KPT+
បណ្ឌិត ឥន សុផល៖ កងទ័ពវៀតណាមខំរៀនភាសាខ្មែរណាស់ ផ្ទុយស្រឡះពីពលរដ្ឋខ្មែរ មោទនភាព
លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ និងជាអ្នកនិពន្ធសៀវភៅ«កម្ពុជា ក្នុងសង្រ្គាមវៀតណាម» បានលើកឡើងថា កងទ័ពវៀតណាមខំរៀនណាស់ភាសាខ្មែរណាស់ ផ្ទុយស្រឡះពីពលរដ្ឋខ្មែរមួយចំនួនបែរជាមានមោទនភាពទៅវិញ។ លោកលើកឡើងបែបនេះ ក្រោយពីមានមតិរបស់ប្រជាជនខ្មែរមួយចំនួនមិនពេញចិត្តចំពោះគម្រោងដែលនឹងបង្កើតឱ្យមានដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោកបណ្ឌិត ឥន សុផល បានអះអាងថា តើវាជាកំហុសអ្វី? នៅពេលដែលមានការបើកបង្រៀនភាសាភាសាវៀននៅកម្ពុជា? ស្របពេលដែលសា្ថនទូតអាមេរិក មានបើកបង្រៀនជាង ៧០ភាសា។យ៉ាងណាមិញលោកនិយាយថា នៅប្រទេសវៀតណាមក៏មានសាលាបណ្តុះបណ្តាលពីរ ដែលធ្វើការបង្ហាត់បង្រៀនកងទ័ពជាន់ខ្ពស់របស់វៀតណាមជាងកន្លះលាននាក់ឱ្យចេះចាំស្ទាត់ ទាំងអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្រ្ត វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីយ៉ាងស្ទាត់ជំនាញ។ បន្ទាប់មក គេនឹងធ្វើការប្តូរឈ្មោះពីវៀតណាមមកជាឈ្មោះខ្មែរ រួចមកបង្កើតបក្សកុម្មុយនីស្តកម្ពុជា មានឈ្មោះ អាចារមៀន។
លោកមានប្រសាសន៍ថា៖ “តើហេតុអ្វីបានជា ប៉ុល ពត ប្រើពាក្យ “បោសសម្អាតក្បាលយួនខ្លួនខ្មែរ”? គឺដោយសារ ប៉ុល ពត ធ្លាប់ជាជំនួយការលោក ទូ សាមុត (កងទ័ពវៀតកុង) ដឹងច្បាស់ពីការបង្កប់ខ្លួនរបស់វៀតកុងនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅខេត្តបូព៌ាទិស ដែលជាគោលដៅបោសសម្អាត។ ព្រោះតែកងទ័ពវៀតកុងរៀនភាសាខ្មែរ ចេះនិយាយខ្មែរច្បាស់ រួមទាំង ជំនាញឃោសនាបានបង្កើតគណបក្សនយោបាយមួយក្នុងសម័យសង្គមរាស្រ្តនិយម ដើម្បីប្រឆាំងកងទ័ពវៀតកុងខ្លួនឯង មានពលរដ្ឋខ្មែរចួលរួមយ៉ាងច្រើន”។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការបកស្រាយថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបើកបង្រៀនតែជំនាញភាសាវៀតណាមតែមួយមុខឡើយ ពោល គឺមានបង្រៀនទាំងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ ចិន និងភាសាថៃផងដែរ។

គួររំលឹកថា ប្រតិកម្មរបស់ប្រជាជនខ្មែរមួយចំនួនលើបញ្ហាបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ បានកើតឡើងបន្ទាប់ពីមានការស្នើរបស់អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាម គឺលោក ង្វៀន វ៉ាន់ ហ្វុក ឱ្យមានការបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំរវាងកម្ពុជា-វៀតណាម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបការងារជាមួយលោក ពិន សំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំកម្ពុជាកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ