KPT+
ដឹងទេប្រទេស អាស៊ាន ណាខ្លះមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ក្នុងពេលតែមួយ
គ្រប់ប្រទេសនៅលើពិភពលោកសុទ្ធតែមានមេដឹកនាំរៀងៗខ្លួន ដោយប្រទេសខ្លះមានប្រធានាធិបតីជាអ្នកដឹកនាំ ហើយផ្សេងទៀតគឺនាយករដ្ឋមន្ត្រីជាអ្នកបញ្ជាក្បាលម៉ាស៊ីនរដ្ឋាភិបាល ប៉ុន្តែក្នុងនោះក៏មានប្រទេសមួយចំនួនទៀតគឺមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយតែម្ដង ។

ដោយឡែកសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកចំនួន ១០ ប្រទេស ក្នុងនោះមានតែប្រទេស ៣ ប៉ុណ្ណោះដែលមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ហើយប្រទេសទាំងនោះមានដូចជា៖
វៀតណាម
ក្នុងពេលដំណាលគ្នានេះ វៀតណាមមានប្រធានាធិបតីគឺលោក Nguyen Xuan Phuc ឡើងកាន់អំណាចកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១ ខណៈលោក Pham Minh Chinh ជានាយករដ្ឋមន្ត្រី ឡើងកាន់តំណែងនៅថ្ងៃខែឆ្នាំតែមួយជាមួយនឹងប្រធានាធិបតី ។

ឡាវ
មិនខុសពីវៀតណាម, ប្រទេសឡាវបច្ចុប្បន្នមានលោក Thongloun Sisoulith ជាប្រធានាធិបតី និងលោក Phankham Viphavanh ជានាយករដ្ឋមន្ត្រី ។ ទាំងលោក Sisoulith និងលោក Viphavanh សុទ្ធតែឡើងកាន់តំណែងនៅខែមីនា ឆ្នាំ២០២១ ដូចគ្នា ។

សិង្ហបុរី
បច្ចុប្បន្នលោកស្រី Halimah Yacob គឺជាប្រធានាធិបតីរបស់ប្រទេសិង្ហបុរី ។ លោកស្រីឡើងកាន់តំណែងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្នុងពេលដំណាលគ្នានេះ សិង្ហបុរីក៏មាននាយករដ្ឋមន្ត្រីផងដែរគឺលោក Lee Hsien Loong កាន់តំណែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៤ ។

គួរបញ្ជាក់ថា ប្រទេសអាស៊ានដែលមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំង ៣ នេះគឺមានការគ្រប់គ្រងអំណាចខុសៗគ្នា ពោលប្រទេសខ្លះប្រធានាធិបតីជាអ្នកមានសិទ្ធិអំណាចក្នុងសេចក្ដីសម្រេចអ្វីមួយ ខណៈប្រទេសផ្សេងទៀតសិទ្ធិក្ដោបក្ដាប់គឺស្ថិតក្នុងដៃនាយករដ្ឋមន្ត្រី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ តម្លៃប្រេងសាំងខែថ្មីនៅ អាស៊ាន ខណៈ កម្ពុជា បន្តលក់ ៤,៧០០ រៀលក្នុងមួយលីត្រ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


