Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុ ដែល YouTube គាំងព្រឹកមិញ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធទី១៨ខែកុម្ភៈ កម្មវិធីមើលវីដេអូ YouTube បានដាច់ គាំងទូទាំងពិភពលោក ប្រហែល១ម៉ោង ទើបក្រុមហ៊ុនដោះស្រាយបញ្ហាបាន។

(រូប៖ Reuters)

ការគាំងនេះធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់ ជាពិសេសនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត។

ពេលអ្នកមើល YouTube បើកកម្មវិធីមក វាលោតផ្ទាំង Homepage ទទេស្អាត ឬបង្ហាញសារ «Something went wrong» ដែលមិនត្រឹមតែគេហទំព័រ YouTube ប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់ App នានាដូចជា YouTube Music, YouTube Kids និង YouTube TV ផងដែរ។

(រូប៖ YouTube)

យោងតាមសេចក្តីរាយការណ៍របស់ News.Az ការដាច់លើកនេះ មិនមែនបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត ឬបញ្ហា Server ទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាកំហុសបច្ចេកទេសក្នុងប្រព័ន្ធ Algorithm ដែលជ្រើសរើសវីដេអូមកបង្ហាញអ្នកប្រើប្រាស់។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន YouTube បានបញ្ជាក់ហេតុផលក្នុងសេចក្តីប្រកាសបង្ហោះលើបណ្តាញសង្គម X ថា ការរអាក់រអួលដែលធ្វើឲ្យអ្នកប្រើប្រាស់មើលមិនឃើញវីដេអូនៅលើ Homepage គឺបណ្តាលមកពី «បញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធណែនាំវីដេអូ (Recommendations System)។

ក្រោយគាំងមួយម៉ោង ក្រុមហ៊ុនក៏ប្រកាស Final Update ថាបញ្ហាត្រូវបានដោះស្រាយរួចរាល់ ហើយសេវាកម្មទាំងអស់បានត្រឡប់មកជាធម្មតាវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម