ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អ៊ុយក្រែន យល់ព្រមឈប់បាញ់នៅសមុទ្រខ្មៅ
ក្រោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ទីបំផុតរុស្ស៊ីនិងអ៊ុយក្រែន បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះ បានលេចចេញជារូបរាង បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ រៀបចំការចរចាជាមួយភាគីទាំងពីរ ដាច់ដោយឡែកពីគ្នានៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល៣ថ្ងៃ។
ទោះបែបនេះ ភាគីរុស្ស៊ីក៏បានដាក់លក្ខខណ្ឌផងដែរថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

ជាសញ្ញាល្អមួយទៀត! ក្រៅពីបទឈប់បាញ់នៅសមុទ្រខ្មៅហើយនោះ ភាគីទាំងពីរក៏ប្តេជ្ញាចិត្ត ពង្រឹងវិធានការដើម្បីអនុវត្តបទឈប់បាញ់ដែលព្រមព្រៀងលើកមុន លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកផងដែរ។
ពាក់ព័ន្ធរឿងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសាទរបទឈប់បាញ់នៅសមុទ្រខ្មៅ ថាជាជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ។

សូមជម្រាបថា ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងប្រទេសតួកគីក្នុងខែកក្កដាឆ្នាំ២០២២, «គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ» គឺមានគោលបំណងធានាការនាំចេញកសិផលរបស់អ៊ុយក្រែនប្រកបដោយសុវត្ថិភាព ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មដែលលោកខាងលិចដាក់លើពាណិជ្ជកម្មគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ី។
យ៉ាងណា ទីក្រុងមូស្គូមិនព្រមបន្តកិច្ចព្រមព្រៀងនេះទេនៅឆ្នាំ២០២៣ ដោយចោទថា បស្ចិមប្រទេសមិនគោរពតាមសន្យារបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


