KPT+
៦ យ៉ាង ត្រូវត្រៀមជាស្រេច មុនពេលទៅលេងសមុទ្រ
អត្ថបទនេះ ប្រហែលមិនជួយអ្វីច្រើនសម្រាប់អ្នកទៅលេងសមុទ្រញឹកញាប់នោះទេ តែវាអាចមានប្រយោជន៍ចំពោះអ្នកទើបទៅលេងសមុទ្រដំបូងៗ ហើយក៏អាចជាការរំលឹកសម្រាប់អ្នកខានទៅសមុទ្រជាយូរផងដែរ។
ខាងក្រោមជារឿង ៦យ៉ាង គួរត្រៀមជាស្រេច មុនពេលទៅលេងសមុទ្រ៖
១. ឡេឬគ្រីមការពារកម្តៅថ្ងៃ

កុំអាងថា ទៅលេងឆ្នេរ ងូតទឹកសមុទ្រត្រជាក់ៗ ស្បែកនឹងមិនអី គិតខុសហើយ។ ទឹកប្រៃមិនដូចទឹកសាបទេ ទោះបីមេឃស្រទុំក៏ដោយ ក៏អាចបណ្ដាលឱ្យស្បែករបស់យើងជាំបាន ដោយមិនដឹងខ្លួនដែរ។ ដូច្នេះត្រូវមានឡេឬគ្រីមការពារកម្ដៅថ្ងៃ ទុកក្នុងកាបូបជាស្រេច គ្រាន់នឹងប្រើលាបការពារស្បែក មិនថាដើរឆ្នេរ ឬមុជទឹក។
ម្យ៉ាងទៀតកុំចាំដល់សមុទ្រហើយ ទើបស្រវេស្រវាទិញឡេការពារកម្ដៅថ្ងៃមកលាប ព្រោះតម្លៃអាចខ្ពស់ជាងតម្លៃនៅលើទីផ្សារទូទៅ។
២. វ៉ែនតាខ្មៅ និងមួក

កម្រមាននរណាដែលថាទៅលេងសមុទ្រហើយ បែរជាអត់មានវ៉ែនតាខ្មៅពាក់ ព្រោះថាវាអាចជួយការពារភ្នែកពីកម្ដៅព្រះអាទិត្យ និងជួយលើកសម្រស់ពេលថតរូបទៀតផង។ ក្រៅពីវ៉ែនតាខ្មៅ មួកក៏ចាំបាច់ដែរ វាអាចការពារកម្ដៅថ្ងៃបានល្អ ប្រសិនត្រូវជិះទូក ស្ទូចត្រី ឬដើរលំហែតាមឆ្នេររយៈពេលយូរ។
៣. កាបូបប្លាស្ទិកដាក់ទូរសព្ទដៃ
កាបូបប្លាស្ទិក មិនអាចអត់បានទេ បើយើងជាអ្នកដើរលេងឆ្នេរ ឬជាអ្នកចូលចិត្តមុជទឹកលេង។ វាអាចដាក់សម្ភារសំខាន់ៗមិនឱ្យសើម ឬខូចដោយសារទឹក ជាពិសេសទូរសព្ទដៃតែម្ដង។ ក្រៅពីនោះ កាបូបប្លាស្ទិកអាចការពារពេលទឹកខ្ទាតសើមពេលជិះទូក ឬពេលមានភ្លៀងធ្លាក់ដោយចៃដន្យ មិនឱ្យបង្ខូចទូរសព្ទ កាត និងលុយជាដើម។
៤. អាហារសម្រន់
ពន្លឺព្រះអាទិត្យ បូករួមនឹងទឹកប្រៃ ជាកត្តារួមចំណែកធ្វើឱ្យឆាប់ឃ្លាន ខុសធម្មតា។ ធម្មតាទេ ដើរលេងទីណា ក៏គួរមានអាហារសម្រន់ ត្រៀមសម្រាប់ឃ្លានភ្លាមៗ ក៏ដូចជាកំដរមាត់ ពេលជិះទូក ឬអានសៀវភៅមាត់ឆ្នេរ។ល។ យ៉ាងណាមិញ អាហារសម្រន់ អាចមានឬគ្មាន អាស្រ័យចំណូលចិត្តដែរ ព្រោះអ្នកខ្លះ ពេលឃ្លានភ្លាមៗ និយមកុម្មង់អាហារសមុទ្រញ៉ាំភ្លែតអ៊ីចឹងទៅ។
៥. ឈុតហែលទឹក

ទោះបីជាទៅតែមួយថ្ងៃ ឬពីរថ្ងៃក៏ដោយ យើងភាគច្រើនប្រាកដជាចុះហែលទឹកសមុទ្រលេង ឬយ៉ាងហោចណាស់ក៏មុជទឹកលេងនៅអាងហែលទឹកដែរ។ ហេតុនេះ យើងមិនអាចមុជទឹកដោយស្លៀករ៉ូប ឬសម្លៀកបំពាក់ដំណើរកម្សាន្តទូទៅបានទេ។ អ៊ីចឹងហើយ មុនឡើងឡានដល់ឆ្នេរ ត្រូវមានឈុតហែលទឹកមួយឈុតយ៉ាងតិចទៅជាមួយដែរ។
៦. ម្សៅទារក
ដើម្បីការពារពងជើងដោយសារដីខ្សាច់ ឬមានខ្សាច់ជាប់ប្រតាកជើង ក្រោយពីដើរលើឆ្នេរ គួរមានម្សៅកូនង៉ាតាមខ្លួនដែរ ទុកសម្រាប់លាបលើបាតជើង ដើម្បីជម្រះខ្សាច់បានល្អ និងការពារបាតជើងមិនឱ្យសង្កៀរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចង់ដើរលេងបានសប្បាយ ឈប់ប្រព្រឹត្តទង្វើទាំង ៥ នេះទៀត
ចុចអាន៖ វត្ថុ ៥យ៉ាង មិនគួរទុកក្នុងកាបូបលុយ ពេលដើរលេងផ្លូវឆ្ងាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


