Connect with us

KPT+

ទម្លាប់ល្អៗឪពុកម្ដាយគួរធ្វើ មុនពេលឱ្យកូនចូលគេង

បានផុស

នៅ

ទម្លាប់​ធ្វើ​រឿង​ល្អៗ​មួយ​ចំនួន​មុន​ពេល​កូន​ចូល​គេង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​ឆាប់​គេង​លក់​នោះ​ទេ តែ​ក៏​ជា​ឱកាស​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ចំពោះ​កូន ហើយ​ក៏​ជា​ពេល​វេលា​ដែល​ម៉ាក់​ប៉ា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​ស្រលាញ់​ដល់​កូន។

355 Asian Family Bedtime Story Stock Photos, Pictures & Royalty-Free Images  - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​ជា​​​ចំណេះ​ដឹង​មួយ​​ចំនួន ដែល​បានមកពីការសាកសួរម៉ាក់ប៉ា ៤-៥ រូប រស់នៅរាជធានីភ្នំពេញ អំពី​ទម្លាប់ល្អៗ​គួរ​ធ្វើ​មុន​ពេល​​​កូន​​ចូល​គេង មិន​ថាកូន​គេង​នៅ​ជាមួយ​យើង ឬ​បន្ទប់​ផ្សេង​នោះ​ទេ៖

១- រៀប​ចំ​បន្ទប់

ចំណុច​ដំបូង​បំផុត គឺ​ការ​ចេះ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប​រៀប​រយ មាន​ពូក ខ្នើយកើយ ខ្នើយឱប ភួយ មួយ​កំប្ល៉េ។ កាលណា​យើង​រៀបចំ​បន្ទប់​ស្អាត មាន​ផាសុកភាព កូនៗ​ឃើញ​ហើយ​ចង់​គេង​ភ្លែត មិន​បាច់​ពិបាក​និយាយ ឬ​លួង​លោម​ច្រើន​នោះ​ទេ។

២- អាន​សៀវភៅ

2,037 Mom Reading Bedtime Story Stock Photos, Pictures & Royalty-Free  Images - iStock

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និយាយ​ឲ្យ​កូន​ស្តាប់​មិន​ត្រឹម​តែ​​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កុមារ​​​ឲ្យ​ចង​ចាំ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ក្មេងៗ​ដឹង​រឿង​រ៉ាវ​ជា​ច្រើន​ពី​ការ​ស្តាប់​សាច់​រឿង​នីមួយៗ អត្តចរិត​តួអង្គ គំនិត​អប់រំ​ក្នុង​រឿង​ជា​ដើម។

៣- ដាក់​តុក្កតា និង​វត្ថុ ដែល​កូន​​ស្រលាញ់​ក្បែរ​កូន

ក្មេងៗ​ឲ្យ​តែ​ស្រលាញ់​របស់​អ្វី​មួយ​ហើយ គេ​ចង់​តែ​ឱប​ឲ្យ​ជាប់​ខ្លួន​គ្រប់​ពេល គ្រប់​កន្លែង អ៊ីចឹង​ហើយ​យើង​ត្រូវ​ដាក់​​របស់​នោះ​ក្បែរ​ខ្លួន​គេ​ជា​និច្ច ទោះ​ជា​ពេល​គេង​ក៏​ដោយ ធ្វើ​បែប​នេះ​កូន​ស្ងប់​ចិត្ត អាច​គេង​លក់​ស្រួល។

៤- និយាយ​ពាក្យ​ថា ​រាត្រី​សួស្ដី

មុន​ពេល​បញ្ចប់​សកម្មភាព​ទាំង​ប៉ុន្មាន​ខាង​លើ ម៉ាក់​ប៉ា​កុំ​ភ្លេច​និយាយ​ថា “រាត្រីសួស្តី” ទៅ​កូន រួច​ថើប​កូន​១​ខ្សឺត និង​ដណ្តប់​ភួយ​ឲ្យ​កូន ដើម្បី​ជា​សញ្ញា​ប្រាប់​ថា ដល់​ពេល​គេង​ហើយ សូម​កូន​គេង​លក់​ស្រួល សុបិន​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ

ចុចអាន៖ កូនៗចងចាំរឿងទាំង ៤នេះ ពីឪពុកម្ដាយខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

អាជ្ញាធរកោះកុង និងមន្ត្រីជំនាញ ពិគ្រោះយោបល់គ្នាលើការងារអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ២ នាទី មុន

ព្រះចៅស៊ុលតង់ព្រុយណេ អញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ

សេចក្ដីជូនដំណឹង១០ នាទី មុន

ឯកឧត្តម ព្រាប កុល ដឹកនាំ គណៈប្រតិភូចិន ហុងកុង ត្រៀមចាប់ដៃជាមួយសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពនិស្សិតឲ្យកាន់តែមានជំនាញខ្លាំង គ្រប់បរិបទនៃឌីជីថល

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

សេដ្ឋី YouTube​ អាមេរិកមួយរូប បោះបង់ចោលការពិសោធន៍ជីវិត ក្រោយគ្រួសារជួបទុក្ខធំ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ទោះទណ្ឌកម្ម​ក៏​ទប់​មិន​ឈ្នះ កូរ៉េ​ខាង​ជើង​នៅ​តែ​អាច​លួច​នាំ​ចូល​គ្រឿង​អេឡិចត្រូនិច

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម