខនៃប្រទេសថៃ ក៏ដូចជាមានឈ្មោះរន្ទឺលើឆាកអន្តរជាតិផងដែរ។ ប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ពេលនេះនាងមិនត្រឹមជាតារាស្រីល្បីឈ្មោះនោះទេ ក៏បានក្លាយជាតារាដែលស៊ីថ្លៃខ្ពស់ និងមានទ្រព្យសម្បត្តិកាន់កាប់រាប់សិបលានដុល្លារ ទាំងអាយុមិនទាន់ដល់ ៣០ឆ្នាំផង។

ដោយសារភាពជោគជ័យ ក្នុងវ័យក្មេងបែបនេះ ទើបបានជាមហាជនមានការចាប់អារម្មណ៍លើជីវិតពិតរបស់នាង ហើយរឿង ១០យ៉ាងខាងក្រោម ទំនងអ្នកគាំទ្រចង់ដឹងខ្លាំង តែមិនធ្លាប់ឮពីមុនមក។
១. កំណើត៖ ម៉ៃដាវីកា កើតថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២ តារានិករ Taurus ជាកូនកាត់ថៃ-ប៊ែលហ្សិក ដែលមានឪពុកជាជនជាតិ ប៊ែលហ្សិក ម្ដាយជាជនជាតិថៃ។ នាងកូនជាកូនស្រីពៅ ក្នុងចំណោមបងប្អូនស្រីពីរនាក់នៃគ្រួសារ។

២. ការប្រឡូកក្នុងវិស័យសម្ដែង៖ តារាស្រីរូបនេះ ទទួលភាពល្បីល្បាញខ្លាំងបំផុតកំលុងឆ្នាំ២០១០ បន្ទាប់ពីសម្ដែងជាតួឯកស្រីនាង ណាត ក្នុងខ្សែភាពយន្ត Pee Mak ជាមួយតួប្រុស Mario Maurer ខណៈកុននេះ ជាកុនថៃដែលរកចំណូលបានខ្ពស់ជាងគេ ប្រៀបជាមួយរឿងដទៃក្នុងប្រទេស នាឆ្នាំនោះ។

ក្រោយមកនាងទទួលបានការចាប់អារម្មណ៍ និងបានជំនួយពីអតីតអ្នកគ្រប់គ្រងនាង ធ្វើឱ្យដាវីកាបានទទួលកុងត្រាជាមួយប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ២០១៦។ ប៉ុន្តែបច្ចុប្បន្ន នាងជាតារាសម្ដែងឯករាជ្យ ពុំមានជាប់កិច្ចសន្យាជាមួយប៉ុស្តិ៍ទូរសទស្សន៍ណាមួយឡើយ។
៣. ការប្រឡូកក្នុងវិស័យបង្ហាញម៉ូដ៖ មុនពេលល្បីដល់កំពូល ដាវីកា ចាប់ផ្តើមជាតារាម៉ូឌែលក្នុងវិស័យឧស្សាហកម្មម៉ូដ តំាងពីអាយុបាន ១៤ឆ្នាំ ដោយការចូលថតផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ។ យោងតាមទស្សនាវដ្ដីអាមេរិក Vogue បានឲ្យដឹងថា ដាវីកា គឺជាអ្នកបង្ហាញម៉ូដថ្មី និងគួរឱ្យទាក់ទាញបំផុតរបស់ Milan Fashion Week នៅប្រទេសអ៊ីតាលី។

៤. ប្រជាប្រិយភាពលើអ៊ីនធឺណិត៖ រហូតមកដល់ពេលនេះ សម្រាប់តារាស្រីប្រចាំប្រទេសថៃ នាងជាតារាសម្តែងដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុង Google។
៥. កេរ្តិ៍ឈ្មោះក្នុងប្រទេសនិងអន្តរជាតិ៖ អតីតតួឯកនាង ណាត រូបនេះ ជាសិល្បការិនីដែលទទួលបានការចូលចិត្ត ការគោរពស្រឡាញ់ជាងគេ ក្នុងចំណោមក្រុមតុបតែងមុខឬអ្នករចនាម៉ូដល្បីៗនៃឧស្សាហកម្មទស្សនាវដ្តី និងសិល្បៈថៃ។ មិនតែប៉ុណ្ណោះ នាងជាតារាស្រីថៃ ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីញូវយ៉ក Fashion week តាំងតែពីឆ្នាំ ២០១៧ ។ ហើយរហូតមក នាងមានវត្តមានគ្រប់ឆ្នាំ មិនថានៅមហោស្រពកុន ឬកម្មវិធីអ្វីផ្សេងៗឡើយ។

៦. តំណាងប្រេនល្បីៗ៖ នាងជាអ្នកផ្សាយម៉ាកយីហោធំៗជាច្រើននៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះនៅលើទីផ្សារអន្តរជាតិ នាងគឺជាអ្នកនាំពាក្យរបស់យីហោល្បីឈ្មោះដូចជា L’Oréal, Michael Kors, Dolce និង Gabbana។

៧. ពានរង្វាន់៖ ម៉ៃដាវីកា ធ្លាប់បានទទួលពានរង្វាន់ក្នុងកម្មវិធី Asia Model Awards កាលពីឆ្នាំ ២០១៦ ដែលប្រារព្ធធ្វើនៅប្រទេសកូរ៉។
៨. ទូតសុឆន្ទៈ៖ បច្ចុប្បន្ននាងជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នៃអង្គការយូនីសេហ្វ និងអង្គការការពារនិងអភិរក្សសត្វព្រៃ WildAid របស់ថៃ ព្រមទាំងជាទូតសុឆន្ទៈតំណាងឱ្យប្រេន Gucci ផងដែរ។

៩. ជាប់ឈ្មោះជា Queen៖ នាងត្រូវបានគេដាក់នាមក្រៅថាជា Queen of Presenters (ម្ចាស់ក្សត្រីនៃអ្នកធ្វើបទបង្ហាញ) ។ ក្រៅពីនោះ នាងក៏ជាប់ឈ្មោះជា Queen of Advertising (ម្ចាស់ក្សត្រីនៃនៃការផ្សាយពាណិជ្ជកម្ម) និង Queen of Fashion (ម្ចាស់ក្សត្រីនៃម៉ូដសម្លៀកបំពាក់)។

១០. ទ្រព្យសម្បតិ្ត៖ យោងតាមប្រភពពីទស្សនាវដ្ដី Forbes និងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត បង្ហាញថា ឆ្នាំ ២០២១នេះ ទ្រព្យសម្បត្តិសុទ្ធរបស់តារាសស្រី ម៉ៃដាវីកា បានឡើងដល់ ២០លានដុល្លារអាមេរិក នៅក្នុងវ័យ ២៩ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី
ចុចអាន៖ រឿងផ្ទាល់ខ្លួន ៨យ៉ាងអំពី Bella Ranee តួឯកស្រីរឿង “បុព្វេសន្និវាស”
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


