ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្ថែមមីស៊ីលបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រខ្មៅ ត្រៀមបាញ់ទៅ អ៊ុយក្រែន
អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននិយាយថា រុស្ស៊ីបានបន្ថែមមីស៊ីលនាំផ្លូវបាញ់ចេញពីនាវាមុជទឹកទៅឲ្យកងនាវារបស់ពួកគេនៅក្នុងសមុទ្រខ្មៅ ។

កងកម្លាំងអ៊ុយក្រែនបាននិយាយទៀតថា ពេលនេះរុស្ស៊ីមានកាំជ្រួចមីស៊ីលនាំផ្លូវនៅសមុទ្រខ្មៅចំនួន ៤០ គ្រាប់ហើយកំពុងដាក់គោលដៅលើអ៊ុយក្រែន ។
បច្ចុប្បន្នកងទ័ពជើងទឹករុស្ស៊ីក៏កំពុងរារាំងការធ្វើនាវាចរណ៍របស់អ៊ុយក្រែននៅភាគពាយព្យនៃសមុទ្រខ្មៅផងដែរ ខណៈសម្រាប់កងកម្លាំងជើងគោករុស្ស៊ីដែលចូលលុកលុយភាគខាងត្បូងអ៊ុយក្រែនវិញបាននិងកំពុងដាំគ្រាប់មីននៅលើផ្លូវថ្នល់ ស្ពាន និងកន្លែងផ្សេងទៀត ។

ការដាក់ពង្រាយមីស៊ីលបន្ថែមនេះក៏កើតឡើង ស្របពេលដែលអ៊ុយក្រែនបានអង្វរដល់ប្រទេសលោកខាងលិចឲ្យផ្តល់សព្វាវុធលឿនជាងមុនដល់ទីក្រុងកៀវ ខណៈកម្លាំងរុស្ស៊ីបន្តការវាយលុកនៅតាមបណ្តោយភាគខាងកើតប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី នឹងវាយដណ្ដើមយកទីក្រុងភាគខាងកើតរបស់ អ៊ុយក្រែន ត្រឹមថ្ងៃស្អែក (មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


