សេដ្ឋកិច្ច
តម្លៃប្រេងសាំងខែថ្មីនៅ អាស៊ាន ខណៈ កម្ពុជា បន្តលក់ ៤,៧០០ រៀលក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលជាង ៦ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលផងដែរ ។

ទន្ទឹមនោះតម្លៃប្រេងសាំងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ប្រែប្រួលដូចគ្នា ខណៈកម្ពុជាបន្តលក់ក្នុងតម្លៃ ៤,៧០០ រៀលក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៧ ដុល្លារ (១,៥០០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៥ ដុល្លារ (១,៨០០ រៀល) ក្នុងមួយលីត្រ
៣. ថៃ តម្លៃ ១.០២ ដុល្លារ (៤,១០០ រៀល) ក្នុងមួយលីត្រ
៤. វៀតណាម តម្លៃ ១.០៧ ដុល្លារ (៤,៣០០ រៀល) ក្នុងមួយលីត្រ
៥. កម្ពុជា តម្លៃ ១.១៤ ដុល្លារ (៤,៧០០ រៀល) ក្នុងមួយលីត្រ
៦. ឥណ្ឌូណេស៊ី តម្លៃ ១.១៦ ដុល្លារ (៤,៦៥០ រៀល) ក្នុងមួយលីត្រ
៧. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៧០ ដុល្លារ (៦,៨០០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៩៦ ដុល្លារ (៧,៨៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមានតម្លៃទាបជាងគេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


