KPT+
ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់ផ្លាស់ទៅរស់នៅប្រទេសផ្សេងវិញ
ការស្ទង់មតិមួយនៅប្រទេសកូរ៉េបានបង្ហាញថា ភាពតានតឹងកាន់តែខ្លាំងឡើងនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងសង្គមរស់នៅ ព្រមជាមួយការចំណាយលើកូនៗ និងសកម្មភាពផ្សេងៗទៀតសម្រាប់ជីវិត បានធ្វើឱ្យមនុស្សពេញវ័យជិត ៦០% គិតថា ការផ្លាស់ទៅរស់នៅប្រទេសផ្សេងអាចទទួលបានជីវិតល្អប្រសើរជាងនៅកូរ៉េ។

ដោយផ្អែកលើការស្ទង់មតិតាមអ៊ិនធរណិត លើមនុស្សពេញវ័យចំនួន ៤២២៩ នាក់ ដែលមានអាយុជុំវិញ ៣០ ឆ្នាំ ដោយបានឆ្លើយដូចៗគ្នាប្រមាណ ៦៦% ថា ពួកគេចង់គេចចេញពីអ្វីដែលខ្លួនហៅថា “នរកលោកិយ” ។
រីឯក្រុមអាយុពី ៣០ ទៅ ៤០ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកូរ៉េខាងត្បូង ក៏មិនពេញចិត្តនឹងជីវិតរស៊នៅប្រទេសនេះដែរ។
មូលហេតុធំបំផុតនៃការទោមនស្សទាំងនោះគឺ កង្វះពេលវេលាដើម្បីសម្រាក (៤៣.៣%) ។ ទីពីរគឺ ចង់មានបទពិសោធថ្មី (៤៣ %)។ ទីបី ពួកគេចង់ទៅរស់នៅក្នុងប្រទេសដែលមានសុខុមាលភាពប្រសើរជាងកូរ៉េ (៤១ %) និងចុងក្រោយ ចង់ស្វែងរកការអប់រំប្រសើរជាងមុននិងបរិស្ថានល្អសម្រាប់កុមារ (១៨,៦ %)។
ក្នុងនោះ សហរដ្ឋអាមេរិកជាទិសដៅដែលពួកគេពេញចិត្តមាន ៤៥ % បន្ទាប់មកគឺអូស្ត្រាលី ញូវហ្សឺឡែន ឬកោះហាវ៉ៃមាន ៣៧,៤ % ។

អឺរ៉ុបខាងជើងដូចជា ដាណឺម៉ាក ស៊ុយអែត និងហ្វាំងឡង់មាន ២៨,៧ % ចង់ផ្លាស់ប្ដូរទៅ។ ដោយឡែកអឺរ៉ុបខាងលិចរួមមាន បារាំង អង់គ្លេស និង អាល្លឺម៉ង់ មាន ២១,៩ % ហើយអាស៊ីអាគ្នេយ៍ដូចជា វៀតណាម ថៃ និង សិង្ហបុរី មាន ១៦,២ %។
ប៉ុន្តែ ៧០ % នៃអ្នកឆ្លើយសំណួរក៏បាននិយាយដែរថា នេះគ្រាន់តែជាគំនិតប៉ុណ្ណោះ ដែលតាមពិតទៅ គេជឿថាវាពិបាកនឹងរកការងារថ្មី ឬបន្សាំខ្លួនគេនៅបរទេសណាស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កត្តាធំៗនៃវ៉ាក់សាំងដែលមនុស្សភាគច្រើនមិនបានដឹងច្បាស់
ចុចអាន៖ បើរូបិយប័ណ្ណរឹងពឹងលើសេដ្ឋកិច្ចម្ដេចលុយអាមេរិកមានតម្លៃ លុយចិនមិនប្រជាប្រិយ?
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


