KPT+
ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិចអត់ដឹង
ផោម ឬដើរខ្យល់ ជាផ្នែកមួយនៃការរំលាយអាហារ ជាពិសេសពេលពោះវៀន ត្រូវការបំបែកអាហារ និងកម្ចេចសារធាតុជាក់លាក់ណាមួយ។ ផោម ជាមុខងាររាងកាយតាមបែបធម្មជាតិ ប៉ុន្ដែមានប្រយោជន៍ច្រើន ចំពោះសុខភាព។ តើល្អយ៉ាងម៉េច?

១. ជួយដល់ពោះវៀនធំ
ការទប់ប្រតិកម្មរាងកាយតាមបែបធម្មជាតិ មិនល្អសម្រាប់សុខភាពនោះទេ មិនថា ទប់នោម ចលនាពោះវៀន ឬផោម។ អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ គួរដឹងថា ការទប់សារធាតុដែលរាងកាយចង់បញ្ចេញតាមប្រព័ន្ធក្រពះ-ពោះវៀន គឺគ្រោះថ្នាក់ខ្លាំងណាស់។
២. សម្រួលបញ្ហាហើមពោះ
ការហើមពោះ ធ្វើឲ្យយើងនៅមិនស្រណុកក្នុងខ្លួន ដោយវាអាចបណ្ដាលមកពីការកកើតឧស្ម័ន ហើយចាំបាច់ ត្រូវបញ្ចេញ។ ឧស្ម័ននេះ មិនបង្កគ្រោះថ្នាក់ទេ ប៉ុន្ដែវាធ្វើឲ្យយើងមិនស្រួលខ្លួន ទាល់តែការបញ្ចេញឧស្ម័នចេញពីក្នុងពោះ ទើបជួយសម្រួលបញ្ហាហើមពោះបានភ្លាមៗ។
៣. ក្រពះទទួលរបបអាហារមានតុល្យភាព
ឧស្ម័ន ដែលយើងបញ្ចេញ អាចបង្ហាញពីប្រភេទអាហារ ដែលក្រពះត្រូវការ និងប្រភេទអាហារ ដែលយើងញ៉ាំច្រើនពេក។ ពេលយើងមិនញ៉ាំកាកសរសៃបានគ្រប់គ្រាន់ យើងកម្របញ្ចេញឧស្ម័នណាស់ ហើយពេលយើងញ៉ាំសាច់ច្រើន ឧស្ម័នដែលយើងបញ្ចេញ ក៏មានក្លិនស្អុយខ្លាំងដែរ ដែលយើងចាំបាច់ត្រូវកាត់បន្ថយការញ៉ាំសាច់។
៤. វាជាសញ្ញានៃបញ្ហាសុខភាព
ផោម ក៏អាចជួយបង្ហាញពីសញ្ញានៃបញ្ហាសុខភាពផងដែរ ដូចជា ក្លិនស្អុយខ្លាំង ឬការឈឺចាប់ពេលផោម និងការផោមញឹកញាប់ ដែលទាំងនេះ អាចបណ្ដាលមកពីប្រតិកម្មអាហារ រហូតដល់ការកើតមហារីកពោះវៀនធំ។
៥. បាក់តេរី និងពោះវៀនល្អ

វេជ្ជបណ្ឌិត Purna Kashyap ជំនាញផ្នែកក្រពះ-ពោះរៀន នៅរដ្ឋ Minnesota របស់អាមេរិក បញ្ជាក់ថា ការញ៉ាំអាហារ ដែលជួលផលិតឧស្ម័ន ជាវិធីតែមួយគត់ សម្រាប់ពពួក Microbes ក្នុងពោះវៀន ទទួលបានសារធាតុចិញ្ចឹម។ ប្រសិនពពួក Microbes មិនទទួលសារធាតុកាបូអ៊ីដ្រាត ពួកវានឹងពិបាករស់នៅក្នុងពោះវៀនរបស់យើង។ វេជ្ជបណ្ឌិត Purna Kashyap បន្ថែមថា អាហារដែលជួយដល់មុខងាររំលាយអាហារ ក៏ផលិតឧស្ម័នច្រើននៅក្នុងពោះវៀនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?