KPT+
ចង់ជ្រមុជទឹកមើលផ្កាថ្ម ត្រូវដឹងពីរឿងទាំងនេះសិន
ការជ្រមុជទឹកមើលផ្កាថ្មគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍សម្រាប់ធ្វើពេលទៅលេងសមុទ្រ តែអាចបង្កគ្រោះថ្នាក់ដល់ជីវិតមិនចាញ់ការឡើងភ្នំដែរ។ ដើម្បីធានាសុវត្ថិភាពអំឡុងពេលជ្រមុជទឹកមើលផ្កាថ្ម យើងត្រូវដឹងនិងធ្វើតាមវិធីខាងក្រោមនេះឲ្យបានត្រឹមត្រូវ៖

១. ត្រូវមានសុខភាពល្អ និងមានទំហំសមល្មម
អ្នកលើសគីឡូ ឬខ្វះគីឡូមិនគួរធ្វើការជ្រមុជទឹកទេ។ ក្នុងករណីមិនធ្លាប់ជ្រមុជទឹកពីមុនមក អ្នកគួរទៅពេទ្យឆែកសុខភាពនិងពិគ្រោះមុនមកជ្រមុជទឹក។
២. ស្ដាប់តាមអ្នកនាំជ្រមុជ
អ្នកដែលនាំផ្លូវត្រូវតែជាអ្នកជំនាញ ឬបទពិសោធន៍យូរឆ្នាំ រាល់ពាក្យបង្គាប់របស់គាត់អ្នកត្រូវយកចិត្តទុកដាក់ស្ដាប់និងធ្វើតាមជៀសវាងជួបបញ្ហា។
៣. ពិនិត្យមើលឧបករណ៍ឲ្យម៉ត់ចត់
បំពង់អុកស៉ីសែន ខោអាវ ឬឧបករណ៍ផ្សេងៗត្រូវមានគុណភាពមិនដាច់រហែកឬបែកបាក់។

៤. យកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួន
ចុះទៅប៉ុន្មាននាក់ មើលជុំវិញខ្លួន កុំឲ្យមានបញ្ហាបាត់គ្នា។
៥. កុំបង្អត់ដង្ហើម
មុនចុះទឹក អ្នកជំនាញនឹងបង្រៀនអ្នកពីរបៀបដកដង្ហើម។
៦. ហឹងត្រចៀក
ស្រដៀងគ្នានឹងការជិះយន្តហោះដែរ នៅក្នុងទឹកផ្ដល់សម្ពាធឲ្យអ្នកខុសពីលើគោក ដូច្នេះការហឹងត្រចៀកគឺជារឿងធម្មតា។

៧. នៅក្បែរអ្នកនាំផ្លូវជានិច្ច
ទោះបីជាចុះទៅដើម្បីទស្សនាទេសភាពផ្កាថ្មក្ដី អ្នកមិនត្រូវខ្វះការយកចិត្តទុកដាក់ចំពោះអ្នកនាំផ្លូវទេ។
៨. ឧស្សាហ៍ពិនិត្យអុកស៉ីសែន
អ្នកនាំផ្លូវជំនាញប្រាកដជាឧស្សាហ៍សួរអ្នកពីបរិមាណអុកស៉ីសែនដែលនៅសល់។
៩. ហាមជ្រមុជទឹកមិនហួសជម្រៅកំណត់
មិនគួរជ្រមុជលើស ៤០ម៉ែត្រដាច់ខាត ណាមួយហួស ៤០ម៉ែត្រទៅក៏មិនមានអ្វីមើលដែរ។
១០. ហាមប៉ះពាល់អ្វីផ្ដេសផ្ដាស
ផ្កាថ្មភាគច្រើនមានសភាពរឹង ងាយធ្វើឲ្យមនុស្សរបួស ជួនកាលពុលក៏ថាបាន។

១១. ប្រាប់អ្នកនៅក្បែរខ្លួន បើមានអារម្មណ៍មិនស្រួល
ពេលថប់ដង្ហើម ពិបាកដកដង្ហើម ឬហត់ ត្រូវផ្ដល់សញ្ញាឲ្យអ្នកនាំផ្លូវភ្លាម។
១២. ហាមជិះយន្តហោះបន្ទាប់ពីជ្រមុជទឹកហើយក្រោម ២៤ម៉ោង
ការផ្លាស់ប្ដូរសម្ពាធលឿនពេកអាចបណ្ដាលឲ្យអ្នកឈឺ ដូច្នេះអ្នកគប្បីរង់ចាំ២៤ម៉ោងសិន មុននឹងឡើងទៅការផ្លាស់ប្ដូរសម្ពាធមួយទៀត។

បន្ទាប់ពីថ្ងៃជ្រមុជទឹក យល់ល្អគួរចំណាយពេលមួយថ្ងៃលំហែកាយនៅតាមឆ្នេរសមុទ្រឲ្យស្រឡះខួរក្បាលល្អសម្រាប់សុខភាពជាងទៅផ្ទះភ្លាម៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កំហុសឆ្គង ៥យ៉ាង អ្នកដើរលេងឆ្លងឆ្នាំ ប្រព្រឹត្តដោយមិនដឹងខ្លួន
-
ចរាចរណ៍១៨ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


