ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស និងពិភពលោក លាអតីតព្រះមហាក្សត្រិយានី Elizabeth ក្នុងព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋ (មានវីដេអូ)
នៅថ្ងៃចន្ទទី១៩ខែកញ្ញានេះ ចក្រភពអង់គ្លេស មេដឹកនាំពិភពលោក និងព្រះរាជវង្សានុវង្សមកពីជុំវិញពិភពលោក បានធ្វើការលាជាលើកចុងក្រោយដល់អតីតព្រះមហាក្សត្រិយានី Elizabeth នៅក្នុងព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋដ៏ធំដែលមិនអាចកាត់ថ្លៃបាន។
រយៈពេល៤ថ្ងៃនៃការតម្កល់ព្រះបរមសពថ្នាក់រដ្ឋជាផ្លូវការនៅ Westminster Hall បានបញ្ចប់។ ក្នុងអំឡុងពេលនោះ មនុស្សរាប់សែននាក់បានតម្រង់ជួរ ដើម្បីមើលព្រះមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី ដែលជាក្សត្រសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស។
បុគ្គលជាច្រើននៅទូទាំងពិភពលោក រួមទាំងប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ បានគោរពព្រះវិញ្ញាណក្ខន្ធដល់អតីតព្រះមហាក្សត្រិយានីព្រះជន្ម ៩៦ ព្រះវស្សា ដែលបានគ្រងរាជបល្ល័ង្ករយៈពេល ៧ ទសវត្សរ៍។
ក្នុងចំណោមបុគ្គលមកគោរពចំនួន២០០០នាក់ គឺមានមេដឹកនាំពិភពលោកប្រមាណ ៥០០នាក់ រួមទាំងលោក Biden, ព្រះចៅអធិរាជ Naruhito នៃប្រទេសជប៉ុន, អនុប្រធានាធិបតីចិន Wang Qishan និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ផងដែរ។
ញ្ញាតិវង្សានុវង្ស ១៨អង្គរបស់ព្រះមហាក្សត្រិយានីដែលដឹកនាំដោយស្តេច Charles ទី៣ ក៏មានវត្តមានផងដែរ។
គួរបញ្ជាក់ជាថ្មី ព្រះមហាក្សត្រិយានី Elizabeth ទី២ បានសោយទិវង្គតកាលពីថ្ងៃទី៨ខែកញ្ញាក្នុងព្រះរាជដំណាក់ Balmoral Castle នៅប្រទេស ស្កុតឡែន។
ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រិយានី បានធ្លាក់ចុះយ៉ាងខ្លាំង ហើយអស់រយៈពេលជាច្រើនខែចុងក្រោយ ព្រះមហាក្សត្រិយានី បានបាត់ពីភ្នែកសាធារណជន ប៉ុន្តែពីរថ្ងៃមុនពេលសោយទិវង្គត ព្រះមហាក្សត្រិយានី បានតែងតាំងលោកស្រី Liz Truss ជានាយករដ្ឋមន្ត្រីទី១៥ និងជានាយករដ្ឋមន្ត្រីចុងក្រោយរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២។
ប៉ូលិសបាន ហៅប្រតិបត្តិការសន្តិសុខដែលមានមន្ត្រីចូលរួមជាង ១០០០០នាក់ថាជា ប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស។
មនុស្សរាប់លាននាក់នៅក្នុងចក្រភពអង់គ្លេស និងក្រៅពីនេះ បានទស្សនាព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី ដែលជារឿងមិនធ្លាប់ផ្សាយតាមទូរទស្សន៍ពីមុនមក។ ព្រះរាជពិធីបានបញ្ចប់ដោយការផ្លុំត្រែនៅចំពោះមុខព្រះវិហារ ហើយប្រទេសជាតិ ត្រូវស្ងប់ស្ងាត់ស្មិងស្មាធិ៍រយៈពេលពីរនាទី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, Guardian
ចុចអាន៖ តើព្រះរាជពិធីបុណ្យសព អតីតព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវចំណាយអស់ប៉ុន្មាន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


