KPT+
រូបចម្លាក់សុនខរបស់ម្ចាស់ក្សត្រី Elizabeth II លក់ខាតខ្លាំង ក្នុងការដាក់ដេញថ្លៃ
តាំងពីសោយរាជ្យមកម្ចាស់ក្សត្រី Elizabeth II ធ្លាប់ចិញ្ចឹមសុនខជាង ៣០ ក្បាល ហើយជាពូជ Corgi តែមួយគត់ រហូតដល់ឆ្នាំ ២០២២ ដែលជាឆ្នាំម្ចាស់ក្សត្រីសុគតគឺនៅសល់ Corgi ៤ ក្បាលប៉ុណ្ណោះឈ្មោះ Sandy, Muick, Candy, និង Lissy ។

ឆ្នាំមុនក្រុមប្រឹក្សាស្រុក Broadland បានចំណាយប្រាក់ ២១,០០០ ផោនលើរូបចម្លាក់ Corgi ចំនួន ៧ ដើម្បីអបអរសាទរពិធីបុណ្យគម្របខួប ៧០ ឆ្នាំនៃការឡើងសោយរាជ្យសម្បត្តិរបស់ម្ចាស់ក្សត្រី Elizabeth II ឥលូវគេលក់រូបចម្លាក់ ៤ ចេញវិញក្នុងកម្មវិធីដេញថ្លៃសប្បុរសធម៌ក្រោមតម្លៃថោកមិនគួរឲ្យជឿ ។
រូបចម្លាក់ទាំង ៤ លក់ក្រោមតម្លៃត្រឹមតែ ២,១៤០ ផោនទេហើយប្រាក់ដែលរកបានត្រូវបរិច្ចាគទៅសប្បុរសធម៌ Nelson’s Journey ទាំងអស់មិនបាត់សូម្បីមួយកាក់មួយសេនឡើយ ។

តាមពិតចម្លាក់សុនខខាងលើត្រូវបានទិញជាកិត្តិយសដល់សត្វចិញ្ចឹមសំណព្វរបស់ម្ចាស់ក្សត្រី Elizabeth II ទេ គេយកវាទៅដាក់តាំងតាមផ្លូវនៅ Reedham, Thorpe St Andrew, Old Catton, ស្ថានីយ រថភ្លើង Whitwell & Reepham, សាល Blickling , Coltishall និង Little Plumstead ។


រូបចម្លាក់សុនខមួយឈ្មោះ Susan ជាសុនខដំបូងបង្អស់របស់ម្ចាស់ក្សត្រីបានប្រគល់ជូនព្រះអង្គម្ចាស់ Charles ចំណែករូបចម្លាក់ដែលនៅសល់ ២ ទៀតមិនទាន់ដឹងថាត្រូវយកទៅណានៅឡើយទេ ទាល់តែលើកជាសំណួរសម្រាប់សួរក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៅចុងសប្ដាហ៍នេះទើបដឹង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកស្គាល់អ្នកជំនាញកាត់រោមសត្វចិញ្ចឹមឲ្យដូចសត្វក្នុងសួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


