KPT+
ប្រវត្តិស្នេហ៍ជ្រាលជ្រៅ រវាងព្រះម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip
“ស្ពៃក្តោបតូចរបស់ខ្ញុំ” គឺជាឈ្មោះគួរឲ្យស្រលាញ់ ដែលព្រះអង្គម្ចាស់ Philip ធ្លាប់មានព្រះបន្ទូល ឲ្យម្ចាស់ក្សត្រីElizabeth ទី២។ ព្រះអង្គម្ចាស់ Philip ធ្លាប់បានមានបន្ទូលថា ម្ចាស់ក្សត្រី Elizabeth ទី២ មិនងាយទទួលយកការសរសើរឡើយ។ ប៉ុន្តែទ្រង់គឺជាកម្លាំងរបស់ខ្ញុំជាច្រើនឆ្នាំមកនេះ។ ខ្ញុំគ្រួសាររបស់យើង និងប្រទេសនេះ ជំពាក់នាងរាប់មិនអស់។” នេះជាសុន្ទរកថារបស់ទ្រង់ ទៅកាន់លោក Tony Blair ដែលនៅពេលនោះ ជានាយករដ្ឋមន្ត្រីនាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ នៅយប់ខួបអាពាហ៍ពិពាហ៍លើកទី ៥០ របស់ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip ។
ទ្រង់ទាំងពីរបានរៀបអភិសេកអស់រយៈពេល ៧៣ ឆ្នាំ ក្រោយមកនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ព្រះអង្គម្ចាស់ Philip បានសោយទិវង្គតក្នុងព្រះជន្ម ៩៩ ព្រះវស្សា។ ក្រោយមកនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស បានសោយទិវង្គត ក្នុងអាយុ ៩៦ ឆ្នាំ បន្ទាប់ពីជាង ៧០ ឆ្នាំនៃរជ្ជកាលរបស់ទ្រង់កាន់កាប់។

ស្នេហាដំបូងក្នុងឆ្នាំ ១៩៣៩
ម្ចាស់ក្សត្រី Elizabeth (ព្រះជន្ម១៣ ឆ្នាំ) និងព្រះអង្គម្ចាស់ Philip នៃប្រទេសក្រិក និងដាណឺម៉ាក (ព្រះជន្ម ១៨ ឆ្នាំ) បានជួបគ្នាជាលើកដំបូងក្នុងឆ្នាំ ១៩៣៩ នៅមហាវិទ្យាល័យ Britannia Royal Naval College ក្នុង Dartmouth ។ ពេលនោះ ព្រះនាងបានយាងទៅលេងសាកលវិទ្យាល័យជាមួយនឹងក្រុមគ្រួសារ ដែលព្រះអង្គម្ចាស់ Philip បានដឹកនាំ ហើយដែលធ្វើឲ្យពួកទ្រង់បានជួបគ្នាជាលើកដំបូង ហើយវាជាការចាប់ផ្ដើមនៃសេចក្ដីស្រឡាញ់ដ៏អស់កល្បជានិច្ច។
សម្រាប់សេចក្ដីស្រឡាញ់ពិត ព្រះអង្គម្ចាស់ Philip បានលះបង់សញ្ជាតិក្រិក និងគ្រប់ឋានន្តរសក្ដិ
បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth ទី២ ហើយព្រះអង្គម្ចាស់ Philip បានជួបជាលើកដំបូងនៅថ្ងៃនោះ។ ទ្រង់ទាំងពីរតែងតែទាក់ទងគ្នា តាមរយៈការសរសេរសំបុត្រស្នេហា រហូតដល់ប្រហែល ២៥ ឆ្នាំក្រោយមក ដល់ឆ្នាំ ១៩៦៤ ព្រះអង្គម្ចាស់ Philip បានបោះបង់ចោលសញ្ជាតិក្រិក គ្រប់ឋានន្តរសក្ដិ និងអតីតឋានៈយោធា ដើម្បីក្លាយជាមនុស្សសាមញ្ញរបស់ចក្រភពអង់គ្លេស ហើយប្ដូរទៅជានាមត្រកូល Mountbatten ដោយសារតែគាត់ចង់ឲ្យមានការទទួលស្គាល់ពីស្ដេច George VI ដែលជាបិតារបស់ម្ចាស់ក្សត្រី Elizabeth ដើម្បីរៀបការជាមួយម្ចាស់ក្សត្រី Elizabeth។
គូស្នេហ៍រាជវង្សយូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស
នៅឆ្នាំ ១៩៤៧ ថ្ងៃទី ២០ខែវិច្ឆិកា ម្ចាស់ក្សត្រី Elizabeth ទី២ ព្រះជន្ម ២១ ឆ្នាំ និងព្រះអង្គម្ចាស់ Philip ព្រះជន្ម ២៦ឆ្នាំ បានរៀបអភិសេក និងធ្វើដំណើរក្រេបទឹកឃ្មុំរនៅ Hampshire ដែលជាទីក្រុងដែលមានបរិយាកាសស្ងប់ស្ងាត់ នៅជិតធម្មជាតិដ៏ស្រស់ស្អាត។ ប្តីប្រពន្ធនេះ មានអ្នកស្នងមរតកបួននាក់ គឺព្រះអង្គម្ចាស់ Charles ព្រះនាង Anne ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward ហើយពួកទ្រង់នៅតែមានទំនាក់ទំនងស្នេហាអស់រយៈពេល ៧៣ ឆ្នាំមកហើយ ដែលព្រះអង្គម្ចាស់ Philip តែងតែនៅខាងព្រះមហាក្សត្រិយានី និងតែងតែគាំទ្រព្រះមហាក្សត្រី អមដំណើរព្រះអង្គទៅបំពេញព្រះរាជកិច្ចនៅជាងមួយរយប្រទេស។

ម្ចាស់ក្សត្រី Elizabeth ទី២ ក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ Philip ដែរ “អ្នកគឺជាកម្លាំង ដែលបានជួយខ្ញុំឲ្យឈរនៅថ្ងៃនេះ” ។
រហូតមកដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ព្រះអង្គម្ចាស់ Philip បានសោយទិវង្គតក្នុងព្រះជន្ម ៩៩ ព្រះវស្សា ហើយថ្មីៗនេះគឺម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេស បានទទួលមរណភាព នៅអាយុ ៩៦ ឆ្នាំ បន្ទាប់ពីរជ្ជកាលជាង ៧០ ឆ្នាំ ពួកទ្រង់គឺជាគូស្នេហ៍រាជវង្សដែលកាន់តំណែងយូរបំផុត ក្នុងប្រវត្តិសាស្ត្រអង់គ្លេស ហើយស្នេហារបស់ពួកគេត្រូវបានគេកោតសរសើរចំពោះស្ថេរភាពតាំងពីដំបូងរហូតដល់ថ្ងៃនេះផងដែរ។
ស្ពៃក្តោបតូចរបស់ខ្ញុំ
ម្ចាស់ក្សត្រីមានឈុតមួយដែលព្រះអង្គម្ចាស់ Philip ចូលគេង ហើយបែរមកប្រាប់ម្ចាស់ក្សត្រី Elizabeth ឲ្យ “ផ្លាស់ទីពីលើស្ពៃក្តោប” ។ ក្រោយមកអ្នកសរសេរជីវប្រវត្តិរបស់ព្រះមហាក្សត្រិយានី វាត្រូវបានបញ្ជាក់ថា ព្រះអង្គម្ចាស់ Philip ពិតជាបានសំដៅលើព្រះមហាក្សត្រិយានីថា ជាពាក្យដ៏គួរឲ្យស្រលាញ់បែបនេះ។
ទោះយ៉ាងណាក៏ដោយ ប្រយោគ”ស្ពៃក្តោបតូចរបស់ខ្ញុំ” ត្រូវបានគេជឿថា បានមកពីពាក្យបារាំង “mon petit chou” ជាពាក្យបារាំងប្រើសំដៅលើមនុស្សជាទីស្រឡាញ់ ដែលមានន័យថា ស្ពៃក្តោបតូចរបស់ខ្ញុំវាស្រដៀងនឹងអត្ថន័យនៃគូស្នេហ៍ជានិរន្ត។ ជាពិសេស ព្រះអង្គម្ចាស់ Philip គង់នៅប្រទេសបារាំងកាលពីកុមារភាព អាចនឹងប្រើពាក្យបារាំងហៅម្ចាស់ក្សត្រីខ្លួនឯងបានមដោយងាយមិនខាន៕
សូមទស្សនរូបភាព របស់ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip ដូចខាងក្រោម៖









ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?