YouTube ជាគេហទំព័រវីដេអូធំបំផុតមួយនាបច្ចប្បន្ន។ មួយថ្ងៃៗគេហទំព័រនេះមានវីដេអូបង្ហោះរាប់លានឃ្លីប និងមានអ្នកទស្សនាសឹងរាប់មិនអស់។
មកទល់នឹងបច្ចុប្បន្ន YouTube កាន់តែទទួលជោគជ័យអាចរកចំណូលបានវាល់លានដុល្លារ រីឯ Content Creator ក៏ទាញបានប្រាក់ចំណេញសន្ធឹកពីបណ្ដាញនេះដូចគ្នា។
ខាងក្រោមជារឿងរ៉ាវការពិតមួយចំនួនពី YouTube ដែលគ្នាយើងភាគច្រើនមិនសូវដឹង!
១. YouTube ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ចំថ្ងៃទិវានៃក្ដីស្រឡាញ់ ក្នុងឆ្នាំ ២០០៥ ដោយអតីតបុគ្គលិក ៣ នាក់ របស់ក្រុមហ៊ុន PayPal ។
២. វីដេអូយូធ្យូបដំបូងបង្អស់បង្ហោះនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០០៥។ ជាវីដេអូសហស្ថាបនិករបស់ខ្លួននៅឯសួនសត្វមួយ។ ត្រឹមតែ ១៨ ខែ បន្ទាប់ពីយូធ្យូបកើតឡើង Google បានទិញក្នុងតម្លៃ ១.៦៥ ប៊ីលានដុល្លារ។
៣. ដំបូងឡើយយូធ្យូបបង្កើតឡើងជាគេហទំព័រវីដេអូណាត់ជួបគូស្នេហ៍ ដែលហៅថា “Tune In Hook Up”។
៤. រាល់នាទីវីដេអូសរុបជាង ១០០ ម៉ោងត្រូវបានបញ្ចូលទៅក្នុងយូធ្យូប។
៥. តាមអ្វីដែលគ្រប់គ្នាដឹង Google ជាបណ្ដាញអ៊ិនធរណិតស្វែងរកធំបំផុតនៅលើពិភពលោក។ ប៉ុន្តែការពិតនៅពីក្រោយនេះ គឺយូធ្យូប! វាធំជាង Bing, Yahoo និង Ask។
៦. ជារៀងរាល់ឆ្នាំនៅថ្ងៃ April Fool’s Day គេហទំព័រ YouTube តែងតែលលេង (Prank) ចំពោះអ្នកប្រើប្រាស់រាប់លាននាក់។
៧. ជារៀងរាល់ខែមាន YouTubers ចូលមើលវីដេអូចំនួន ៦ ប៊ីលានម៉ោងក្នុងមួយខែ និង ៤ ប៊ីលានវីដេអូរាល់ថ្ងៃ។
៨. ក្រៅពីសហរដ្ឋអាមេរិក អ្នកទស្សនាយូធ្យូបភាគច្រើនមកពី អារ៉ាប៊ីសាអូឌីត។ មូលហេតុដោយសារតែហ្វេសប៊ុកនិងធ្វីតធ័រត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ ប៉ុន្តែយូធ្យូបមិនត្រូវបានហាមប្រាមទេ។
៩. ការបង្រៀនតាម YouTube ពេញនិយមបំផុតដែលមានអ្នកស្វែងរកច្រើនជាងគេគឺ “របៀបថើប” និងច្រើនបំផុតទី២ គឺ “របៀបចងក្រវ៉ាត់ ក” ។ រីឯប្រធានបទពេញនិយមបំផុតដែលមនុស្សស្វែងរកគឺ គ្រប់យ៉ាងពីតន្ត្រី។
១០. មេដឹកនាំពិភពលោកដំបូងគេដែលបង្កើតឆានែលយូធ្យូបគឺ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair។ លោកបង្កើតក្នុងឆ្នាំ ២០០៧ ។
១១. វីដេអូទី១មានការចូលមើល ១ ប៊ីលានដងលឿនបំផុតគឺបទ Hello របស់តារាចម្រៀង Adele ប្រើរយៈពេល ៨៨ ថ្ងៃ។
១២. វីដេអូទទួលបានការទស្សនាច្រើនបំផុតត្រឹមតែថ្ងៃដំបូងនៃការបង្ហោះគឺ Trailer ទី២នៃរឿង Star Wars: The Force Awakens។ វាទទួលបានការមើល ១១២ លានដង ក្នុងរយៈពេល ២៤ ម៉ោង។
១៣. នៅប្រទេសថៃយូធ្យូបត្រូវបាន Block អស់ពេល ៥ ខែ ក្នុងឆ្នាំ ២០០៧ ដោយសារតែវីដេអូ ៤៤ វិនាទីនៃរូបភាពស្ដេចថៃបង្ហាញព្រះភក្ត្រទ្រង់បញ្ច្រាស។
១៤. វីដេអូដែលវែងជាងគេនៅលើយូធ្យូបមានរយៈពេល ៥៧១ ម៉ោង ១ នាទី ៤១ វិនាទី ដែល ស្មើនឹង ២៣ ថ្ងៃ ១៩ ម៉ោង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
ចុចអាន៖ ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
ចុចអាន៖ វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook