KPT+
មកស្គាល់សត្វមានកម្លាំងខ្លាំងជាងគេ លើពិភពលោក អាចវាយបកលើសត្រូវបានយ៉ាងងាយ
នៅពេលនិយាយពីសត្វខ្លាំងជាងគេ មនុស្សគ្រប់គ្នា ប្រាកដជាគិតដល់ តោ ខ្លា ឬសត្វផ្សេងៗទៀតមិនខាន។ ប៉ុន្តែមិនមែននោះទេ តាមពិតទៅ គឺជាសត្វសាមញ្ញទាំងនេះទេ ដែលខ្លាំងក្លា សឹងតែគ្មានសត្វណាដូច បើទោះបីជា ពួកវាខ្លះមានរូបរាងតូចៗក៏ដោយ ។
១ ដំរី

វាជាសត្វទន់ភ្លន់ តែមានចិត្តមហិមានឹងអំណាចជាងគេទៅវិញ។ ដំរីអាស៊ីមួយក្បាល មានសាច់ដុំ ១៥០,០០០ ចំណែក នៅក្នុងរបស់វា ហើយអំណាចនេះ អាចធ្វើឲ្យវាផ្ដួលរំលំដើមឈើទាំងឬស សឹងមិនគួរឲ្យជឿ។ លើសពីនេះ ដំរីអាចផ្ទុក ១៤០០០ផោនស្មើ ៧ តោន ។
២ ឥន្រ្ទី

សព្វថ្ងៃមានឥន្រ្ទីប្រហែល ៦០ ប្រភេទផ្សេងៗគ្នា ហើយពួកវាដេញចាប់ចំណីដ៏ធំបំផុតក្នុងចំណោមសត្វព្រៃ។ ប្រភេទឥន្ទ្រីខ្លះ អាចដេញចាប់សត្វធំៗ ដូចជាស្វាជាដើម។ ដូច្នេះ នេះមិនមែនរឿងចម្លែក ដែលពួកវាអាចចាប់យករបស់មានទម្ងន់ធ្ងន់ បានជាងទម្ងន់ខ្លួនវា ក្នុងកំឡុងពេលហោះហើរ នោះទេ។
៣ ត្រី Goliath grouper

ត្រី Goliath grouper មកពីអាត្លង់តិច ហើយពួកវាអាចលូតលាស់ដល់ទៅ ២.៧៥ម៉ែត្រ ដោយត្រីញីមួយក្បាលមានទំង់ ៣៦២ គីឡូក្រាម និងអាចស៊ីអណ្ដើកសមុទ្រ និងត្រីប៉ាឡែនមួយបានយ៉ាងស្រួល។
៤ សត្វកញ្ចែអាចម៍គោ

ជាធម្មតា ពួកវាធំធាត់រហូតដល់ ២.៥សម និងមានទម្ងន់តិចជាង៣០ក្រាម តែពួកវាអាចយកទម្ងន់ធ្ងន់ជាងខ្លួនបានដល់ទៅ ១១៤១ ដងនៃទម្ងន់តូចរបស់វា។
៥ កញ្ចែភ្លើង

ពួកវាអាចលូតលាស់ដល់ទៅ ១៦សម និងមានទម្ងន់ ១១៣ ក្រាម ខណៈវាមិនអាចយករបស់បានច្រើនដូចកញ្ចែអាចម៍គោ បានក៏ដោយ តែសត្វទាំងនោះត្រូវបាន គេដឹងថា អាចរុញរបស់ធំៗជាងខ្លួនដល់ទៅ ៨៥០ ដង។
៦ ក្រពើទឹកប្រៃ

ក្នុងចំណោមសត្វធំៗ និងមានអំណាចខ្លាំងៗលើពិភពលោក វាអាចធ្វើឲ្យលោកអ្នកឆ្ងល់ ដែលជាសត្វក្រពើទឹកប្រៃទៅវិញ។ ក្រពើទឹកប្រៃ ជាសត្វល្មូនធ្ងន់ជាងគេលើពិភពលោក ដែលមានទម្ងន់ដល់ទៅ ១០០ គីឡូក្រាម។ ថ្គាមរបស់វាអាចខាំសត្វផ្សេងៗ ឬសាច់សត្វបានដល់ ១៧០០ គីឡូក្រាម។
៧ ពស់ថ្លាន់ Anacoda

Anacoda ត្រូវបានគេចាត់ទុកថា ជាពស់ខ្លាំងជាងគេបំផុតលើពិភពលោក ហើយពួកវាក៏ជាសត្វធំជាងគេ និងជាសត្វមានទំងន់៥០០គីឡូក្រាម។ Anacoda បានសម្លាប់សត្វក្ដាន់ ខ្លាដំបង និងសត្វក្រពើៗធំៗផងដែរ។ វាអាចប្រកម្លាំងរឹតលើសត្វព្រៃគ្នាវា ជាមួយកម្លាំងបុរសប្រហែល ១០ នាក់ ដូច្នេះពួកវា ត្រូវបានគេចាត់ទុកថា ជាអ្នកប្រមាញ់ដ៏សាហាវ។
៨ ត្រីប៉ាឡែនខៀវ

មិនត្រឹមជាសត្វធំជាងគេ និងមានទំងន់ ១៨០ តោននោះទេ តែវាក៏ជាសត្វមួយមានកម្លាំងខ្លាំងជាងគេផងដែរ។ វាអាចបង្កើតកម្លាំងបាន ៦០០សេះ ដូចគ្នានឹងកម្លាំងរថយន្តជាច្រើនដូចជា Aston martin DB11 និង Porsche 911 Turbo ជាដើម។ លើសពីនេះ ពួកវាអាចធ្វើដំណើរបានយ៉ាងងាយស្រួល ក្នុងល្បឿន ៣៧ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៩ សេះបង្កង់

នៅពេលមានការវាយប្រហារពីសំណាក់សត្វគ្នាឯង សេះបង្កង់មួយក្បាល អាចសម្លាប់សត្វតោអាហ្វ្រិកឈ្មោលមួយក្បាល ជាមួយនឹងការធាក់ទៅនឹងដងខ្លួនរហូតដល់ស្លាប់សត្រូវ។ ទោះបីជាមិនអាចវាស់វែងបានច្បាស់លាស់ ក៏គេគិតថាសេះបង្កង់អាចធាក់ដោយកម្លាំងជិត ១៣០០ គីឡូក្រាម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


