បច្ចេកវិទ្យា
ចង់បានលុយបន្ថែមពី YouTube កុំរំលងអត្ថបទនេះ!
Business Insider បានស្រង់សម្តី អ្នកបង្កើតវីដេអូ ផ្សាយលើ YouTube ម្នាក់ថា រាល់វីដេអូរដែលមានថេរៈវេលា យូរជាង ១០ នាទី ជួយឱ្យប៉ុស្តិ៍របស់នាង រកប្រាក់បានកាន់តែច្រើនឡើងៗ ព្រោះអាចបញ្ចូលដាក់ការផ្សាយពាណិជ្ជកម្មបន្ថែម។

ការដាក់ឃ្លីបផ្សាយពាណិជ្ជកម្មចំនួន ៤ខ្លីៗ នៅលើវីដេអូតែមួយ គឺជាបច្ចេកទេសដែល YouTube កំពុងប្រើដើម្បីបង្កើនប្រាក់ចំណូលឱ្យអ្នកផលិតមាតិកាដាក់ជាមួយបណ្តាញខ្លួន។
ដោយប្រើគម្រោងធំ ឈ្មោះថា Google AdSense អ្នកទំាងឡាយដែលមានវីដេអូពេញនិយមនៅលើ YouTube នឹងអាចរកបានទឹកប្រាក់ធំតូច ផ្អែកលើអត្រា CPM របស់ពួកគេ ឬចំណាយពេលរបស់ទស្សនិកជន ក្នុងការចូលមើល វីដេអូ ទំាងនោះ ។
CPM គឺជាកម្មវិធីដៃគូមួយរបស់ YouTube ដែលអនុញ្ញាតឱ្យអ្នកមានវីដេអូល្អៗ អាចរកប្រាក់ចេញពីបណ្តាញរបស់នេះបន្ថែម តាមរយៈដោយដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងវីដេអូនោះផ្ទាល់តែម្តង។

Google ត្រងយកការផ្សាយពាណិជ្ជកម្មទាំងនេះ ហើយបង់ឲ្យអ្នកបង្កើតវីដេអូ ដោយផ្អែកលើកត្តាដូចជារយៈពេលមើលនិងចំនួនអ្នកចូលមើល។
អ្នកចង់ផ្សាយពាណិជ្ជកម្មលើ YouTube បានចំណាយប្រាក់ជាមធ្យម ៤ ដុល្លារ ១៨ កាក់សម្រាប់ក្នុង ១០០០ views។រីឯ YouTube ផ្តល់ឱ្យម្ចាស់វីដេអូ ៣ ដុល្លារសម្រាប់ ១០០០ views។
Google ជាម្ចាស់របស់បណ្តាញ YouTube ដូច្នេះគេអាចផ្សាយពាណិជ្ជកម្មនៅលើ YouTube ដោយប្រើបណ្តាញ Google AdWords ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖កន្លែងរកលុយមានច្រើនដែរ ហេតុអីគ្រប់គ្នាចង់តែដាក់វីដេអូលើយូធ្យូបជាង?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


