KPT+
កូនក្បាលខូច និយាយមិនស្ដាប់ ឪពុកម្ដាយគួរចាត់ការបែបនេះ
ក្មេងក្បាលរឹង ជាបញ្ហាធ្វើឲ្យម៉ាក់ប៉ាជាច្រើនឈឺក្បាល ប៉ុន្តែបើកូនប្រែជាព្រហើនមិនខ្លាច ឬចង់ធ្វើអ្វីតាមចិត្ត នោះម៉ាក់ប៉ាគួរតែមានវិធានការបន្ទាន់មួយ ដើម្បីហាត់ពត់លត់ដំចរិតកូនឲ្យជាក្មេងល្អវិញ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចបង្ក្រាបក្មេងមានចរិតព្រហើន និយាយមិនស្ដាប់របស់អ្នកគ្រូ លឹម មួយហ្គិច ជាជំនួយការគ្រូបរទេស នៅសាលាឯកជនក្នុងរាជធានីភ្នំពេញ។
១- ផ្លាស់ប្ដូរឥរិយាបថខ្លួនឯង

ពេលកូនធ្វើអ្វីខុស ហើយយើងប្រាប់ឲ្យសុំទោស គេបែរជាបញ្ចេញចរិតព្រហើន មិនធ្វើតាម មិនខ្លបខ្លាចនរណាម្នាក់ ឬមិនខ្វល់ពីសម្ដីរបស់យើង គួរតែផ្លាស់ប្ដូរឥរិយាបថខ្លួនជាមុនសិន ព្រោះបើនៅតែបណ្ដែតបណ្ដោយកូននឹងក្លាយជាមនុស្សខូច។ យើងគួរតែធ្វើខ្លួនឲ្យម៉ឺងម៉ាត់ជាងមុន ហើយនៅពេលកូនធ្វើខុសមិនព្រមទទួល គួរតែមានទណ្ឌកម្មខ្លះ ដូចជាមិនឲ្យមើលទូរស័ព្ទ ឬទូរទស្សន៍ មិនឲ្យញ៉ាំចំណីដែលគេចូលចិត្ត និងអ្វីផ្សេងទៀត ដើម្បីឲ្យកូនបន្ទន់ឥរិយាបថមកលន់តួយើងវិញ។
២- បង្កើតវិន័យក្នុងផ្ទះ
ពាក្យចាស់ពោលថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» ដូចនេះហើយ យើងគួរតែដឹងថា កូនយើងមានៈនូវចំណុចណាខ្លះ ហើយបង្កើតជាវិន័យ ដើម្បីឲ្យពួកគេខ្លាច។ វិធីអាចហាត់ពត់ចិត្តគំនិតកូនបាន ហើយកូនក៏មិនហ៊ានធ្វើអ្វីដែលអាចនាំឲ្យពួកគេ មានបញ្ហាជាមួយយើងដែរ មួយវិញទៀតយើងអាចចិញ្ចឹមអប់រំពួកគេឲ្យខ្លាចជាក្មេងល្អបាន។

៣- ឈប់តាមចិត្តកូន
ម៉ាក់ប៉ាណាក៏ស្រលាញ់កូនដែរ តែការស្រលាញ់ និងធ្វើអ្វីតាមអំពើចិត្តកូនពេក ដូចរុញកូនឲ្យក្លាយជាក្មេងទំនើងអ៊ីចឹងដែរ។ នៅពេលកូនៗយំរំអុកចង់បាន ឬទិញអ្វីមួយដោយបោកប្រាស់វត្ថុប្រើប្រាស់ក្នុងផ្ទះ នោះយើងនឹងដឹងថា ទង្វើទាំងនេះ គឺបណ្ដាលមកពីការតាមចិត្តកូនគ្រប់យ៉ាង រហូតគេគិតថា គេចង់បានអ្វីហើយនោះ គឺត្រូវតែយកឲ្យបាន។ ដូចនេះបើពេលកូនបញ្ចេញឫកពាមិនសមរម្យ គួរតែចាប់ផ្ដើមកាត់បន្ថយ ហើយពន្យល់ប្រាប់គេថា លើកក្រោយពេលមានចរិតកោងអោងបែបនេះទៀត គឺលែងទិញអ្វី ឬជូនទៅដើរលេងទីណាទាំងអស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់ល្អៗឪពុកម្ដាយគួរធ្វើ មុនពេលឱ្យកូនចូលគេង
ចុចអាន៖ កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


