KPT+
ទម្លាយរូបមន្តរក្សាសម្រស់ម្ចាស់ក្សត្រី Elizabeth គ្រប់គ្នាអាចភ្ញាក់ផ្អើល
នៅឆ្នាំ២០២២នេះ ថ្វីត្បិតតែវ័យឈានជិតដល់ ១០០ព្រះវស្សាពិតមែន ម្ចាស់ក្សត្រី Elizabeth ទី២ នៅតែរក្សាសម្រស់ក្មេងជាងវ័យ និងព្រះកាយសុខភាពមាំមួនល្អ។

តាមពិតរូបមន្តក្មេងជាងវ័យរបស់ព្រះមហាក្សត្រិយានីនៃប្រទេសអង់គ្លេសអង្គនេះ មិនមែនជាអាថ៌កំបាំងមកពីណាឡើយ វាជាគន្លឹះដ៏សាមញ្ញបំផុត ដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។
ស្រូបយកខ្យល់បរិសុទ្ធ

ដើម្បីការពារសុខភាពទូទៅ និងស្បែករបស់ព្រះទ្រង់ ជាពិសេសឆ្លាស់គ្នាជាមួយនឹងពេលវេលាធ្វើការ និងរស់នៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រិយានីអង្គនេះ តែងតែចូលរួមសកម្មភាពខាងក្រៅជាប្រចាំ ដើម្បីមានពេលដកដង្ហើម ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ដូចដែលយើងដឹងស្រាប់ហើយថា ប្រសិនបើរាល់ថ្ងៃយើងចំណាយពេលច្រើននៅក្នុងបន្ទប់ ការប៉ះពាល់នឹងម៉ាស៊ីនត្រជាក់នឹងធ្វើឱ្យស្បែកបាត់បង់ភាពរឹងមាំ ហើយធ្វើឱ្យស្រអាប់ទៅវិញទេ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ម្ចាស់ក្សត្រី អេលីហ្សាបែត សព្វព្រះទ័យជិះសេះជាងគេ។ ជារៀងរាល់ឆ្នាំ ទ្រង់តែងតែចំណាយពេលច្រើនក្នុងការធ្វើសកម្មភាពនេះ នៅឯទីធ្លាវិមាន Royal Estate។ ជាលទ្ធផលការគង់នៅខាងក្រៅជួយនាំមកនូវអត្ថប្រយោជន៍ជាវិជ្ជមានច្រើនយ៉ាងចំពោះសម្រស់ និងស្បែករបស់ទ្រង់។
ម្ចាស់ក្សត្រីបិទបាំងស្បែកជានិច្ច

ទោះបីជាម្ចាស់ក្សត្រីសព្វព្រះទ័យយាងទៅធ្វើការនៅខាងក្រៅញឹកញាប់យ៉ាងណា ក៏ទ្រង់មិនភ្លេចបិទបាំងស្បែកយ៉ាងប្រុងប្រយ័ត្នដែរ។ នៅពេលចូលរួមក្នុងសកម្មភាពក្រៅ ព្រះមហាក្សត្រិយានីតែងតែបំពាក់ជាមួយនឹងមួកធំ ឬឆ័ត្រជានិច្ច។
គ្រប់គ្នាធ្លាប់ដឹងមកហើយ មូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលនាំឱ្យស្បែកប្រែពណ៌ខ្មៅ ស្រអាប់ ស្នាមជាំ ឡើងអាចម៍រុយ ឬជ្រួញជាដើម បណ្ដាលមកពីការប៉ះនឹងពន្លឺព្រះអាទិត្យខ្លាំងពេក។
ដូច្នេះក្រៅពីប្រើគ្រឿងសម្អាងតិចតួចដើម្បីថែរក្សាស្បែក ការពាក់មួក ឬប្រើឆ័ត្រ និងស្លៀកពាក់ជិតៗ សុទ្ធតែអាចការពារស្បែកដូចគ្នា។ នេះឯងជាគន្លឹះថែទាំស្បែករបស់ម្ចាស់ក្សត្រី អេលីហ្សាបែត ទី២។
ម្ចាស់ក្សត្រីលាបគ្រឿងសម្អាងដោយផ្ទាល់

ចែករំលែកជាមួយបណ្តាញសារព័ត៌មាន អ្នកច្នៃម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់មហាក្សត្រិយានី ធ្លាប់បានបង្ហើបថា សូម្បីតែពេលស្លៀកពាក់ក៏ដោយ ម្ចាស់ក្សត្រីមិនអនុញ្ញាតឲ្យអ្នកដទៃប៉ះស្បែករបស់ទ្រង់ឡើយ គឺទ្រង់តែងតែតុបតែងខ្លួនដោយផ្ទាល់ជានិច្ច។

ទន្ទឹមនឹងនេះ ដើម្បីជួយថែរក្សាស្បែកឱ្យភ្លឺបែបធម្មជាតិ ម្ចាស់ក្សត្រី តែងតែប្រើផលិតផលតែមួយមុខគត់ ក្នុងការថែរក្សាស្បែកប្រចាំថ្ងៃរបស់ទ្រង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ទ្រង់សព្វព្រះទ័យខ្លាំងចំពោះក្រែមផ្តល់សំណើមមួយដែលមានឈ្មោះថា “Elizabeth Arden Eight Hour” ដែលវាមានតម្លៃលក់ ២៥ដុល្លារ ក្នុង១បំពង់។
សមាធិទៀងទាត់

ស្ត្រេសជាសត្រូវលេខ១ នៃសុខភាពទូទៅ និងជាមូលហេតុមួយនៃភាពចាស់មុនអាយុ។ ដូច្នេះដើម្បីការពារសុខភាព និងសម្រស់របស់ទ្រង់ ម្ចាស់ក្សត្រីតែងតែធ្វើសមាធិទៀងទាត់ ហើយទ្រង់តែងរក្សាភាពស្ងប់ស្ងាត់ជាវិជ្ជមានជាទីបំផុតចំពោះបញ្ហាទាំងឡាយ។
ដោយសាររូបមន្តទាំង៤ខាងលើនេះហើយ ទើបបានជាទ្រង់ជិតក្លាយជាស្ត្រីវ័យ ១០០ឆ្នាំក៏ដោយ ក៏ទ្រង់នៅតែបង្ហាញឱ្យឃើញសាធារណៈជនថា “អាយុគ្រាន់តែជាតួលេខ” សម្រាប់ទ្រង់ ព្រោះទ្រង់នៅតែរក្សាក្មេងជាងវ័យ និងព្រះសុខភាពល្អទៀតផង ហើយប្រិយមិត្តក៏អាចរៀនតាមរូបមន្តរបស់ម្ចាស់ក្សត្រីអង្គនេះបានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយប្រាក់ខែអ្នកបោសសម្អាតក្នុងវិមានម្ចាស់ក្សត្រី Elizabeth
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


