KPT+
ធ្លាប់ដឹងអត់ កាបូបយួរដៃ ម្ចាស់ក្សត្រី Elizabeth មានដាក់អ្វីខ្លះ?
គ្រប់យ៉ាងអំពីម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទី២ ត្រូវបានមហាជនជាច្រើនលើលោក ចង់ដឹងជាទីបំផុត មិនថាទម្លាប់ប្រចាំថ្ងៃ អាហារ រួមទាំងសម្ភារប្រើប្រាស់ទាំងអស់។ ស្របពេលជាមួយគ្នានេះ កាបូបយួរដៃដែលម្ចាស់ក្សត្រី តែងតែនាំទៅតាមព្រះកាយជាប្រចាំ ក៏ត្រូវមនុស្សម្នារាប់សិបលាននាក់ចង់ដឹងថាមានអ្វីខ្លះ នៅក្នុងនោះដែរ។

ត្រឡប់ទៅឆ្នាំ ១៩៨១ ម៉ាក Launer ត្រូវបានអនុញ្ញាតជាផ្លូវការឱ្យផលិតកាបូបសម្រាប់ម្ចាស់ក្សត្រីអង់គ្លេស ហើយតាំងពីពេលនោះមក ម៉ាកនេះជាម៉ាកផ្ដាច់មុខសម្រាប់ក្សត្រី Elizabeth ប្រើប្រាស់ជាប្រចាំ រហូតមកដល់បច្ចុប្បន្ន។ កាបូប Launer ជាម៉ូដសាមញ្ញដែលមានខ្សែយួរខ្លី និងស្លាកសញ្ញានៅលើខ្សែប្រាក់នៅខាងមុខ។ វាជាកាបូបដែលមហាក្សត្រី Elizabeth យកទៅតាមព្រះកាយ រាល់ពេលបង្ហាញមុខជាសាធារណៈ។

ប្រភពពីមនុស្សជិតស្និទ្ធរបស់ខ្សែរាជវង្សទម្លាយថា ម្ចាស់ក្សត្រីសព្វព្រះទ័យដាក់របស់របរតែ ៣មុខប៉ុណ្ណោះ នៅក្នុងកាបូបរបស់ទ្រង់។ ទ្រង់តែងតែដាក់សៀវភៅកំណត់ហេតុប្រចាំថ្ងៃ និងកាមេរ៉ាតូចមួយនៅក្នុងកាបូបដៃ ជាពិសេសពេលទ្រង់ជួបជាមួយប្រធានាធិបតី ឬឥស្សរជនលំដាប់ខ្ពស់ៗ កាមេរ៉ាតែងតែមានជានិច្ច។ ក្រៅពីនោះ ដោយសារទ្រង់សព្វព្រះទ័យទតមើលការប្រណាំងសេះ ទ្រង់ក៏តែងតែមានកែវយឹតមួយសម្រាប់ប្រើផងដែរ។


ទន្ទឹមនឹងនេះ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរ អំពីកាបូបយួរដៃរបស់ស្ដេចស្រី Elizabeth ព្រោះវាមិនមានដាក់ទូរសព្ទនោះទេ។ លើកលែងតែពេលទ្រង់ជិះឡានក្រសាលជុំវិញវិមាន Balmoral ប្រាសាទ Windsor ឬវិមាន Sandringham នៅថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយរូបមន្តរក្សាសម្រស់ម្ចាស់ក្សត្រី Elizabeth គ្រប់គ្នាអាចភ្ញាក់ផ្អើល
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


